ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញចូលរួមពិធីបុណ្យប្រពៃណី​ចាប់​ត្រីរួមគ្នា របស់អ្នកភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប

ចេញ​ផ្សាយ​ ១០ កុម្ភៈ ២០២៥ 1581

នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងដោយមានការចូលរួមពីលោក ងូវ សេងកាក់ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប លោកប្រធានមន្ទីរ​កសិកម្ម​​ខេត្ត លោកនាយរងខ័ណ្ឌរដ្ឋបាលជលផលខេត្ត លោកអភិបាល​ស្រុក​ប្រាសាទបាគង រួមទាំងសហការី បានចូលរួមកម្មវិធីចាប់ត្រីរួមគ្នានៅបឹងបង្កោង ដែលជាពិធីបុណ្យប្រពៃណីរបស់អ្នកភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ការប្រារព្ធពិធីចាប់ត្រីរួមនេះ ត្រូវបានអ្នកភូមិធ្វើឡើងបន្ទាប់ពីបញ្ចប់​ការងារ​ច្រូត​កាត់ និងដាក់ស្រូវក្នុងជង្រុករួចរាល់។ ការចាប់ត្រីនេះ មានគណៈកម្មការដែល​នឹង​កំណត់​ជាពីរផ្នែក ដោយមួយផ្នែកប្រជាពលរដ្ឋទាំងអស់ក្នុងភូមិបង្កោង​អាច​រកត្រី​ទុកសម្រាប់ខ្លួនឯងផ្ទាល់ និងមួយផ្នែកទៀតមានដាក់សម្រាស់ការពារមិន​ឱ្យចាប់​ពី​ដំបូងនោះ ត្រូវចាប់ទុករួម សម្រាប់ធ្វើជាម្ហូបក្នុងពិធីបុណ្យរួម ។

សូមបញ្ជាក់ថា ការចាប់ត្រីនោះត្រូវតែប្រើឧបករណ៍នេសាទបុរាណ រួមមាន៖សំណាញ់ អង្រុត ឈ្នាង ជាដើម។ ប្រជាពលរដ្ឋក្នុងភូមិ និងអ្នកមកកម្សាន្តចាប់ត្រី បានសម្ដែងនូវក្ដីរីករាយជាមួយនឹងទិន្នផលត្រីនេះដែលឃើញមានច្រើន។ គួររំលឹកថាកាលពីខែសីហា ឆ្នាំ២០២៤ ឯកឧត្ដមរដ្ឋមន្ត្រី ឌិត ទីណា ក៏បាន​ចូលរួម​ឧបត្ថម្ភ​កូនត្រីពូជ ដែលបានលែងចូលទៅក្នុងបឹងបង្កោងនោះផងដែរ មានដូចជា៖ ត្រីឆ្ពិន ត្រីព្រលូង ត្រីប្រា ត្រីក្រាញ់ និងត្រីអណ្ដែង ជាដើម៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៧ មីនា ២០២៥ 181

កសិករចិញ្ចឹមត្រីនៅស្រុកព្រៃនប់ រីករាយចំពោះទិន្នផលខ្ពស់ និងទីផ្សារល្អ

លោក ឡាយ លី ប្រជាកសិករចិញ្ចឹមត្រីនៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សម្ដែងក្ដីរីករាយចំពោះទិន្នផលខ្ពស់ និងតម្លៃល្អ និងទទួលបានការគាំទ្របច្ចេកទេស...
ចេញ​ផ្សាយ​ ២៧ មីនា ២០២៥ 213

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសង្កាត់កោះពងសត្វ នៅខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រុមប្រឹក្សាសង្កាត់កោះពងសត្វ...
ចេញ​ផ្សាយ​ ២៧ មីនា ២០២៥ 202

ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បន្តធ្វេីតេស្តទឹកមូត្ររកសារធាតុញៀន​

អនុវត្តតាមបទបញ្ជាលេខ០១​ ​បប​ ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់​ និងផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លេីកទី១០​...
ចេញ​ផ្សាយ​ ២៧ មីនា ២០២៥ 240

