ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យលោក Zhuang Yizhong នាយកក្រុមហ៊ុន China Top Fruit Co., Ltd ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ចេញ​ផ្សាយ​ ២៦ មេសា ២០១៨ 3685

នៅទីស្តីការក្រសួងនារសៀលថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន អនុញ្ញាតឲ្យលោក Zhuang Yizhong នាយកក្រុមហ៊ុន China Top Fruit Co., Ltd និងសហការី ចូល ជួបសម្តែងការគួរសម និងពិភាក្សាលើការនាំផ្លែស្វាយចេញពីកម្ពុជាទៅកាន់ប្រទេសចិន។ ការពិភាក្សា បានផ្តោតជាចំបងទៅលើ÷

១) ភាគីទាំងពីរបានយល់ដឹងច្បាស់អំពីការខិតខំរួមគ្នាក្នុងការអនុវត្តគោលនយោបាយខ្សែក្រវ៉ាត់ និងផ្លូវ របស់លោក ស៊ី ជិនពីញ ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងជាពិសេសលទ្ធផលនៃជំនួបថ្នាក់ដឹកនាំទាំងពីរ កម្ពុជា ចិននៅទីក្រុងភ្នំពេញ កាលពីចុងឆ្នាំ២០១៧ កន្លងទៅ ។ ភាគីក្រុមហ៊ុនបានទទួលស្គាល់ពីគុណភាពផ្លែស្វាយរបស់កម្ពុជា និងសេចក្តីត្រូវការទីផ្សាររបស់ប្រទេសចិន។

២)ការពិនិត្យទៅលើការបង្វែរការនាំចូលស្វាយពីកម្ពុជាដោយឆ្លងកាត់ប្រទេសវៀតណាមទៅកាន់ប្រទេសចិន មកការធ្វើការចូលទៅកាន់ប្រទេសចិនត្រង់ពីកម្ពុជា តាមរយៈកំពង់ផែក្រុងព្រះសីហនុ ទៅកាន់ប្រទេសចិននាពេលអនាគត់ ដែលភាគីក្រុមហ៊ុនបានពិនិត្យនិងវាយតម្លៃកន្លងមកបានឲ្យដឹងថា អាចមានតម្លៃថោកជាង ៥ដង ពី៥០០ ដុល្លារអាមេរិក/តោន មក១០០ ដុល្លារអាមេរិក/តោន ដែលអាចឈានទៅបង្កើនតម្លៃដើមដល់កសិករកម្ពុជានាពេលខាងមុខ។

៣) ការពិនិត្យនិងវាយតម្លៃលើការជ្រើសរើសទីតាំង និងការកសាងហេដ្ឋារចនាសម្ព័ន្ធ រោងចក្រសម្លាប់មេរោគវេចខ្ចប់ ឃ្លាំងត្រជាក់ និងមធ្យោបាយនាំចេញ ស្របតាមវិធាន និងស្តង់ប្រទេសចិន ជាមួយនឹងលទ្ធភាពនៃការនាំចេញផ្លែស្វាយពីកម្ពុជាទៅកាន់ប្រទេសចិនក្នុងរយៈពេល៥ឆ្នាំខាងមុខ ក្នុងកម្រិតប្រមាណជា ៥០០ ០០០ តោន/ឆ្នាំ។

៤) ការពិនិត្យមើលរួមគ្នា ទៅលើនីតិវិធីនៃការបង្កើនល្បឿនការចរចារក្នុងការនាំផ្លែស្វាយចេញពីកម្ពុជាទៅកាន់ប្រទេសចិន ជាមួយអគ្គនាយដ្ឋានរដ្ឋបាល ត្រួតពិនិត្យនិងចត្តាឡីស័កចិន។ តាមការជូនដំណឹងរបស់ភាគីក្រុមហ៊ុនបានឲ្យដឹងថា គឺតាមទម្លាប់ធម្មតា អគ្គនាយដ្ឋានរដ្ឋបាល ត្រួតពិនិត្យ និងចត្តាឡីស័កចិនត្រូវការពេលវេលាពីមួយឆ្នាំទៅបីឆ្នាំឯណោះ មុនការចុះពិធីសារ ដែលយើងមិនអាចរង់ចាំបានទេ។

៥) ការពិនិត្យមើលពីនីតិវិធីនៃការសម្រួលបែបបទ នៃការធ្វើកិច្ចសន្យាជាមួយកសិករក្នុងការប្រមូលទិញ ការនាំចេញ និងការដឹកជញ្ជូនទៅកាន់ប្រទេសចិន។ ក្រោយពីបានពិភាក្សាគ្នាយ៉ាងស្វិតស្វាញមក ភាគីទាំងពីរបានសន្យា និងឯកភាពគ្នា ឈានទៅដល់ការចុះអនុស្សានៈនៃការយោគយល់គ្នានៅថ្ងៃរសៀលចុងសប្តាហ៍ ដើម្បីបើកផ្លូវឲ្យក្រុមហ៊ុនអាចឈានទៅដល់ការអនុវត្តន៍ការងារជំហានបន្តបន្ទាប់ទៀត។ 

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៣១ មករា ២០២៦ 239

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញចូលរួមពិធីបិទសន្និបាត​បូកសរុបលទ្ធផលការងារ របស់រដ្ឋបាលខេត្តសៀមរាប ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ====================== នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិកា​រ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារ​រាជ​រដ្ឋាភិបាលចុះមូលដ្ឋានស្រុកវ៉ារិន ខេត្តសៀមរាប បានអញ្ជើញ​ចូលរួម​ក្នុងពិធីបិទ​សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និង​លើកទិសដៅ​ការងារ​​ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តសៀមរាប ក្រោម​អធិបតីភាពដ៏​ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្ដមសេនីយ៍ ទៀ សីហា ឧប​នាយក​​រដ្ឋមន្រ្ដី រដ្ឋមន្រី្តក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ​រាជរដ្ឋាភិបាលចុះ​មូលដ្ឋានខេត្តសៀមរាប។ ថ្លែងក្នុងពិធីបិទអង្គសន្និបាត ឯកឧត្តម ឧបនាយករដ្ឋមន្រី្ត ទៀ សីហា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាល​ខេត្តសៀមរាប ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន​ខេត្ត​សៀមរាប ដែលបានលះបង់កម្លាំងកាយចិត្ត មិនខ្លាចនឿយហត់ ក្នុង​កាតព្វ​កិច្ចបម្រើជាតិ មាតុភូមិ ខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ច​បាន​ល្អប្រសើរ ជាពិសេសជម្នះនូវឧបសគ្គ និងការលំបាករហូត​សម្រេច​បាន​នូវ​សមិទ្ធផលសំខាន់ៗ។ ឯកឧត្តម ឧបនាយករដ្ឋមន្រី្ត ទៀ សីហា បានបញ្ជាក់បន្ថែម ដោយសូមឱ្យ​ថ្នាក់ដឹកនាំ មន្រ្តីរាជការ អាជ្ញាធរពាក់ព័ន្ធទាំងអស់ ​បន្តវិធានការ​នានា​ក្នុងការលើក​កម្ពស់ការគ្រប់គ្រងរដ្ឋបាល ការអភិវឌ្ឍមូល​ដ្ឋាន ការផ្តល់​សេវា​សាធារណៈ ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការលើក​កម្ពស់​ជីវភាព​រស់នៅរបស់ប្រជាពលរដ្ឋ៕

នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិកា​រ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារ​រាជ​រដ្ឋាភិបាលចុះមូលដ្ឋានស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ៣១ មករា ២០២៦ 228

ឯកឧត្ដមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញពិនិត្យការប្រើឧបករណ៍នេសាទ នារដូវបើកនេសាទ នៅបឹងទន្លេសាប ក្នុងភូមិសាស្រ្តស្រុកបាកាន និងស្រុកកណ្តៀង ខេត្តពោធិ៍សាត់

ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្រ្តី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុមការងារជំនាញចុះបំពេញបេសកកម្មអង្កេត...
ចេញ​ផ្សាយ​ ៣១ មករា ២០២៦ 239

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ និងប្រជាស្ម័គ្រចិត្តក្នុងមណ្ឌលសុវត្ថិភាពប្រមាណ៩០នាក់បានរួមគ្នាប្រមូលផលបន្លែចំនួនសរុប ៣ ៣០០គីឡូក្រាម ក្នុងនោះត្រកួនបានចំនួន ២ ០០០គក និងស្ពៃចង្កឹះចំនួន ១ ៣០០គីឡូក្រាម

នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ និងប្រជាស្ម័គ្រចិត្តក្នុងមណ្ឌលសុវត្ថិភាពប្រមាណ៩០នាក់បានរួមគ្នាប្រមូលផលបន្លែចំនួនសរុប...
ចេញ​ផ្សាយ​ ៣០ មករា ២០២៦ 297

ឯកឧត្តមរដ្ឋលេខាធិការ អ៊ួង កុសល អញ្ជើញពិនិត្យការដាំកាហ្វេ នៅចម្ការកាហ្វេ ភីដា ក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម អ៊ួង កុសល រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញពិនិត្យដំណាំកាហ្វេ នៅចម្ការកាហ្វេ ភីដា ដែលមានផ្ទៃដីដាំដុះទំហំ...
ចេញ​ផ្សាយ​ ៣០ មករា ២០២៦ 286

លោកជំទាវ យ៉ើ អាស៊ីគីន អញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់​ប្រមូល​ធាតុចូល ស្តីពី« ការរៀបចំផែនទីបង្ហាញផ្លូវគម្រោងពង្រឹង​ពាណិជ្ជកម្ម​អេឡិចត្រូនិកនៅតំបន់ជនបទ (REEP) »

នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋ​លេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុម​ការងារ​ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់...
ចេញ​ផ្សាយ​ ៣០ មករា ២០២៦ 290

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អ៊ឹម​ ស៊ីថុល​ ប្រធានគណៈកម្មការដឹកនាំរៀបចំ​សន្និបាត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការត្រៀមរៀបចំសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​ និងទិសដៅអនុវត្តឆ្នាំ២០២៦​ នៅទីស្តីការក្រសួង

នាព្រឹកថ្ងៃទី៣០​ ខែមករា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អ៊ឹម​ ស៊ីថុល​ ប្រធានគណៈកម្មការដឹកនាំរៀបចំ​សន្និបាត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការត្រៀមរៀបចំសន្និបាតបូកសរុបការងារកសិកម្ម​...
ចេញ​ផ្សាយ​ ៣០ មករា ២០២៦ 310

ឯកឧត្ដមអនុរដ្ឋលេខាធិការ ឡឹក សុធារ អញ្ជើញជាអធិបតីភាព ក្នុង​កិច្ចប្រជុំការពង្រឹងសមត្ថភាពដល់មន្រ្តីកសិកម្មឃុំ-សង្កាត់ ស្ដីពី «ការត្រៀមបង្ការគ្រោះមហន្តរាយក្នុងវិស័យកសិកម្ម» នៅខេត្តពោធិ៍សាត់

នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម ឡឹក សុធារ អនុរដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជា​អធិបតីភាព​ក្នុងការពង្រឹងសមត្ថភាពដល់មន្ត្រីកសិកម្មឃុំ-សង្កាត់...
ចេញ​ផ្សាយ​ ៣០ មករា ២០២៦ 307

លោកជំទាវ យ៉ើ អាស៊ីគីន អញ្ជើញដឹកនាំក្រុមការងារចូលរួមកិច្ច​ប្រជុំ​អន្តរក្រសួង ដើម្បីពិនិត្យលើរបៀបវារៈស្តីពី «កិច្ចប្រជុំ​គណៈ​កម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ប៉ាគីស្ថាន លើកទី២ »

នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋ​លេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយលោក កើត កិត្តិនាថ អគ្គលេខាធិការរងក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ៣០ មករា ២០២៦ 301

លោកជំទាវ យ៉ើ អាស៊ីគីន អញ្ជើញជាអធិបតីភាពក្នុងពិធី «សម្ពោធ​ដាក់ឱ្យ​​ប្រើ​ប្រាស់​ជាផ្លូវការនូវប្រភេទពូជដំណាំគម្របដីដែល​បានចុះ​បញ្ជីជាពូជជាតិ និងការត្រួតពិនិត្យគុណភាពពូជដំណាំតាមប្រព័ន្ធ​ធានាគុណភាព (QDS)»

នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋ​លេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុ​ប្រធាន​គណៈកម្មការតម្រង់ទិសនៃសម្ព័ន្ធកសិកម្មអភិរក្ស...
ចេញ​ផ្សាយ​ ៣០ មករា ២០២៦ 302

ឯកឧត្តមរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់​ទិស​លើការអភិវឌ្ឍផលិតកម្មស្រូវកាបោនទាប រវាងក្រុមហ៊ុន និងសហ​គមន៍​កសិករ នៅខេត្តបាត់ដំបង

នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមាន​ការអមដំណើរដោយ ឯកឧត្តម ឡឹក សុធា អនុរដ្ឋលេខាធិការ...
ចេញ​ផ្សាយ​ ៣០ មករា ២០២៦ 284

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ ប្រធានអង្គភាពសម្របសម្រួលគម្រោង រួមជាមួយ ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ និង ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងអនុវត្តគម្រោងអភិវឌ្ឍន៍វិស័យកសិកម្ម

នៅព្រឹកថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ និងឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន បានសហការដឹកនាំកិច្ចប្រជុំខាងលើ...
ចេញ​ផ្សាយ​ ២៩ មករា ២០២៦ 341

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេសក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ លើកទី១៤

នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ សហប្រធានក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ថដា...