លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា ទទួលជួបពិភាក្សាជាលើកទី៣ ជាមួយសារព័ត៌មានអេអ៊ឹមអេស (AMS) អំពីកិច្ចសហការផ្សព្វផ្សាយ កម្មវិធីគោលនយោបាយអាទិភាពសហគមន៍កសិកម្មទំនើប

ចេញ​ផ្សាយ​ ៧ កុម្ភៈ ២០២៥ 2860

នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារ​ជាមួយ​សារព័ត៌មានអេអ៊ឹមអេស (AMS) ធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

កិច្ចពិភាក្សាលើកទី៣នេះ ធ្វើឡើងដើម្បីជជែកពីការរៀបចំបង្កើត​មាតិកា ជាអត្ថបទព័ត៌មាន និងវីដេអូព័ត៌មាន ស្ដីពីគន្លឹះកសិកម្ម និងគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្ម ដែលមានទម្រង់ខ្លីៗ ងាយយល់ និងងាយអនុវត្ត សម្រាប់ផ្សព្វផ្សាយលើបណ្តាញសង្គមឱ្យបានកាន់តែ​ទូលំទូលាយ។

លោកជំទាវ អ៊ឹម រចនា បានគូសបញ្ជាក់ថា ការផលិតព័ត៌មាន មានខ្លឹមសារគ្រប់ជ្រុងជ្រោយអំពីវិស័យកសិកម្ម មានសារៈសំខាន់ណាស់ក្នុងការលើកស្ទួយ​ជីវភាព​ប្រជាកសិករឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ស្របតាមគោល​នយោបាយ​របស់ក្រសួងគឺ៖ «មានហូប មានប្រើ មានបាន និងមានរហូត»។ ដើម្បីសម្រេចការងារនេះ លោកជំទាវគូសបញ្ជាក់ថា ក្រសួងកំពុងជំរុញការចងក្រងសហគមន៍កសិកម្មទំនើបសម្រាប់ប្រភេទដំណាំអាទិភាពមួយចំនួន ដូចជា៖ ដំណាំស្រូវ ស្វាយចន្ទី ម្រេច និងបន្លែ។

ជាចុងបញ្ចប់ លោកជំទាវបានថ្លែងអំណរគុណចំពោះសារព័ត៌មាន AMS និងសារព័ត៌មានជាច្រើនទៀត ដែលតែងតែផលិតព័ត៌មានផ្សព្វផ្សាយពីសក្ដានុពលនៃវិស័យកសិកម្មកម្ពុជា។ លោកជំទាវសង្ឃឹមថា ការផ្សព្វផ្សាយនេះ នឹងបន្តទៅមុខទៀតដោយរលូន ដើម្បីផលប្រយោជន៍ប្រជាកសិករ និយាយដោយឡែក និងសម្រាប់វិស័យកសិកម្មកម្ពុជា និយាយជារួម៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៦ ធ្នូ ២០២៥ 184

ក្រុមការងារវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប ម្ចាស់ដាយ​ត្រី សហការជាមួយគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានលែងប្រភេទ​ត្រី​កំពុង​រងគ្រោះមួយចំនួន ចូលទៅក្នុងទន្លេសាបវិញ

នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍​ជល​ផលទឹកសាប នៃរដ្ឋបាលជលផល ម្ចាស់ដាយត្រី សហការជាមួយ​គម្រោង​អច្ឆរិយភាពនៃទន្លេមេគង្គ បានលែងត្រីកំពុងរងគ្រោះ...
ចេញ​ផ្សាយ​ ៦ ធ្នូ ២០២៥ 185

ឆ្លាមប៉ារ៉ាមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមអ្នកជ្រមុជទឹក នៅប្រជុំកោះព្រីង ខេត្តព្រះសីហនុ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥

ឆ្លាមប៉ារ៉ាមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមអ្នកជ្រមុជទឹក នៅប្រជុំកោះព្រីង ខេត្តព្រះសីហនុ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥។ ឆ្លាមប៉ារ៉ា មានឈ្មោះបច្ចេកទេស 𝘙𝘩𝘪𝘯𝘤𝘰𝘥𝘰𝘯...
ចេញ​ផ្សាយ​ ៦ ធ្នូ ២០២៥ 183

