ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមធ្វើជាអធិបតីក្នុងពិធីបើកវេទិកាថ្នាក់តំបន់ស្តីពី "កសិកម្មអេកូឡូស៊ីនាពេលអនាគត"

ចេញ​ផ្សាយ​ ៧ វិច្ឆិកា ២០១៨ 4278

នៅសណ្ឋាគារ អប្សារាផាលេសអង្គរ ទីក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃអង្គារ ១៣រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨, ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមធ្វើជាអធិបតីក្នុងពិធីបើកវេទិកាថ្នាក់តំបន់ស្តីពី "កសិកម្មអេកូឡូស៊ីនាពេលអនាគត" ដែលបានរៀបចំឡើងដោយអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមកិច្ចសហការយ៉ាងល្អប្រសើរជាមួយមជ្ឈមណ្ឌល CIRAD និងអង្គការ GRET។ មានវត្តមានក្នុងឱកាសនោះ គឺមានដៃគូជាច្រើនផងដែរបានចូលរួមដូចជា របស់លោកស្រី Naomi Noel តំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD), លោកបណ្ឌិត Philippe Girard តំណាងមជ្ឈមណ្ឌល CIRAD និងជានាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍, លោក Dominique Violas តំណាងអង្គការ GRET ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ដែលជាតំណាងនៃបណ្តាប្រទេសជាច្រើននៅអាស៊ី និងស្ថាប័នពាក់ព័ន្ធនានាដូចជា មជ្ឈមណ្ឌលស្រាវជ្រាវកសិកម្មបារាំងសម្រាប់ការអភិវឌ្ឍអន្តរជាតិ (CIRAD) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) អង្គការ GRET មជ្ឈមណ្ឌលគ្រឿងយន្តកសិកម្មសមស្របរបស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក(UN-ESCAP/CSAM)ទីភ្នាក់ងារអភិវឌ្ឍន៍សហរដ្ឋអាមេរិក (USAID) អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ(FAO)សម្ព័ន្ធគ្រឿងយន្តកសិកម្មសមស្រប(ASMC) បណ្តាញអភិរក្សកសិកម្មនៅអាស៊ីអាគ្នេយ៍ (CANSEA) និងអង្គការ Swisscontact ដើម្បីចូលរួមក្នុងវេទិកា នាពេលនោះផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ការរៀបចំវេទិកានេះគឺជាព្រឹត្តិការណ៍មួយដ៏វិសេសវិសាល ដែលរៀបចំឡើង ស្របពេលដែលកំណើនសេដ្ឋកិច្ច ព្រមទាំងទំនើបកម្ម និងនវានុវត្តសង្គមក្នុងតំបន់កំពុងតែមានលក្ខណៈប្រទាក់ក្រឡាគ្នាយ៉ាងល្អប្រសើរ ហើយក៏ជាសក្ខីកម្មមួយដែលយើងរំពឹងថា នឹងផ្តល់នូវលទ្ធផលល្អនាពេលខាងមុខ សម្រាប់បណ្តាប្រទេសក្នុងតំបន់ដើម្បីផ្សារភ្ជាប់ ជាមួយយុទ្ធសាស្រ្តអភិវឌ្ឍន៍ថ្នាក់តំបន់មួយយ៉ាងល្អប្រសើរសម្រាប់ជាចក្ខុវិស័យក្នុងការបង្កើនផលិតភាពកសិកម្មប្រកបដោយសុវត្ថិភាព ភាតរបរិស្ថាន និងភាពរីកចម្រើនរបស់ប្រជាជនយើងទាំងអស់គ្នានៅក្នុងតំបន់នេះ។
