ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់កញ្ចប់វិនិយោគនៃកម្មវិធី VCIS ដល់សហគ្រាសជលផលក្រោយពេលប្រមូលផល

ចេញ​ផ្សាយ​ ៥ កក្កដា ២០២២ 5634

នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នាព្រឹកថ្ងៃអង្គារ ៧កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ រដ្ឋបាលជលផល សហការជាមួយអង្គការ UNIDO បានរៀបចំពិធីប្រគល់កញ្ចប់វិនិយោគនៃកម្មវិធី VCIS ដល់សហគ្រាសជលផលក្រោយពេលប្រមូលផល ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការអញ្ជើញចូលរួមពីលោក អាលី បាដាណេ ប្រធានផ្នែកនិរន្តរភាពប្រព័ន្ធស្បៀងរបស់អង្គការ UNIDO ស្នាក់ការកណ្តាល ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល លោក សុខ ណារិន តំណាងអង្គការ UNIDO ប្រចាំប្រទេសកម្ពុជា លោក លោកស្រីដែលជាម្ចាស់សហគ្រាសជលផល លោក លោកស្រី នាងកញ្ញា តំណាងអង្គការជាតិ-អន្តរជាតិ និងវិស័យឯកជនមួយចំនួនទៀត។ ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្ត្រីនានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសហភាពអឺរ៉ុប និងអង្គការ UNIDO ដែលបានផ្តល់កិច្ចសហការក្នុងភាពជាដៃគូ ជួយគាំទ្រកម្មវិធី CAPFISH ហើយតាមរយៈកម្មវិធីនេះ UNIDO បានសហការជាមួយរដ្ឋបាលជលផលបាននិងកំពុងអនុវត្តគម្រោងអភិវឌ្ឍន៍ជលផលក្រោយពេលប្រមូលផល។ លោកបានបន្តថា ដើម្បីធានាគុណភាព និងសុវត្ថិភាពផលិតផលត្រី ក្រសួងបានបង្កើតប្រព័ន្ធត្រួតពិនិត្យ រៀបចំគោលនយោបាយ កៀរគរធនធាន និងផ្តល់ជំនួយបច្ចេកទេសដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមទាំងផ្នែកផលិតភាព គុណភាព និងស្តង់ដារ ធ្វើយ៉ាងណាស្របតាមស្តង់ដារទីផ្សារ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយគ្រប់ដៃគូពាក់ព័ន្ធទាំងអស់តាមអភិក្រម“រដ្ឋ-ឯកជន-ដៃគូ-អភិវឌ្ឍន៍ និងសហគមន៍”។ ក្រោមជំនួយបច្ចេកទេសពី UNIDO រដ្ឋបាលជលផល បាននិងកំពុងរៀបចំប្រព័ន្ធត្រួតពិនិត្យគុណភាព សុវត្ថិភាពផលិតផល មានឈ្មោះថានិមិត្តសញ្ញាគុណភាពកម្ពុជា (CQS)។ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា សហគ្រាសឯកជនបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការផលិត និងកែច្នៃទំនិញបរិភោគ បង្កើនការនាំចេញ បង្កើតការងារ បង្កើនប្រាក់ចំណូល និងជាពិសេសប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកជាផលិតផលស្រស់ និងកែច្នៃដើម្បីបង្កើនតម្លៃបន្ថែម។ តែទោះជាយ៉ាងណា ស្ថិតក្នុងបរិបទនៃវិបត្តិជំងឺឆ្លងកូវិដ-១៩ និងវិបត្តិសេដ្ឋកិច្ចសកល សហ គ្រាសឯកជនបាននិងកំពុងជួបប្រទះបញ្ហាជាច្រើនរួមមាន៖ ការចំណាយប្រតិបត្តិការខ្ពស់ បញ្ហាទីផ្សារ កង្វះឥណទាន ខ្វះវត្ថុធាតុដើម ប្រេងឥន្ទន:ឡើងថ្លៃ។ល។ ដោយឡែកកង្វះចំណេះជំនាញ បុគ្គលិក កម្មករគ្មានជំនាញច្បាស់លាស់ និងចំណេះដឹងបច្ចេកទេសក៏ស្ថិតនៅតែជាអាទិភាពចាំ បាច់ដែលត្រូវយកចិត្តទុកដាក់ធ្វើការបណ្តុះបណ្តាលផងដែរ ហើយពិតណាស់ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាទាំងនេះ ចាំបាច់ និងជាបឋមត្រូវគិតគូជួយគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសជាចំបង។ ហេតុផលសំខាន់ៗទាំងអស់នេះ ឯកឧត្តមរដ្ឋមន្ត្រីបានចូលរួមអបអរសាទរចំពោះសហគ្រាសទាំង១៧ ដែលបានបំពេញតាមលក្ខណ្ឌតម្រូវ ត្រូវទទួលបានកញ្ចប់វិនិយោគពីកម្មវិធី VCIS ក្នុងនោះមានការគាំទ្រផ្នែកឧបករណ៍ សម្ភារ និងបច្ចេកទេសបម្រើដល់ដំណើរការផលិតកម្មផលជលផលក្រោយពេលប្រមូលផល និងអនុលោមតាមគោលការណ៍សុវត្ថិភាពចំណីអាហារ។ កញ្ចប់វិនិយោគដែលប្រគល់ជូនសហគ្រាសទាំង១៧ មានទឹកប្រាក់ សរុបប្រមាណ ៥00 000ដុល្លារ ដោយមិនរួមបញ្ចូលការគាំទ្រផ្នែកបច្ចេកទេស។ ជាទីបញ្ចប់ ក្រៅពីការចូលរួមអបអរសាទរ ឯកឧត្តមរដ្ឋមន្ត្រីបានផ្ញើក្តីសង្ឃឹម និងជឿជាក់ថា សហគ្រាសទាំង១៧ នឹងចូលរួមអនុវត្តឲ្យបានពេញលេញ ត្រឹមត្រូវច្បាស់លាស់ ទាក់ទងបច្ចេកទេសកែច្នៃផលជលផល ធ្វើយ៉ាងណាលើកកម្ពស់គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពការងារ និងផលិតផល ធានាលើកជ្រោងកាន់តែប្រសើរឡើងនូវប្រព័ន្ធសុវត្ថិភាពចំណីអាហារ ឈានទៅធ្វើការប្រកួតប្រជែង និងឆ្លើយតបបានតាមស្តង់ដាទីផ្សារនាំចេញ។ នាឱកាសនេះ លោកក៏បានស្នើសុំបន្ថែមឲ្យអង្គការ UNIDO កៀរគរថវិកាជួយគាំទ្រលើការកែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្ម ព្រមទាំងផលិតផលវារីវប្បកម្មផងដែរ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 92

