Other News
នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញបន្តជួបសំណេះសំណាលជាមួយពុកម៉ែបងប្អូនជាសមាជិកសហគមន៍កសិកម្មទំនើបស្រូវ-អង្ករសុវត្ថិភាពនៅស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលទើបតែចាប់ផ្ដើមផលិតកម្មស្រូវស្រងែស្រាល តាមការចុះកិច្ចសន្យាទុកមុន និងកំពុងត្រៀមខ្លួនដើម្បីធ្វើពិពិធកម្មមួយផ្នែកទៅរកការធ្វើដំណាំបន្លែផ្ទះសំណាញ់ ដើម្បីបង្កើនចំណូលឱ្យមានភាពចម្រុះជូនសមាជិកសហគមន៍៕