វគ្គបណ្តុះបណ្តាលអ្នកសម្របសម្រួលថ្នាក់ខេត្ត ស្តីពី "ផលិតកម្មកសិកម្មតាមកិច្ចសន្យា"

ចេញ​ផ្សាយ​ ២៥ កក្កដា ២០២២ 16439

នាព្រឹកថ្ងៃពុធ ៧រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ នៅសណ្ឋាគារវៃគោ ខេត្តស្វាយរៀង គម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភារៈបរិស្ថាន បានសហការជាមួយនាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវគ្គបណ្តុះបណ្តាលអ្នកសម្របសម្រួលថ្នាក់ខេត្ត វគ្គបណ្តុះបណ្តាលអ្នកសម្របសម្រួលថ្នាក់ខេត្ត ស្តីពី "ផលិតកម្មកសិកម្មតាមកិច្ចសន្យា"  ក្រោមអធិបតីភាព លោក គង់ ភាជ ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម ដោយមានការអញ្ជើញចូលរួមពីមន្រ្តីរបស់គម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភារៈបរិស្ថាន និងមន្រ្តីជំនាញការិយាល័យកសិ-ឧស្សាហកម្ម និងមន្រ្តីពាក់ព័ន្ធ មកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង ត្បូងឃ្មុំ តាកែវ កំពង់ចាម និងខេត្តកំពត សរុបចំនួន ២០រូប។ វគ្គបណ្តុះបណ្តាលនេះមានការធ្វើបទបង្ហាញអំពី ផលិតកម្មកសិកម្មតាមកិច្ចសន្យា ដោយលោក សៀក វិឆ័យ អនុប្រធានការិយាល័យអភិវឌ្ឍន៍កសិ-ឧស្សាហកម្ម នៃនាយកដ្ឋានកសិ-ឧស្សាហកម្ម ជាគ្រូបង្គោលថ្នាក់ជាតិ ដែលមានគោលបំណងដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ល្អៗ ដែលអង្គភាពជំនាញបានដឹកនាំអនុវត្តកន្លងមក ហើយបានរៀបចំចេញជាឯកសារណែនាំសម្រាប់ដំណើរការអនុវត្ត ក្នុងកិច្ចសម្របសម្រួលផ្នែកផលិតកម្មកសិកម្មតាមកិច្ចសន្យា នៅកម្ពជាឱ្យកាន់ដំណើរការទៅបានល្អ នឹងទទួលបានលទ្ធផលល្អប្រសើរថែមទៀត។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 92

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 104

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 467

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 461

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 476

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 476

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 474

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម និងការធ្លាក់ចុះគុណភាពដី

នៅថ្ងៃទី១៥ និង១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម កែវ អូម៉ាលីស្ស រដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការរៀបចំរបាយការណ៍ជាតិឆ្នាំ២០២៦...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 489

ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញទទួលជួប និងផ្តល់អនុសាសន៍ណែនាំ​ ដល់ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលប្រទេសបារាំង

នាព្រឹកថ្ងៃទី១៧​ ខែកញ្ញា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញទទួលជួប និងផ្តល់អនុសាសន៍ណែនាំ​ ដល់ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលប្រទេសបារាំង​​...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 486

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញសម្ពោធមធ្យោបាយដឹកជញ្ជូនផ្លូវទឹកថ្មីសម្រាប់នាំចេញអង្ករដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន

នាព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅកំពង់ផែស្វយ័តព្រះសីហនុ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដ៏សំខាន់នៃ...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 632

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ទទួលជួបជាមួយប្រតិភូក្រុមហ៊ុនឥណ្ឌូនេស៊ី ដែលមានបំណងវិនិយោគ និងស្វែងរកកាលានុវត្តភាពលើអនុវិស័យសុខភាពសត្វនិងផលិតកម្មសត្វ និងអនុវិស័យជលផលផ្នែកវារីវប្បកម្ម នៅកម្ពុជា

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន និងអង្គការសង្គមស៊ីវិល បានទទួលជួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 645

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពទី៥ ស្តីពីការប្រើប្រាស់ហិរញ្ញប្បទានរបស់រាជ​រដ្ឋាភិបាលដើម្បីរក្សាលំនឹងថ្លៃផលិតផលកសិកម្ម នៅខេត្តពោធិ៍សាត់

កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម...