នាយកដ្ឋានអភិវឌ្ឍសហគមន៍នេសាទ

ចេញ​ផ្សាយ​ ៨ មករា ២០១៩ 12143

នាយកដ្ឋានអភិវឌ្ឍសហគមន៍នេសាទ

    បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសធ្វើការកែទម្រង់គោលនយោបាយវិស័យជលផលកាល ពីខែតុលា ឆ្នាំ ២០០០ មកនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ ត្រូវបានបង្កើតឡើងតាម ប្រកាសលេខ០៨៤ ប្រក. សកស.បុ ចុះថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០០១ របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ការបង្កើតនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ គឺជាការបង្កើននូវ សមត្ថភាពជំនាញរបស់រដ្ឋបាលជលផលក្នុងការទទួលខុសត្រូវ រៀបចំចាត់ចែង និង គ្រប់គ្រង សហគមន៍នេសាទនៅទូទាំងប្រទេស។

         ការកែទម្រង់គោលនយោបាយវិស័យជលផល គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយយ៉ាង សំខាន់ដែលពុំធ្លាប់កើតមាននៅក្នុងប្រវត្តិនៃការគ្រប់គ្រងវិស័យជលផលនៅក្នុងប្រទេសកម្ពុជា ក្នុងនោះរាជរដ្ឋាភិបាលបានប្រកាសលុប និង កាត់បន្ថយផ្ទៃឡូត៍នេសាទនៅទូទាំងប្រទេសចំនួន ជាង ៥៦ ភាគរយដើម្បីផ្តល់ជូនប្រជាពលរដ្ឋមូលដ្ឋាន ធ្វើការគ្រប់គ្រង និង ប្រើប្រាស់ឱ្យមាន ប្រសិទ្ឋភាព សមធម៌ និង និរន្តរភាពតាមរយៈការចូលរួមយ៉ាងកុះករពីសំណាក់ប្រជាពលរដ្ឋ នៅមូលដ្ឋាន ជាពិសេសអ្នកដែលមានមុខរបរពឹងផ្អែកលើធនធានជលផល។ព្រឹត្តិការណ៍ដ៏សំខាន់នេះបានធ្វើឱ្យមានការអបអរសាទរពីសំណាក់ប្រជាពលរដ្ឋកម្ពុជាទូទៅ និងធ្វើឱ្យមាន ការចាប់អារម្មណ៍ពីសំណាក់អង្គការក្រៅរដ្ឋាភិបាលជាតិនិងអន្តជាតិក៏ដូច ជាម្ចាស់ជំនួយ ធំៗនៅលើសលកលោកផងដែរ។

         មូលហេតុដែលធ្វើឱ្យមានការកែទំរង់ដ៏ទូលំទូលាយនេះ គឺបណ្តាលមកពីកត្តានានាជាច្រើន ក្នុងនោះរួមមានការកើនឡើងនូវទំនាស់រវាងអ្នកនេសាទជាលក្ខណៈគ្រួសារ និងនេសាទទ្រង់ទ្រាយធំ ម៉្យាងទៀតដោយរាជរដ្ឋាភិបាលបានមើលឃើញ  ពីការលំបាករបស់ប្រជានេសាទនៅមូលដ្ឋាន ដោយប្រជាពលរដ្ឋមានដែននេសាទតូចចង្អៀតមិនអាចប្រកប របរចិញ្ចឹមជីវិតសមល្មម និងដោយសារមានការវិវឌ្ឍន៍នៅលើពិភពលោកដែលមានប្រទេសជាច្រើនបានធ្វើការផ្លាស់ប្តូរ របៀបនៃការគ្រប់គ្រងវិស័យជលផល ពីការគ្រប់គ្រងតាមបែបមជ្ឈការ មកការគ្រប់គ្រងធនធាន ជលផលតាមរបៀបនៃការចូលរួមពីសំណាក់អ្នកប្រើប្រាស់ធនធានទាំងអស់វិញ។