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន ដឹកនាំក្រុមការងារ CaWSIP-MAFF ចូលរួមក្នុងបេសកកម្មគាំទ្រគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា លើកទី២ នៅខេត្ដក្រចេះ

នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP-MAFF) បានដឹកនាំមន្ត្រីអនុវត្តគម្រោងថ្នាក់ជាតិ...
ចេញ​ផ្សាយ​ ៦ ធ្នូ ២០២៥ 182

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យស្ថានភាពបទល្មើសនេសាទចំនួនពីរស្រុក ក្នុងខេត្តសៀមរាប

នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុមការងារជំនាញ...
ចេញ​ផ្សាយ​ ៥ ធ្នូ ២០២៥ 229

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញជួបសំណេះសំណាលជាមួយ លោកបណ្ឌិត Seetharama Shetty THOMBATHU ប្រធានទីប្រឹក្សាបច្ចេកទេស នៃអង្គការ (UNIDO) នៅទីស្តីការក្រសួងកសិកម្ម

នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបសំណេះសំណាលជាមួយ លោកបណ្ឌិត Seetharama Shetty THOMBATHU ប្រធានទីប្រឹក្សាបច្ចេកទេស...
ចេញ​ផ្សាយ​ ៥ ធ្នូ ២០២៥ 241

ការធ្វើកសិកម្មមានកុងត្រាទិញ-លក់មុនប្រមូលផល ប្រសើរជាងការធ្វើកសិកម្មទាំងប្រថុយ​ប្រថាន

ការធ្វើកសិកម្មមានកុងត្រាទិញ-លក់មុនប្រមូលផល ប្រសើរជាងការធ្វើកសិកម្មទាំងប្រថុយ​ប្រថាន
ចេញ​ផ្សាយ​ ៥ ធ្នូ ២០២៥ 240

ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បន្តនាំយកស៊ុតទា និងបន្លែ ផ្ដល់ជូនវីរកងទ័ពប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យ

នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានបន្តចុះប្រមូលផលបន្លែ ស៊ុតទា ដែលបានដាំដុះ និងចិញ្ចឹមនៅស្ថានីយ៍កសិកម្មកូនក្រៀលដើម្បីជូនដល់កងទ័ពជួរមុខនូវស៊ុតទាចំនួន...
ចេញ​ផ្សាយ​ ៥ ធ្នូ ២០២៥ 274

សេចក្តីប្រកាសព័ត៌មានរួម ស្តីពី លទ្ធផលកិច្ចប្រជុំត្រី-វិស័យលើកទី៥ កសិកម្ម-ទឹក-ជនបទ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម

សេចក្តីប្រកាសព័ត៌មានរួម ស្តីពី លទ្ធផលកិច្ចប្រជុំត្រី-វិស័យលើកទី៥ កសិកម្ម-ទឹក-ជនបទ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម៕
ចេញ​ផ្សាយ​ ៥ ធ្នូ ២០២៥ 269

ឯកឧត្ដមអនុរដ្ឋលេខាធិការ ទឹម បូរក្ស ដឹកនាំក្រុមការងារចុះស្រាវជ្រាវ ត្រួតពិនិត្យ ទប់ស្កាត់និងបង្ក្រាបបទល្មើសជលផល នៅចំណុចព្រែកផ្លូវក្របី ភូមិព្រៃកន្លោង ខេត្តព្រៃវែង

នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពី ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត ដោយមានការចូលរួមពី...
ចេញ​ផ្សាយ​ ៤ ធ្នូ ២០២៥ 330

ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា អញ្ជើញជាអធិបតីក្នុងពិធីបរិច្ចាគឈាមក្រោមប្រធានបទ "ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ"

នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបរិច្ចាគឈាម...
ចេញ​ផ្សាយ​ ៤ ធ្នូ ២០២៥ 305

ឯកឧត្ដមរដ្ឋលេខាធិការ តូច ប៊ុនហួរ សហការដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការតម្រង់ទិសនៃគម្រោង EU-German CAPSAFE

នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២៥ ឯកឧត្ដម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់...