បញ្ហាទឹកនៅតែជាឧបសគ្គក្នុងការងារបង្កបង្កើនផល

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 4617

កាលពី​ថ្ងៃទី២១ ខែសីហា ឯកឧត្ដម​រដ្ឋមន្ដ្រី​រួម​ដំណើរ​ជាមួយ​មន្ដ្រី​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​ជំនាញ​មួយចំនួន​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការបូមទឹក​ជួយសង្គ្រោះ​សន្ទូង​ដែល​កំពុង​ជួប​ការរាំងស្ងួត​នៅ​ភូមិ​ព្រៃ​លើ និង​ភូមិ​ហុងស៊ុយ ឃុំ​បន្ទាយមាស​ខាងលិច ស្រុក​បន្ទាយមាស។

ក្រោយ​បាន​ស្តាប់​របាយការណ៍​ពី​លោក​អភិបាលស្រុក​អំពី​សកម្ម​ភាព​ការងារ​បង្កបង្កើនផល និង​បញ្ហា​គ្រោះរាំងស្ងួត​រួចមក ឯកឧត្តម​រដ្ឋមន្ត្រី​បានអនុញ្ញាត​ឲ្យ​មន្ត្រី​ជំនាញ​ឡើង​មាន​ចំណាប់អារម្មណ៍​ជុំវិញ​ការងារ​បង្កបង្កើនផល ការប្រើ​ពូជ ប្រើប្រាស់​ជី ថ្នាំពុល​កសិកម្ម និង​ថ្នាំ​បំប៉ន​គ្រប់​ប្រភេទ ជាពិសេស​ថ្នាំ​សម្លាប់​សត្វល្អិត មុន​ប្រើ​គួរ​គ​ម្បី​ពិភាក្សា​ជាមួយ​មន្ត្រី​ជំនាញ​ដែល​នៅ​ជិត​ខ្លួន​ជាមុនសិន ហើយ​ត្រូវ​ជ្រើសរើស​ថ្នាំ​ណា​ដែលមាន​បកប្រែ​ភាសា​ខ្មែរ ព្រោះ​បាន​ចុះ​បញ្ជិកា​និង​បានការ​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​ត្រឹមត្រូវ​តាមច្បាប់​ពី​ប​ក្រសួងកសិកម្ម។

ផ្ទុយទៅវិញ​បើ​ថ្នាំ​នោះ​គ្មាន​ការបកប្រែ​ជា​ភាសា​ខ្មែរ​ថ្នាំ​នោះ​ពិតជា​ក្លែងក្លាយ ប្រើ​ទៅធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​សុខភាព​ខ្លួន បំផ្លាញ​សត្វ​មាន​ប្រយោជន៍​ក្នុង​ស្រែ និង​បំផ្លាញ​ដំណាំ​ស្រូវ​ទៀតផង ជាពិសេស​នោះ​គឺ​គុណភាព​អង្ករ​ដែល​អ្នក​បរិភោគ​មានការ​បារម្ភ​បំផុត​នៅពេល​បច្ចុប្បន្ន។

ការប្រើ​ជី​ក៏​ដូច​ច្នោះ​ដែរ  ត្រូវ​សួរនាំ​មន្ត្រី​ជំនាញ​ឲ្យ​បាន​ច្បាស់​មុន​ប្រើ ពីព្រោះ​កាលណា​ប្រើ​ខុសពេល ប្រើ​ច្រើនពេក ប្រើ​ខុស​ជី លទ្ធផល​ទទួលបាន​គឺ​ដូចជា​មិនបាន​ប្រើ ហើយ​អាច​ប៉ះពាល់​ដល់​ដំណាំ​ស្រូវ ជាពិសេស​សត្វល្អិត​មាន​ប្រយោជន៍​ក្នុង​ស្រែ និង​ធ្វើ​ឲ្យ​ខូច​ដី​ទៀតផង។ មន្ត្រី​ជំនាញ​បាន​ជូន​មតិ​ថា​គួរប្រើ​ជី​កំ​ប៉ុស្តិ៍ លាមក​សត្វ និង​កាកសំណល់​ឡ​ជីវឧស្ម័ន​ឲ្យ​បាន​ច្រើន​ជាការ​ប្រសើរ​ជាង សំខាន់​នោះ​គឺ​យើង​អាច​កាត់បន្ថយ​ថ្លៃដើម​បាន​មួយចំនួនធំ។