សូមបញ្ជាក់ថា ផ្សារភ្ជាប់ទៅនឹងវេទិកាក្នុងថ្ងៃនេះ គឺមានសម្ព័ន្ធភាពសិក្សាកសិកម្មអេកូឡូស៊ី (ALiSEA) ត្រូវបានបង្កើតឡើងជាបណ្តាញរួមគ្នាជាង១០០ស្ថាប័ន ដោយមានការចូលរួមពីអង្គការកសិកររហូតដល់ថ្នាក់ជាតិ និងថ្នាក់តំបន់ រួមទាំងមជ្ឈមណ្ឌលស្រាវជ្រាវនិងវិស័យឯកជន។ លើសពីនេះទៀតសម្ព័ន្ធភាពសិក្សាកសិកម្មអេកូឡូស៊ី មានគោលបំណងលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធផ្នែកកសិកម្មអេកូឡូស៊ីទាំងក្នុងស្រុក និងក្នុងតំបន់ ពិសេសលើកកម្ពស់ជំនាញដល់អ្នកដទៃ ដើម្បីបង្កើតការសិក្សាផ្អែកលើភ័ស្តុតាង ហើយចែករំលែកយ៉ាងទូលំទូលាយ ដើម្បីគាំទ្រដល់ការផ្លាស់ប្តូរក្នុងតំបន់ឆ្ពោះទៅរកការធ្វើកសិកម្មតាមប្រព័ន្ធអេកូឡូស៊ី ដើម្បីឆ្លើយតបទៅនឹងតម្រូវការម្ហូបអាហារនាពេលអនាគត ដែលចាំបាច់ត្រូវមានការផ្លាស់ប្តូរការងារកសិកម្ម ដើម្បីផ្តល់សន្តិសុខនិងសុវត្ថិភាពស្បៀង ស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី ទ្រទ្រង់កំណើនសេដ្ឋកិច្ច និងផ្តល់នូវឱកាសកាន់តែច្រើនសម្រាប់កសិករខ្នាតតូច និងយុវជន។ ការសម្រេចគោលដៅទាំងនេះ នឹងទាមទារឱ្យមានការរៀបចំ និងការលើកកម្ពស់ប្រព័ន្ធកសិកម្មដែលមានលក្ខណៈច្នៃប្រឌិត ដើម្បីស្វែងរកវិធីសាស្រ្តអន្តរាគមន៍ថ្មីៗ ក៏ដូចជាយន្តការ ស្ថាប័ន និងហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងវៃឆ្លាត។
យោងតាមរបាយការណ៍កន្លងមកបានបញ្ជាក់ឲ្យដឹងថា សកម្មភាពកសិកម្មអេកូឡូស៊ី បាននិងកំពុងអនុវត្តនៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ជាច្រើនរួមមាន៖ ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាមជាដើម។ ការងារនេះ ត្រូវបានផ្តួចផ្តើមពីអ្នកពាក់ព័ន្ធផ្សេងៗក្នុងផ្នែកកសិកម្មអេកូឡូស៊ី ហើយត្រូវបានលើកកម្ពស់ពីកសិករខ្នាតតូច ទៅដល់អ្នកស្រាវជ្រាវ អ្នកអភិវឌ្ឍន៍ និងអ្នកអនុវត្ត ដោយមានការគាំទ្រពីវិស័យឯកជន និងសង្គមស៊ីវិល។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សមិទ្ធផលនានា បានគ្របដណ្ដប់លើវិធានការផ្សេងៗគ្នានៃការផ្លាស់ប្តូរកសិកម្មអេកូឡូស៊ីដូចជា ការយល់ដឹងអំពីដំណើរការអេកូឡូស៊ីនៅក្នុងដី និងការគ្រប់គ្រងសត្វល្អិត ការរៀបចំ និងការវាយតម្លៃអំពីការអនុវត្តប្រកបដោយភាពច្នៃប្រឌិត និងប្រព័ន្ធដំណាំរួមផ្សំ រួមមាន កសិកម្ម ព្រៃឈើ ជលផល សមាហរណកម្មបសុសត្វ កសិកម្មអភិរក្ស គ្រឿងយន្តកសិកម្មសមស្រប ព្រមទាំងការកសាងសមត្ថភាពកសិករ ការអប់រំថ្នាក់ឧត្តមសិក្សា ការអភិវឌ្ឍសម្ភារគរុកោសល្យ ការលើកកម្ពស់ការប្រើប្រាស់ភាពចម្រុះនៃរុក្ខជាតិ ការគាំទ្រវិញ្ញាបនប័ត្រនៃផលិតផលកសិកម្មអេកូឡូស៊ី ការអនុវត្តឧបករណ៍ និងទំនាក់ទំនង ដើម្បីចែករំលែកចំណេះដឹង និងចំណេះធ្វើជាដើម។ ទន្ទឹមនឹងនេះ ការអភិវឌ្ឍន៍សកម្មភាពកសិកម្មអេកូឡូស៊ី នៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ចាំបាច់ត្រូវមានការតម្រង់ទិសការដោះស្រាយលើបញ្ហាលើការរេចរឹលដី ការបាត់បង់ជីជាតិដី និងការគ្រប់គ្រងទឹក។ ជាមួយគ្នានេះដែរ ក៏ត្រូវមានការខិតខំធ្វើការរួមគ្នាដើម្បីរកមធ្យោបាយ រក្សាដីឱ្យមានជីជាតិ និងការពារកុំឱ្យមានសំណឹកដី។