ឯកឧត្តមអនុរដ្ឋលេខាធិការ ឃឹម ហ្វីណង់៖ កិច្ចសន្យា «ផលិតនិងផ្គត់ផ្គង់ ម្រេចស្ងួត ១០០តោន» នឹងការពារសមាជិកទាំងអស់នៃសហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំពីហានិភ័យទីផ្សារ

នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខា ធិការ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយនាយកដ្ឋាន កសិ- ឧស្សាហកម្ម នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម...
ចេញ​ផ្សាយ​ ២៧ មីនា ២០២៥ 270

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចុះពិនិត្យការងារវារីវប្បកម្ម​ក្នុងកសិដ្ឋានផលិតកូនត្រី​ ជា​ សុភិន​ នៅខេត្តបន្ទាយមានជ័យ

នៅល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងថ្នាក់ដឹកនាំ បានអញ្ជើញចុះពិនិត្យការងារវារីវប្បកម្ម​ក្នុងកសិដ្ឋានផលិតកូនត្រី​...
ចេញ​ផ្សាយ​ ២៧ មីនា ២០២៥ 231

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មប្រាសាទបន្ទាយឆ្មារ​ នៅខេត្តបន្ទាយមានជ័យ

នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងថ្នាក់ដឹកនាំ បានអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មប្រាសាទបន្ទាយឆ្មារ​...
ចេញ​ផ្សាយ​ ២៧ មីនា ២០២៥ 220

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ​ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ

នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងគណៈប្រតិភូអមដំណើរបានជួបសំណេះសំណាលជាមួយអភិបាលស្រុក​ មេឃុំ​...
ចេញ​ផ្សាយ​ ២៦ មីនា ២០២៥ 261

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជួបសំណេះសំណាល​ និងពិនិត្យការច្រូតស្រូវរបស់ប្រជាកសិករ​ នៅឃុំរហាល​ ស្រុកព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងគណៈប្រតិភូអមដំណេីរ បានអញ្ជើញជួបសំណេះសំណាល​ និងពិនិត្យការច្រូតស្រូវរបស់ប្រជាកសិករ​...
ចេញ​ផ្សាយ​ ២៦ មីនា ២០២៥ 245

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណេីរ បានជួបសំណេះសំណាលជាមួយអភិបាលស្រុក មេឃុំ...
ចេញ​ផ្សាយ​ ២៦ មីនា ២០២៥ 237

ឯកឧត្តមអនុរដ្ឋលេខាធិការ ឃឹម ហ្វីណង់ អញ្ជើញជាសក្ខីភាពក្នុងពិធីចុះ​ហត្ថលេខា​លើកិច្ចសន្យាស្តីពី «ការផលិត និងផ្គត់ផ្គង់គ្រាប់ស្វាយ​ចន្ទី​៤០០តោន» នៅក្នុងខេត្តកំពង់ធំ

នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខា​ធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយនាយកដ្ឋាន​កសិ​ឧស្សាហកម្ម នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម...
ចេញ​ផ្សាយ​ ២៦ មីនា ២០២៥ 231

ឯកឧត្តមអនុរដ្ឋលេខាធិការ ឃឹម ហ្វីណង់ អញ្ជើញជាសក្ខីភាពក្នុងពិធីចុះ​ហត្ថលេខា​លើកិច្ចសន្យាស្តីពី «ការផលិត និងផ្គត់ផ្គង់គ្រាប់ស្វាយ​ចន្ទី​៤០០តោន» នៅក្នុងខេត្តកំពង់ធំ

នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខា​ធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយនាយកដ្ឋាន​កសិ​ឧស្សាហកម្ម នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម...
ចេញ​ផ្សាយ​ ២៦ មីនា ២០២៥ 286

នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា លោក ឡោ ប៊ុណ្ណា អញ្ជើញជា​គណៈអធិបតី​បើកវគ្គបណ្តុះបណ្តាលស្តីពី«បច្ចេកទេសផលិតកម្មគ្រាប់ពូជស្រូវ»

នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ លោក ឡោ ប៊ុណ្ណា នាយកវិទ្យាស្ថានស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្មកម្ពុជា (CARDI) បានអញ្ជើញជាគណៈអធិបតីបើកវគ្គបណ្តុះ​បណ្តាល​ស្តីពី«បច្ចេកទេសផលិតកម្មគ្រាប់ពូជស្រូវ»...