         ឆ្លើយតបនឹងគោលនយោបាយកែទំរង់ដ៏ថ្លៃថ្លានេះ រដ្ឋបាលជលផលបានខិតខំបង្កើន សមត្ថភាពរបស់ខ្លូន ដើម្បីលើកកំពស់គុណភាពនៃការគ្រប់គ្រងវិស័យជលផលឱ្យមាន ប្រសិទ្ឋភាពនិងជំរុញការរៀបចំ សហគមន៍នេសាទនៅទូទាំងប្រទេសឱ្យបានជោគជ័យស្រប តាមផែនការនិងទិសដៅដែលបានកំណត់។  សមិទ្ធផលដែលសម្រេចបានក្នុងរយៈពេល ៥ឆ្នាំ ជាពិសេសចាប់តាំងពីឆ្នាំ ២០០១រហូតដល់២០០៥ នេះគឺបានបង្ហាញពីការ ទទួលខុសត្រូវនិងការប្តេជ្ញាចិត្តយ៉ាង ខ្ពង់ខ្ពស់របស់រដ្ឋបាលជលផលក្នុងការពុះពារនូវ រាល់ការលំបាកនិងបញ្ហា ប្រឈមនានាក្នុងការបំពេញភារកិច្ចរបស់ខ្លួនក្នុងនាមជាសមត្ថកិច្ចជំនាញនិងជាតំណាងរបស់ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។  

ចក្ខុវិស័យ

     នាយកដ្ឋានអភិវឌ្ឍន៏សហគមន៏នេសាទបានប្រមើលមើលអំពីការបង្កើតសហគមន៏នេសាទ ដែលរឹងមាំបានដោយខ្លួនឯងនៅទូទាំងប្រទេសកម្ពុជា ដើម្បីចូលរួមប្រើប្រាស់ និងគ្រប់គ្រង ធនធានជលផលប្រកបដោយសមធម៌ និងនិរន្តភាពក្នុងភាពជាដៃគូជាមួយនឹងមន្ត្រីដែលមានសមត្ថភាព និងជាអ្នកតម្រង់ទិសរបស់នាយកដ្ឋានអភិវឌ្ឍន៏សហគមន៏នេសាទ និងបាលជល ផលខេត្ត ក្រុង តាមរយៈការជួយលើកកំពស់ការប្រកបរបរចិញ្ចឹមជីវិតអ្នកនេសាទដែលពឹងផ្អែក លើធនធានជលផល។

បេសកកម្ម

     ដើម្បីសម្របសម្រួលការបង្កើត និងដើម្បីគាំទ្រការអនុវត្តន៍សហគមន៏នេសាទនៅទូទាំងប្រទេសកម្ពុជាដែលជាដៃគូគ្រប់គ្រងធនធានរបស់

រដ្ឋបាលជលផល នៅក្នុងកិច្ចប្រឹងប្រែងមួយសម្រាប់ការប្រើប្រាស់ធនធានវារិជាតិ ប្រកបដោយសមធម៌ និរន្តរភាព និងប្រសិទ្ធភាព តាមរយៈ ៖

       ១.  រៀបចំបង្កើត និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិនានា (រួមមាន សេចក្តីណែនាំតួនាទី បទបញ្ជានិងបទបញ្ញត្តិជាដើម) និង គាំទ្រ

​​​​            ដល់ការអនុវត្តន៍ច្បាប់

       ២. កំណត់ព្រំប្រទល់សហគមន៍នេសាទ

       ៣. ការចុះបញ្ជីទទួលស្គាល់សហគមន៍នេសាទជាផ្លូវការ

       ៤. កសាងសមត្ថភាពសំរាប់ការគ្រប់គ្រងសហគមន៍នេសាទ

       ៥. តាមដាន និងវាយតំលៃសកម្មភាពសហគមន៍នេសាទ

       ៦. ធ្វើការសិក្សាស្រាវជ្រាវអំពីសហគមន៍នេសាទ

       ៧. ដោះស្រាយ និងការគ្រប់គ្រងជំលោះនៅក្នុងដែនសហគមន៍នេសាទ

       ៨. ធ្វើអោយមានភាពប្រសើរឡើង ប្រកបដោយនិរន្តរភាពលើមុខរបរចិញ្ចឹមជិវិតចំរុះរបស់សហគមន៍នេសាទ

       ៩. ជំរុញការគាំទ្រ និងរៀបចំបង្កើតអោយមានតំបន់អភិរក្សនៅក្នុងដែនសហគមន៍នេសាទ

       ១០. ធានាអោយមានការចូលរួមច្រើនពីប្រជាពរដ្ឋក្នុងការគ្រប់គ្រងសហគមន៍នេសាទ

       ១១. ធានាអោយមានសមធម៌យេនឌ័រនូវរាល់សកម្មភាពនិងទិដ្ឋភាពទាំងអស់របស់សហគមន៍នេសាទ

       ១២. សម្របសម្រួលបណ្តាញការងារជាមួយដៃគូ និងអ្នកពាក់ព័ន្ធដ៍ទៃទៀតដើម្បីគាំទ្រដល់សហគមន៍ នេសាទ។

