ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញចុះមកពិនិត្យ និងវាយតម្លៃលើផលប៉ះពាល់ដំណាំស្រូវ ដែលបណ្តាលមកពីគ្រោះទឹកជំនន់នៅខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ

ចេញ​ផ្សាយ​ ១៦ តុលា ២០២០ 4030

ស្ថិតក្នុងស្ថានភាពនៃគ្រោះទឹកជំនន់ដែលធ្វើឲ្យប៉ះពាល់ដល់ផលដំណាំ និងសត្វពាហន:របស់ប្រជាកសិករនៅតាមបណ្តាខេត្តមួយចំនួន ក្នុងនាមក្រសួងទទួលខុសត្រូវលើសន្តិសុខស្បៀង នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២០ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដំណើរដោយសហការី និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអញ្ជើញចុះមកពិនិត្យ និងវាយតម្លៃលើផលប៉ះពាល់ដំណាំស្រូវ ដែលបណ្តាលមកពីគ្រោះទឹកជំនន់នៅខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។

ចុះពិនិត្យឃើញទិដ្ឋភាពនៃគ្រោះមហន្តរាយលើដំណាំស្រូវ នៅភូមិពោធិវង្ស ឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ឯកឧត្តមរដ្ឋមន្ត្រី ចំពោះមុខបានបញ្ជាឲ្យឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបញ្ចេញស្រូវពូជចំនួន ២៩តោន ជាបន្ទាន់យកមកដោះស្រាយបឋមជូនប្រជាកសិករ។ អគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអាជ្ញាធរមូលដ្ឋានត្រូវចុះមកតាមដានស្ថានភាពគ្រោះទឹកជំនន់នេះឲ្យ បានជាប់ជាប្រចាំ រួចវាយតម្លៃផលប៉ះពាល់ជារួមទូទាំងតំបន់ដែលទទួលរងគ្រោះនេះ បន្ទាប់មកត្រូវដាក់សំណើស្រូវពូជជូនមកក្រសួងដើម្បីធ្វើការពិនិត្យដោះស្រាយតាមការចាំបាច់។ តាមការប៉ាន់ប្រមាណបឋមរបស់អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ថាខេត្តពោធិសាត់អាចត្រូវការស្រូវពូជប្រហែល ៦០០តោន។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំអគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំង ២៤ រាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់អនុវត្តតាមខ្លឹមសារនៃសេចក្តីណែនាំលេខ ៤០២ សណន. កសក ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ស្តីអំពី "ការចូលរួមសហការគ្រប់គ្រងគ្រោះមហន្តរាយ និងកិច្ចអន្តរាគមន៍ស្តារការខូចខាតឡើងវិញនៃផលិតកម្មកសិកម្ម" ។

យោងលើរបាយការណ៍របស់មន្ទីរបានបង្ហាញថា បច្ចុប្បន្នខេត្តពោធិសាត់កំពុងទទួលរងនូវគ្រោះមហន្តរាយទឹកជំនន់បានធ្វើឲ្យប៉ះពាល់ផលដំណាំ និងសត្វពាហន:របស់ប្រជាកសិករ      ក្នុងស្រុក/ក្រុងចំនួន ៦ គឺស្រុកកណ្តៀង វាលវែង ភ្នំក្រវាញ បាកាន តាលោមានជ័យ និងក្រុងពោធិសាត់។ ផ្ទៃដីដំណាំស្រូវអនុវត្តបាន ១៤៥ ៣៤២ហ.ត ក្នុងនោះផ្ទៃដីចំនួន ២៦ ៩៥០ហ.ត  ត្រូវបានទទួលរងនូវផលប៉ះពាល់ ហើយផ្ទៃដីចំនួន ៦ ១៤៣ហ.ត ត្រូវបានខូចខាតទាំងស្រុង។ ដោយឡែកដំណាំរួមផ្សំ ឈើហូបផ្លែ និងដំណាំកសិ-ឧស្សាហកម្ម មានផ្ទៃដីប៉ះពាល់ចំនួន ១០ ០៨២ហ.ត និងផ្ទៃដីខូចខាតទាំងស្រុងមាន ចំនួន ២ ៤៩៤ហ.ត។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៩ តុលា ២០២៦ 816

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្ម

នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញសំណេះសំណាលជាមួយយមន្ត្រីរាជការនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្ម...
ចេញ​ផ្សាយ​ ៩ តុលា ២០២៦ 769

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុមការងារ CaWSIP-MAFF ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មគាំទ្រគម្រោងរបស់ធនាគារពិភពលោក

នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP-MAFF) បានអញ្ជើញជាអធិបតីចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មគាំទ្រគម្រោង...
ចេញ​ផ្សាយ​ ៨ តុលា ២០២៦ 804

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំសម្របសម្រួលការអនុវត្តសកម្មភាព​បន្តគម្រោង EMPOWER នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង

នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួង​កសិកម្ម និងជាប្រធានក្រុមការងារអនុវត្តគម្រោងថ្នាក់ស្រុក បានដឹកនាំកិច្ចប្រជុំ​សម្របសម្រួលជាមួយអាជ្ញាធរ...
ចេញ​ផ្សាយ​ ៨ តុលា ២០២៦ 835

ឯកឧត្តម ចាន់ ចេស្តា អញ្ជើញដឹកនាំកិច្ចប្រជុំការងារបច្ចេកទេសលើកទី៦ របស់​គម្រោង «សកម្មភាពសហគមន៍ សម្រាប់និរន្តរភាពព្រៃឈើ (CASFor)»

នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅទីរួមខេត្តក្រចេះ ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញ​ដឹកនាំកិច្ច​ប្រជុំការងារបច្ចេកទេសលើកទី៦...
ចេញ​ផ្សាយ​ ៧ តុលា ២០២៦ 1314

សេចក្តីប្រកាសព័ត៌មានរួម ស្តីអំពី ជំពូកថ្មីសម្រាប់កម្មវិធីការថែទាំសត្វព្រៃដែលបានសង្គ្រោះ

សេចក្តីប្រកាសព័ត៌មានរួម ស្តីអំពី ជំពូកថ្មីសម្រាប់កម្មវិធីការថែទាំសត្វព្រៃដែលបានសង្គ្រោះ
ចេញ​ផ្សាយ​ ៧ តុលា ២០២៦ 1443

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការអនុវត្តមុខងារក្នុងវិស័យកសិកម្ម ដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ នៅខេត្តក្រចេះ

នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមអនុរដ្ឋលេខាធិការ វ៉ា ពិសី តំណាងឯកឧត្ដម អ៊ឺម ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារជួបប្រជុំជាមួយរដ្ឋបាលខេត្តក្រចេះ...
ចេញ​ផ្សាយ​ ៧ តុលា ២០២៦ 1385

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលស៊ុតទាចំនួន ៩០០គ្រាប់ ត្រីទីឡាព្យាចំនួន១៥គីឡូក្រាម និងត្រីឆ្ពិនចំនួន១០គីឡូក្រាមជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ

នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលស៊ុតទាចំនួន ៩០០គ្រាប់ ត្រីទីឡាព្យាចំនួន១៥គីឡូក្រាម...
ចេញ​ផ្សាយ​ ៦ តុលា ២០២៦ 1609

ឯកឧត្តម គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញទទួលជួបជាមួយក្រុមហ៊ុន Syngenta Vietnam Co.,Ltd

នារសៀលថ្ងៃទី៦​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញទទួលជួបជាមួយក្រុមហ៊ុន Syngenta Vietnam Co.,Ltd ក្នុងជំនួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ៦ តុលា ២០២៦ 1406

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញទទួលជួបជាមួយ លោកស្រី​ Stefania Dina ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម​ ឌិត​ ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញទទួលជួបជាមួយ លោកស្រី​ Stefania Dina នាយិកាទទួលបន្ទុកកសិកម្ម​...
ចេញ​ផ្សាយ​ ៦ តុលា ២០២៦ 1652

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ ចេស្ដា អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធ ដែលទទួលបានការគាំទ្រដោយគម្រោង(CFAVC) ជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី នៅខេត្តកំពត

នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ ចាន់ ចេស្តា និងជាប្រធានគណៈកម្មាធិការតម្រង់ទិសគម្រោង(CFAVC) បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធ...
ចេញ​ផ្សាយ​ ៥ តុលា ២០២៦ 2013

ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន​ និងអង្គការសង្គមស៊ីវិល​ បានអញ្ជើញចុះទស្សនកិច្ចសិក្សា ដើម្បីពិនិត្យលទ្ធភាពការបើកទីផ្សារកសិផលថ្មីបន្ថែមសម្រាប់កសិករ

នារសៀលថ្ងៃទី៥​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន​ និងអង្គការសង្គមស៊ីវិល​ បានអញ្ជើញចុះទស្សនកិច្ចសិក្សា ដើម្បីពិនិត្យលទ្ធភាពការបើកទីផ្សារកសិផលថ្មីបន្ថែមសម្រាប់កសិករ...
ចេញ​ផ្សាយ​ ៥ តុលា ២០២៦ 1951

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញទទួលជួបជាមួយ លោក Bhavya Sehgal អគ្គនាយកក្រុមហ៊ុន OCP Singapore ក្នុងជំនួបពិភាក្សាការងារ

នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញទទួលជួបជាមួយ លោក Bhavya Sehgal អគ្គនាយកក្រុមហ៊ុន OCP Singapore ដើម្បីពិភាក្សាការងារអំពីការផ្គត់ផ្គង់...