ក្នុងគោលបំណង ដើម្បីចូលរួមជំរុញការងារ "កសិកម្មអេកូឡូស៊ីនាពេលអនាគត" ដែលជាប្រធានបទសំខាន់ក្នុងវេទិកានាថ្ងៃនេះ ឯកឧត្តមរដ្ឋមន្រ្តីបានចូលរួមផ្តល់នូវសារគន្លឹះមួយចំនួនជូនអង្គពិធីទាំងមូលដើម្បីពិចារណាដូចតទៅ ៖
ទី១. ជំរុញការអនុវត្តកសិកម្មល្អប្រកបដោយចីរភាព និងមានភាពធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ ដោយដាក់បញ្ចូលគោលការណ៍ប្រព័ន្ធអេកូឡូស៊ីជាមូលដ្ឋាន ដោយត្រូវកំណត់អត្តសញ្ញាណ និងផ្សព្វផ្សាយអំពីការអនុវត្តកសិកម្មល្អ ប្រកបដោយភាពឆ្លាតវៃ ស្របតាមវិធានការ និងគោលការណ៍របស់ប្រទេសនីមួយៗ និងគោលការណ៍រួមរបស់អាស៊ាន ធានាឱ្យមានការផ្លាស់ប្តូរបទពិសោធន៍ពីប្រទេសមួយទៅប្រទេសមួយ និងត្រូវធ្វើឲ្យប្រសើរឡើងដល់ការកំណត់ និងការគ្រប់គ្រងហានិភ័យធម្មជាតិ និងសមត្ថភាពទាំងឡាយឱ្យស្របទៅនឹងការផ្លាស់ប្តូរលក្ខខណ្ឌអាកាសធាតុនៅគ្រប់កម្រិត។
ទី២. ត្រូវអនុវត្តរាល់វិធានការនានា ដើម្បីកាត់បន្ថយការបំផ្លាញគុណភាពដី ការប្រើប្រាស់ដីគ្មាននិរន្តរភាព និងការបំផ្លាញប្រព័ន្ធអេកូឡូស៊ី ដោយត្រូវបន្តសហការគ្នា រៀបចំកំណត់តំបន់ដីកសិកម្មឱ្យបានសមស្របសម្រាប់ទិសដៅប្រើប្រាស់យូរអង្វែង និងត្រូវអនុវត្តគោលការណ៍ពាក់ព័ន្ធដើម្បីឈានដល់ការគ្រប់គ្រងធនធានធម្មជាតិ ដែលកើតចេញពីវិធានការអភិវឌ្ឍប្រកបដោយចីរភាព ដោយប្រមូលផ្តុំនៅក្នុងប្រព័ន្ធគ្រប់គ្រងអេកូឡូស៊ី និងការអភិវឌ្ឍផ្អែកលើមូលដ្ឋានជីវៈចម្រុះ។ ជាមួយគ្នានេះ ក៏ត្រូវលើកកម្ពស់គោលនយោបាយប្រើប្រាស់ដីធ្លី ដើម្បីជួយដល់កសិករដែលមានដីស្រែចម្ការតិចតួច ប្រកបដោយសមធម៌ និងរក្សាបាននូវស្ថិរភាពនៃការប្រើប្រាស់ដី និងប្រភពធនធានធម្មជាតិ តាមរយៈការធ្វើកសិកម្មចម្រុះឱ្យអស់លទ្ធភាពឆ្លើយតបទៅនឹងតម្រូវការទីផ្សារជាក់ស្តែង។
ទី៣. គ្រប់បណ្តាប្រទេស និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នាឱ្យបានល្អដើម្បីចូលរួមការពារ ស្តារនិងអនុវត្តការប្រើប្រាស់ដោយនិរន្តរភាពនូវធនធានធម្មជាតិ និងប្រព័ន្ធបរិស្ថាន ជាពិសេស គឺចូលរួមទប់ស្កាត់ការអនុវត្ត ឬសកម្មភាពដែលបង្កឱ្យមានរហោស្ថានកម្ម ឬការធ្លាក់ចុះគុណភាពដី ពោលគឺត្រូវបង្វែរពីការរស់នៅដោយពឹងអាស្រ័យលើផល និងអនុផលព្រៃឈើ ព្រមទាំងការអនុវត្តធ្វើកសិកម្មតាមទម្លាប់ មកធ្វើកសិកម្មតាមបែបប្រពលវប្បកម្មទំនើប ចម្រុះ ទាន់សម័យ និងសមស្រប ហើយចូលរួមគ្រប់គ្រងដីឱ្យមាននិរន្តរភាព ដើម្បីលើកកម្ពស់ជីវភាពរស់នៅ ពោលគឺត្រូវរក្សា ស្តារ ឬកែប្រែទឹក និងដី ឱ្យមានភាពបៃតងស្រស់ មានភាពមនោរម្យយូរអង្វែងសម្រាប់ជីវិតរបស់យើងគ្រប់ៗគ្នា។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៤ ឧសភា ២០២៦ 117