   តួនាទី និងភារកិច្ច

  • ជម្រុញ និងសម្របសម្រួលរៀបចំបង្កើត និងអភិវឌ្ឍន៍សហគមន៍នេសាទ

  • រៀបចំប្រព័ន្ឋការងារស្រាវជ្រាវផ្នែកសេដ្ឋកិច្ចសង្គម និងអភិវឌ្ឍន៍សហគមន៍នេសាទ

  • កំណត់ព្រំប្រទល់សហគមន៍នេសាទនិងរៀបចំការអភិរក្សធនធានជលផលនៅក្នុងកន្លែងនេសាទសហគមន៍

  • សហការកំណត់កន្លែងនេសាទសហគមន៍ និងដោះស្រាយទំនាស់ ដែលកើតមានក្នុងសហគមន៍ នេសាទ

  • សហការ និងទំនាក់ទំនងជាមួយបណ្តាស្ថាប័ន អង្គការ និងសហគមន៍ពាក់ព័ន្ឋដើម្បីជម្រុញ និងលើកកម្ពស់ការពង្រឹងសមត្ថភាព និងការអភិវឌ្ឍន៍សហគមន៍នេសាទ

  • តាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ត របស់សហគមន៍នេសាទ

  • សម្របសម្រួលការរៀបចំលក្ខន្តិកៈ បទញ្ជាផ្ទៃក្នុង កិច្ចព្រមព្រៀង ផែនការគ្រប់គ្រងកន្លែងនេសាទនិងការចុះបញ្ជីសហគមន៍នេសាទ

  • ជម្រុញការអនុវត្តសកម្មភាព មុខរបរចិញ្ចឹមជីវិតនៅក្នុងសហគមន៍នេសាទ ដែលមិនជះឥទ្ធិពលអវិជ្ជមាន ដល់ធនធានជលផល

  • អនុវត្តភារកិច្ចផ្សេងៗទៀតដែលថ្នាក់ដឹកនាំប្រគល់ឱ្យ។

រចនាសម្ព័ន្ឋនាយកដ្ឋាន

       នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ មានការិយាល័យចំណុះចំនួន ៤ ដូចខាងក្រោម ៖

  ១.  ការិយាល័យរដ្ឋបាល និងតាមដានការអនុវត្ដន៍

  ២.  ការិយាល័យសហគមន៍នេសាទ

  ៣.  ការិយាល័យអភិវឌ្ឍន៍ជីវភាពសហគមន៍នេសាទ

  ៤.  ការិយាល័យបណ្ដុះបណ្ដាល និងផ្សព្វផ្សាយ

       ការិយាល័យនីមួយៗ ដឹកនាំដោយប្រធាន ១ រូប និងអមដោយអនុប្រធានមួយចំនួន ជាជំនួយការ

តាមការចាំបាច់។តួនាទី ភារកិច្ចការិយាល័យនីមួយៗមានដូចខាងក្រោម

៦.១.ការិយាល័យរដ្ឋបាល និងតាមដានការអនុវត្ដន៍

  • គ្រប់គ្រង និងសម្របសម្រួលរាល់សកម្មភាពការងារផ្នែករដ្ឋបាល និងបុគ្គលិករបស់នាយកដ្ឋាន

  • រៀបចំទម្រង់បែបបទគំរូសម្រាប់ធ្វើការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃសហគមន៍នេសាទ

  • រៀបចំធ្វើការចាត់ថ្នាក់ការអនុវត្ដន៍របស់សហគមន៍នេសាទ

  • បង្កើត រក្សា និងធ្វើបច្ចុប្បន្នភាពទិន្នន័យពាក់ព័ន្ធនឹងសហគមន៍នេសាទ

  • តាមដានត្រួតពិនិត្យ និងកែតម្រូវផែនការគ្រប់គ្រងកន្លែងនេសាទសហគមន៍

  • សរុបរបាយការណ៍ប្រចាំខែត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំ ស្ដីពីសកម្មភាព និងលទ្ធផលការងាររបស់នាយកដ្ឋាន

  • អនុវត្ដភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំនា

៦.២. ការិយាល័យសហគមន៍នេសាទ 

  • សម្របសម្រួលរៀបចំបង្កើត និងគ្រប់គ្រងសហគមន៍នេសាទ កំណត់កន្លែងនេសាទសហគមន៍និងកន្លែងអភិរក្ស

  • សម្របសម្រួលការរៀបចំលក្ខន្ដិកៈ បទបញ្ជាផ្ទៃក្នុង កិច្ចព្រមព្រៀងផែនការគ្រប់គ្រង និងផែនទីព្រំប្រទល់កន្លែងនេសាទសហគមន៍

  • ផ្ដល់បច្ចេកទេសក្នុងការរៀបចំផែនការគ្រប់គ្រងកន្លែងនេសាទសហគមន៍

  • រៀបចំចុះបញ្ជីសហគមន៍នេសាទនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

  • សម្របសម្រួល និងសហការដោះស្រាយទំនាស់ដែលកើតមានក្នុងសហគមន៍នេសាទ

  • សរុបរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំ ស្ដីពីសកម្មភាពនិងលទ្ធផលការងាររបស់ ការិយាល័យ

  • អនុវត្ដភារកិច្ចផ្សេងៗទៀតដែលថ្នាក់ដឹកនាំនាយកដ្ឋាន ប្រគល់ឱ្យ ។

៦.៣.ការិយាល័យអភិវឌ្ឍជីវភាពសហគមន៍នេសាទ 

  • រៀបចំស្រាវជ្រាវសេដ្ឋកិច្ចសង្គម និងអភិវឌ្ឍជីវភាពសហគមន៍នេសាទ

  • សហការ ជាមួយការិយាល័យសហគមន៍នេសាទ ដើម្បីជំរុញការរៀបចំការអភិរក្សធនធាន ជលផលក្នុងកន្លែង នេសាទសហគមន៍

  • សម្របសម្រួល និងលើកកម្ពស់ការអនុវត្ដន៍សកម្មភាពមុខរបរចិញ្ចឹមជីវិតនៅក្នុងសហគមន៍ នេសាទ

  • សហការរៀបចំបង្កើតតំបន់ទេសចរណ៍ធម្មជាតិនៅក្នុងកន្លែងនេសាទសហគមន៍

  • លើកកម្ពស់យ៉េនឌ័រក្នុងការអភិវឌ្ឍន៍សហគមន៍

  • សរុបរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំ ស្ដីពីសកម្មភាព និងលទ្ធផលការងាររបស់ ការិយាល័យ

  • អនុវត្ដភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋាន ប្រគល់ឱ្យ។

៦.៤.ការិយាល័យបណ្ដុះបណ្ដាល និងផ្សព្វផ្សាយ 

  • កសាងសមត្ថភាពសម្រាប់ការគ្រប់គ្រងសហគមន៍នេសាទ

  • សហការជាមួយស្ថាប័នជាតិ និងអន្ដរជាតិពាក់ព័ន្ធនឹងការងារបណ្ដុះបណ្ដាលសហគមន៍នេសាទ

  • សម្របសម្រួល និងជំរុញការរៀបចំការងារពាក់ព័ន្ធនឹងការចែករំលែកបទពិសោធន៍ និងជួយពង្រឹងសហគមន៍ នេសាទ

  • សរុបរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំ ស្ដីពីសកម្មភាព និងលទ្ធផលការងាររបស់ ការិយាល័យ

  • អនុវត្ដភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋាន ប្រគល់ឱ្យ។

  មន្ត្រីនាយកដ្ឋានអភិវឌ្ឍសហគន៌នេសាទ

 មន្ត្រីនៅក្នុងនាយកដ្ឋានអភិវឌ្ឍសហគមន៍នេសាទមានចំនួនសរុប ២៩នាក់ (ស្រី ១០ នាក់ ប្រុស ១៩ នាក់) ចំនួននេះត្រូវបានបែងចែកជាកំរិតជំនាញ ដូចខាងក្រោមនេះ ៖ 

 

បណ្ឌិត

:

០0 នាក់

 

បរិញ្ញាប័ត្រជាន់ខ្ពស់

:

១២ នាក់

 

បរិញ្ញាប័ត្រ

:

១៥ នាក់

 

បរិញ្ញាប័ត្ររង

:

០២នាក

 

បឋម

:

០0 នាក់

 

បណ្តុះបណ្តាល

:

០០ នាក់

ទំនាក់ទំនង

លោក លាង សុផា ប្រធាននាយកដ្ឋានអភិវឌ្ឍន៌សហគន៌នេសាទ 

ទូរស័ព្ទៈ (៨៥៥) ០១២ ៨៨៨ ៣៩៣

អ៊ីម៉ែល:

 

leangsopha@gmail.com

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 445

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 601

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 593

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 621

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 621

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 651

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 621

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 620

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 658

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 655

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 659

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 642

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...