មានមតិ​សំណេះសំណាល​នាឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជម្រាបជូន​ប្រជាកសិករ​ជ្រាបថា​រដ្ឋាភិបាល​អូស្ត្រាលី​បាន ផ្តល់ជំនួយ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​នូវ​ប្រឡាយទឹក ៦ ខ្សែ​មាន​ប្រវែង ៣០៣៨៦ ម៉ សហការ​ជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង ១ ខ្សែ​ទៀត​សហការ​ជាមួយ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម។

ប្រឡាយ​ចាប់​ផ្តើមកសាង​នៅ​ឆ្នាំ២០១១ ដោយ ទាញយក​ទឹក​ពី​ព្រែក​ទូក​មាស​ព្រែក​នេះ​ត​ភ្ជាប់​ពី​ទន្លេបាសាក់​ព្រំប្រទល់​ប្រទេស​វៀតណាម​តាមរយៈ​គម្រោង CAVAC(Cambodia Agriculture Value Chain)។ ក្រោយពី​ទទួលបាន​ប្រ​ឡាញ​នេះ​ប្រជាកសិករ​ភាគច្រើន​ចាប់ផ្តើម​ធ្វើស្រែ​បាន២ ដង​ក្នុង ១រដូវ ពិសេស​ស្រូវ​ដើមរដូវ នេះ​គឺជា​ការចាប់ផ្តើម​ធ្វើការ​កែ​ទម្លាប់ ជាការ​ចាប់ផ្តើម​កែប្រែ​ជីវភាព​តាមរយៈ​បង្កើន​ផលិតភាព​ផលិតកម្ម​ដំណាំ​ស្រូវ​លើ​ផ្ទៃដី​ដដែល​ដើម្បី​ធានា​សុវត្ថិភាព​ស្បៀង​និង​ជំរុញ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ឲ្យ​បានសម្រេច​គោលដៅ​នៃ​ការនាំចេញ​អង្ករ​ក្នុង​ឆ្នាំ២០១៥ ឲ្យ​បាន ១ លាន​តោន។ ទៅដល់​ចំណុច​នោះ ឯកឧត្តម​បាន​ជម្រាបជូន​ប្រជាកសិករ​ថា​ផ្លូវ​ដែល​ត្រូវ​ដើរ​នៅ​វែងឆ្ងាយ​ណាស់ តែបើ​យើង​មិន​នាំគ្នា​ចាប់ផ្តើម​ដើរ​ពីថ្ងៃ​នេះ​ទេ នោះ​យើង​នៅតែ​មិនអាច​ទៅដល់​គោលដៅ​របស់​យើង។