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 104

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 467

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 461

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 476

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 476

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 474

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម និងការធ្លាក់ចុះគុណភាពដី

នៅថ្ងៃទី១៥ និង១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម កែវ អូម៉ាលីស្ស រដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការរៀបចំរបាយការណ៍ជាតិឆ្នាំ២០២៦...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 489

ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញទទួលជួប និងផ្តល់អនុសាសន៍ណែនាំ​ ដល់ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលប្រទេសបារាំង

នាព្រឹកថ្ងៃទី១៧​ ខែកញ្ញា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញទទួលជួប និងផ្តល់អនុសាសន៍ណែនាំ​ ដល់ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលប្រទេសបារាំង​​...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 486

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញសម្ពោធមធ្យោបាយដឹកជញ្ជូនផ្លូវទឹកថ្មីសម្រាប់នាំចេញអង្ករដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន

នាព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅកំពង់ផែស្វយ័តព្រះសីហនុ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដ៏សំខាន់នៃ...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 632

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ទទួលជួបជាមួយប្រតិភូក្រុមហ៊ុនឥណ្ឌូនេស៊ី ដែលមានបំណងវិនិយោគ និងស្វែងរកកាលានុវត្តភាពលើអនុវិស័យសុខភាពសត្វនិងផលិតកម្មសត្វ និងអនុវិស័យជលផលផ្នែកវារីវប្បកម្ម នៅកម្ពុជា

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន និងអង្គការសង្គមស៊ីវិល បានទទួលជួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 645

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពទី៥ ស្តីពីការប្រើប្រាស់ហិរញ្ញប្បទានរបស់រាជ​រដ្ឋាភិបាលដើម្បីរក្សាលំនឹងថ្លៃផលិតផលកសិកម្ម នៅខេត្តពោធិ៍សាត់

កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម...