ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំងកុមារ អញ្ជើញដឹកនាំសិក្ខា​សាលា​ស្តីអំពី «ការត្រៀមសម្របសម្រួលទីផ្សារស្រូវផ្ការំដួល និងការផ្តល់សេវាកម្ម​កសិកម្មរួម (One Stop Service)» ដល់មន្ត្រីកសិកម្មឃុំ នៅខេត្តព្រះវិហារ

ចេញ​ផ្សាយ​ ១១ តុលា ២០២៥ 182

នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំសិក្ខាសាលា ស្តីអំពី «ការត្រៀមសម្របសម្រួលទីផ្សារស្រូវផ្ការំដួល និងការផ្តល់សេវាកម្ម​កសិកម្មរួម (One Stop Service)»  ដល់មន្ត្រីកសិកម្មឃុំ៥៧នាក់ នៅខេត្ត​ព្រះវិហារ ដែលកម្មវិធីគាំទ្រដោយមូលនិធិសហប្រតិបត្តិការ​អន្តរជាតិ​អាឡឺម៉ង់(GIZ)។ សិក្ខាសាលាមានការចូលរួមពីឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ លោកពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ លោកស៊ុន ទ្រី អនុ​ប្រធាន​នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងវិស័យ​ឯកជន​ពាក់ព័ន្ធផងដែរ។
សិក្ខាសាលាធ្វើឡើងក្នុងគោលបំណង ផ្តល់ព័ត៌មានអំពីការផ្តួចផ្តើម ដើម្បី​ភាព​ប្រសើរឡើងនូវវិស័យស្រូវអង្ករកម្ពុជា (BRIC) ផ្តល់ព័ត៌មានអំពី​គំនិត​ផ្តួចផ្តើម ការផ្តល់សេវាកសិកម្មរួម និងកិច្ចសហការរវាងក្រសួងកសិកម្ម BRIC និង One Stop Service ផ្តល់ព័ត៌មានអំពីការកាត់បន្ថយការ​បំភាយឧស្ម័ន​កាបូន​ពីផលិតកម្មស្រូវ និងឱកាសដើម្បីទទួលបានឥណទានកាបូន(Carbon Credit) និងប្រមូលមតិត្រឡប់ ពីភាគីពាក់ព័ន្ធទាំងអស់។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានគូសបញ្ជាក់ថា One Stop Service គឺជាយន្តការសំខាន់នៃការកាត់បន្ថយថ្លៃដើមផលិត ឆ្ពោះទៅ​បង្កើនប្រាក់ចំណូលរបស់កសិករ លើផលិតកម្មដំណាំស្រូវ ។ ឯកឧត្តមបាន​ជំរុញដល់មន្រ្តីកសិកម្មខេត្តព្រះវិហារ ឱ្យត្រៀមខ្លួនលើការសម្របសម្រួល​ទីផ្សារ​ស្រូវផ្ការំដួល នាខែវិច្ឆិកាខាងមុខ និងការរៀបចំក្រុមកសិករដើម្បី​ងាយ​ស្រួលទទួលបានកញ្ចប់សេវារួមតែមួយនៅរដូវបន្ទាប់ (One Stop Services) ដោយចាប់ផ្តើមពីសេវាច្រូតនៅខែវិច្ឆិកា ការភ្ជួរលុប​ជញ្ជ្រាំង​ដែលចាប់ផ្តើមពីខែធ្នូ និងសេវាបន្តបន្ទាប់ទៀត។
នៅចុងបញ្ចប់ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានណែនាំដល់អ្នកពាក់ព័ន្ធ​ក្នុងការអនុវត្តន៍គម្រោង ត្រូវ​យកចិត្ត​ទុកដាក់សហការឱ្យគម្រោង ដើរត្រូវគ្នា​ជាមួយគោលនយោ​បាយរាជរដ្ឋាភិបាល ជាពិសេសក្នុងការសហការ​ជាមួយ​មន្រ្តីកសិកម្មឃុំ បង្កើន​គុណភាព និងប្រសិទ្ធភាពសេវាបម្រើកសិករជាដើម៕

Other News
ចេញ​ផ្សាយ​ ៥ ធ្នូ ២០២៥ 176

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញជួបសំណេះសំណាលជាមួយ លោកបណ្ឌិត Seetharama Shetty THOMBATHU ប្រធានទីប្រឹក្សាបច្ចេកទេស នៃអង្គការ (UNIDO) នៅទីស្តីការក្រសួងកសិកម្ម

នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបសំណេះសំណាលជាមួយ លោកបណ្ឌិត Seetharama Shetty THOMBATHU ប្រធានទីប្រឹក្សាបច្ចេកទេស...
ចេញ​ផ្សាយ​ ៥ ធ្នូ ២០២៥ 175

ការធ្វើកសិកម្មមានកុងត្រាទិញ-លក់មុនប្រមូលផល ប្រសើរជាងការធ្វើកសិកម្មទាំងប្រថុយ​ប្រថាន

ការធ្វើកសិកម្មមានកុងត្រាទិញ-លក់មុនប្រមូលផល ប្រសើរជាងការធ្វើកសិកម្មទាំងប្រថុយ​ប្រថាន
ចេញ​ផ្សាយ​ ៥ ធ្នូ ២០២៥ 210

ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បន្តនាំយកស៊ុតទា និងបន្លែ ផ្ដល់ជូនវីរកងទ័ពប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យ

នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានបន្តចុះប្រមូលផលបន្លែ ស៊ុតទា ដែលបានដាំដុះ និងចិញ្ចឹមនៅស្ថានីយ៍កសិកម្មកូនក្រៀលដើម្បីជូនដល់កងទ័ពជួរមុខនូវស៊ុតទាចំនួន...
ចេញ​ផ្សាយ​ ៥ ធ្នូ ២០២៥ 236

សេចក្តីប្រកាសព័ត៌មានរួម ស្តីពី លទ្ធផលកិច្ចប្រជុំត្រី-វិស័យលើកទី៥ កសិកម្ម-ទឹក-ជនបទ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម

សេចក្តីប្រកាសព័ត៌មានរួម ស្តីពី លទ្ធផលកិច្ចប្រជុំត្រី-វិស័យលើកទី៥ កសិកម្ម-ទឹក-ជនបទ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម៕
ចេញ​ផ្សាយ​ ៥ ធ្នូ ២០២៥ 234

ឯកឧត្ដមអនុរដ្ឋលេខាធិការ ទឹម បូរក្ស ដឹកនាំក្រុមការងារចុះស្រាវជ្រាវ ត្រួតពិនិត្យ ទប់ស្កាត់និងបង្ក្រាបបទល្មើសជលផល នៅចំណុចព្រែកផ្លូវក្របី ភូមិព្រៃកន្លោង ខេត្តព្រៃវែង

នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពី ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត ដោយមានការចូលរួមពី...
ចេញ​ផ្សាយ​ ៤ ធ្នូ ២០២៥ 274

ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា អញ្ជើញជាអធិបតីក្នុងពិធីបរិច្ចាគឈាមក្រោមប្រធានបទ "ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ"

នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបរិច្ចាគឈាម...
ចេញ​ផ្សាយ​ ៤ ធ្នូ ២០២៥ 250

ឯកឧត្ដមរដ្ឋលេខាធិការ តូច ប៊ុនហួរ សហការដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការតម្រង់ទិសនៃគម្រោង EU-German CAPSAFE

នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២៥ ឯកឧត្ដម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ៤ ធ្នូ ២០២៥ 263

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញដឹកនាំមន្ត្រីកសិកម្មឃុំនៅក្នុងស្រុកចំនួនពីរ ដើម្បីទស្សនកិច្ចរោងម៉ាស៊ីនកិនស្រូវ វង្ស ប៊ុនហេង ឈ្វេងយល់ពីគុណភាពស្រូវ និងខ្សែច្រវាក់កែច្នៃអង្ករ

នៅថ្ងៃទី៤ ធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតយ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំមន្ត្រីកសិកម្មឃុំ ស្រុកបាទីខេត្តតាកែវ និងស្រុកកណ្តាលស្ទឹង...
ចេញ​ផ្សាយ​ ៤ ធ្នូ ២០២៥ 254

លោកជំទាវ អ៊ឹម រចនា៖ សិក្ខាសាលាថ្នាក់តំបន់​៥​ប្រទេស​​ បិទបញ្ចប់​ដោយជោគជ័យ ជាមួយនឹងការព្រមព្រៀង​គ្នា​បង្កើត «បណ្តាញ​ថ្នាក់តំបន់​សម្រាប់ការអភិរក្ស និងការគ្រប់គ្រង​ផ្សោតទឹកសាប និងជីវចម្រុះ»

នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Wang Ding សាស្រ្តាចារ្យវិទ្យាស្ថានជីវសាស្ត្រ នៃបណ្ឌិតសភាវិទ្យាសាស្ត្រប្រទេសចិន...
ចេញ​ផ្សាយ​ ៤ ធ្នូ ២០២៥ 254

ឯកឧត្តមរដ្ឋមន្ដ្រី កសិកម្ម-ធនធានទឹក-អភិវឌ្ឍន៍ជនបទ អញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំអន្តរក្រសួងថ្នាក់រដ្ឋមន្ត្រីត្រី-វិស័យលើកទី៥

នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម...
ចេញ​ផ្សាយ​ ៤ ធ្នូ ២០២៥ 267

ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ និងមន្រ្តីកសិកម្មសង្កាត់សំរោង បានបន្តចុះសម្របសម្រួលជាមួយក្រុមការងារក្រុមហ៊ុន ជីប ម៉ុង ប្រមូលទិញស្រូវពីក្រុមគ្រួសារកងទ័ពប្រចាំខេត្តឧត្តរមានជ័យសរុបបានចំនួន២៦គ្រួសារ

ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ និងមន្រ្តីកសិកម្មសង្កាត់សំរោង បានបន្តចុះសម្របសម្រួលជាមួយក្រុមការងារក្រុមហ៊ុន...