ហេតុនេះ​ត្រូវ​នាំគ្នា​ខំ​ទាំងអស់គ្នា​ទាំង​មន្ត្រី​ជំនាញ អាជ្ញាធរ​ដែនដី ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ និង​ប្រជាកសិករ​ទៅតាម​ភារកិច្ចរៀងៗខ្លួន​ជារួម ដោយឡែក​ក្រសួងកសិកម្ម អគ្គនាយកដ្ឋាន​កសិក​ម្ម​ត្រូវខិតខំ​ធ្វើយ៉ាងណា​ផ្សព្វផ្សាយ​ឲ្យ​កសិករ​ធ្វើស្រែ​ត្រូវ​ចេះ​គិតគូ​ពី​សេដ្ឋកិច្ច (ខាត ចំណេញ) ប្រើ​អ្វីខ្លះ ប្តូរ​ពូជ​ចេញ​ធ្វើតាម​ប្រព័ន្ធ​ប្រពលវប្បកម្ម​ដំណាំ​ស្រូវ​តាម​គោលការណ៍​ធម្មជាតិ (បវ​ស) ក្នុង នោះ​មានការ​សាប ការប្រើ​ពូជ ធ្វើ​ដី​ឲ្យ​ស្មើ​ល្អ ការ​ស្ទូង ការដាក់​ជី និង​ការមើល​ថែទាំ ពិសេស​ត្រូវ​ប្រកាន់​នូវ​គោលការណ៍​កាត់បន្ថយ ៣ (បន្ថយ​បរិមាណ​ពូជ ជីគីមី និង​បន្ថយ​ថ្នាំពុល​កសិកម្ម) បើ​អនុវត្ត​បានល្អ នោះ​យើង​អាច​បង្កើន ៣ វិញ​គឺ (ទិន្នផល គុណភាព និង​ប្រាក់ចំណូល)។ តាម​ការអង្កេត​របស់​លោក​ឃើញថា ក្រោយពេល​ច្រូតកាត់​ដោយ​ប្រើ​ម៉ាស៊ីន​កសិករ​ដុតជើង​ជ្រាំង​ចោល ក្នុង​ស្រែ​បញ្ហា​នេះ​លោក​បាន​ជូន​យោបល់​ថា​មិនគួរ​អនុវត្ត​តទៅទៀត​ទេពី​ព្រោះ​ធ្វើ​ឲ្យ​ដី​រឹង​សម្លាប់សត្វ​មាន​ប្រយោជន៍​ទាំង​នៅលើ​ដី និង​ក្នុង​ដី បំផ្លាញ​ជីធម្មជាតិ​ចោល​ទាំងស្រុង បំផ្លាញ​មីក្រូ​សរីរាង្គ​របស់​ដី និង​អាច​រាល​ឆេះ​ផ្ទះសំបែង ឆេះ​ស្រូវ​ទៀតផង សំខាន់​នោះ​គឺ​យើង​ដុត​បំផ្លាញចោល​ទាំងស្រុង​នូវ​ចំណី​សត្វ​គោក្របី និង​ប្រយោជន៍ផ្សេងៗទៀត​ជាច្រើន។

ឃើញ​ចំបើង​មាន​សារៈប្រយោជន៍ ច្រើន​ដូច្នេះ​យើង​គួរ​ប្រមូល​រក្សាទុក​ឲ្យ​បាន​ត្រឹមត្រូវ​ទុក​ប្រើ​សម្រាប់​ចំណី​គោ ក្របី​ក្នុង​រដូវ​ទឹកជំនន់។

ទាក់ទង​នឹង​ការប្រើ​ទឹក លោក​សុំ​ឲ្យ​ប្រជាកសិករ​ចេះ​យល់យោគ​គ្នា​រវាង​អ្នក​ដើមទី និង​ចុង​ប្រឡាយ​ចៀសវាង មាន​បញ្ហា មានទឹក​ហើយ​នាំគ្នា​រួត​រះ​ដក​ស្ទូង​ឲ្យ​បាន​ទាន់ពេលវេលា កុំ​បង្អែ​បង្អន់​ក្រែង​សំណាប​ចាស់​អស់ ស្ទូង​ទៅបាន​ផល​តិច តែបើ​សំណាប​ចាស់​សុំ​ចាប់​ឲ្យធំៗព្រោះ​វា​អស់​ពេល​បែក​គុ​ម្ភ​ហើយ ស្ទូង​រួច​កុំ​ដើរចោល​ស្រែ ត្រូវ​ចុះមក​មើលថែ​ទាំង​ជាប់​ជាប្រចាំ ក្នុងឱកាស​នេះ​លោក​បាន​ជួយឧបត្ថម្ភ​ប្រេង​សម្រាប់​បូមទឹក​ចំនួន ២០០ លីត្រ ផងដែរ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 320

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 579

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 569

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 599

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 597

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 637

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 603

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 596

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 639

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 642

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 641

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 627

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...