ព័ត៌មានផ្សេងៗទៀត
នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យផ្ដល់យោបល់លើសេចក្ដីព្រាងប្រកាសស្ដីពី នីតិវិធី និងការតម្រូវបមាណីយសម្រាប់ការចុះបញ្ជីជីកសិកម្ម។ កិច្ចប្រជុំដែលធ្វើឡើងនៅទីស្តីការក្រសួងនេះ ក៏មានការអញ្ជើញចូលរួមផងដែរពីថ្នាក់ដឹកនាំទទួលបន្ទុកធាតុចូលកសិកម្ម តំណាងអគ្គនាយកដ្ឋានកសិកម្ម និងមន្ត្រីជំនាញពាក់ព័ន្ធ៕