សូមព្រះបរមរាជានុញ្ញាតសម្តែងនូវព្រះពរជ័យ សិរីវឌ្ឍនា បវរមហាប្រសើរថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជវរោកាសជយោភិរម្យ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧៣ ព្រះវស្សា យាងចូល ៧៤ ព្រះវស្សា

សូមព្រះបរមរាជានុញ្ញាតសម្តែងនូវព្រះពរជ័យ សិរីវឌ្ឍនា បវរមហាប្រសើរថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា...
ចេញ​ផ្សាយ​ ១៤ ឧសភា ២០២៦ 92

ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី អញ្ជើញដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធ ចុះពិនិត្យការងារផលិតកម្មសត្វចតុប្បាទធំ ក្នុងខេត្តកំពង់ធំ

នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការ និង​ឯកឧត្តម ឃី វិបុលបុត្រា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អមដោយមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ...
ចេញ​ផ្សាយ​ ១៣ ឧសភា ២០២៦ 338

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តជំរុញវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍វិស័យកសិកម្ម និងពង្រឹងសហគមន៍នៅខេត្តកំពង់ចាម ត្បូងឃ្មុំ និងក្រចេះ

ចាប់ពីថ្ងៃទី ១១ ដល់ ១៣ ខែឧសភា ឆ្នាំ ២០២៦ ក្រុមការងារនៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះបេសកកម្មយ៉ាងសកម្មនៅក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ និងក្រចេះ ដើម្បីពិនិត្យ...
ចេញ​ផ្សាយ​ ១៣ ឧសភា ២០២៦ 349

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលឪឡឹកក្រហមចំនួន ២ ០០០គីឡូក្រាមជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលឪឡឹកក្រហមចំនួន ២ ០០០គីឡូក្រាមជូនដល់ប្រជាពលរដ្ឋ...
ចេញ​ផ្សាយ​ ១៣ ឧសភា ២០២៦ 348

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចុះពិនិត្យការប្រើឧបករណ៍នេសាទ ស្ថិតក្នុងភូមិសាស្រ្តខេត្តចំនួន២

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចុះពិនិត្យការប្រើឧបករណ៍នេសាទ...
ចេញ​ផ្សាយ​ ១២ ឧសភា ២០២៦ 383

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ​ យ៉ង​ សាំង​ កុមារ​ អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនទីបង្ហាញផ្លូវ​ការកាត់បន្ថយមេតាន​ ក្នុងវិស័យដំណាំស្រូវ

នារសៀលថ្ងៃទី១២​ ខែឧសភា​ ឆ្នាំ២០២៦​ ឯកឧត្តម​បណ្ឌិត​ យ៉ង​ សាំង​ កុមារ​ រដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញ​ជាអធិបតីភាពក្នុងសិក្ខាសាលាពិគ្រោះយោបល់...
ចេញ​ផ្សាយ​ ១២ ឧសភា ២០២៦ 396

ឯកឧត្ដមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុមការងារជួបប្រជុំពិនិត្យវឌ្ឍនភាពការងារ ជំរុញ ផលិតកម្មដំណាំរដូវ និងសិក្សាកំណត់សហគមន៍ដែលមានសក្តានុពល និងសមត្ថភាពក្នុងការផលិតនិងផ្គត់ផ្គង់ផលិតផលបន្លែ នៅខេត្តកំពង់ចាម

នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារនៅមន្ទីរកសិកម្ម...
ចេញ​ផ្សាយ​ ១២ ឧសភា ២០២៦ 411

ក្រសួងកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា ពិភាក្សាយន្តការតភ្ជាប់ខ្សែច្រវាក់តម្លៃ

នាព្រឹកថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយ សហព័ន្ធស្រូវអង្ករកម្ពុជា...
ចេញ​ផ្សាយ​ ១២ ឧសភា ២០២៦ 380

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញដឹកនាំកិច្ចប្រជុំ​លើក​ទី៤ នៃគណៈកម្មការតម្រង់ទិសគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរ​ប្រកបដោយចីរភាព

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ប៉ែន ធីរុង្គ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ...
ចេញ​ផ្សាយ​ ១២ ឧសភា ២០២៦ 463

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ និងឯកឧត្តម ចាន់ ចេស្តា អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាព និងតម្រង់ទិសនៃការគ្រប់គ្រង ការអនុវត្តកម្មវិធី ASPIRE-AT និងគម្រោង CFAVC ក្នុងភូមិសាស្រ្តខេត្តកំពង់ចាម

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការតម្រង់ទិសកម្មវិធី (ASPIRE-AT) និងឯកឧត្តម ចាន់...
ចេញ​ផ្សាយ​ ១២ ឧសភា ២០២៦ 470

អគ្គនាយករងនៃអគ្គនាយកដ្ឋានជលផល លោក ថាយ សុមុនី អញ្ជើញដឹកនាំក្រុមការងារជំនាញចុះព្រលែងកូនក្តាមសេះជាងកន្លះលានក្បាលចូលដែនសមុទ្រខេត្តកែប

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ អគ្គនាយករងនៃអគ្គនាយកដ្ឋានជលផល លោក ថាយ សុមុនី បានអញ្ជើញដឹកនាំក្រុមការងារជំនាញ និងសហគមន៍នេសាទចំនួន៣ ចុះព្រលែងកូនក្តាមសេះចំនួនសរុប៥១ម៉ឺនក្បាលចូលដែនសមុទ្រខេត្តកែប...
ចេញ​ផ្សាយ​ ១១ ឧសភា ២០២៦ 580

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសេចក្តីសោមនស្សរីករាយ សូមជម្រាបជូនសាធារណជនជ្រាបថាការចុះបញ្ជីដីធ្លីសម្រាប់ តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ (តំបន់ស្នូលទី២) ក្នុងខេត្តស្ទឹងត្រែង ត្រូវបានសម្រេចជាស្ថាពរ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសេចក្តីសោមនស្សរីករាយ សូមជម្រាបជូនសាធារណជនជ្រាបថាការចុះបញ្ជីដីធ្លីសម្រាប់ តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ (តំបន់ស្នូលទី២)...