Other News
ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ និងមន្រ្តីកសិកម្មសង្កាត់កូនក្រៀល បានចុះសម្របសម្រួលជាមួយក្រុមការងារក្រុមហ៊ុន ជីបម៉ុង ប្រមូលទិញស្រូវពីក្រុមគ្រួសារកងទ័ពប្រចាំខេត្តឧត្តរមានជ័យ ជាប្រភេទស្រូវនាងអំបានចំនួន ២៨គ្រួសារ ស្មើនិង ១១២ ២៦៧គីឡូក្រាម ដោយក្នុង ១គីឡូក្រាម ១ ០០០រៀល។
សូមជម្រាបជូនថា គិតចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមហ៊ុន ជីបម៉ុង បានប្រមូលទិញស្រូវពីក្រុមគ្រួសារកងទ័ពក្នុងខេត្តឧត្តរមានជ័យ សរុប ២១៤គ្រួសារ ស្មើនិង ៨៩០ ៥៨១គីឡូក្រាម ស្នើថវិកាចំនួន ៨៩០ ៥៨១ ០០០៛ ក្នុងនោះស្រូវផ្ការំដួលបានចំនួន២៣គ្រួសារ ស្មើនិង ៩៣ ២៩២គីឡូក្រាម ស្រូវនាងអំបានចំនួន១៩១គ្រួសារ ស្មើនិង ៧៩៧ ២៨៩គីឡូក្រាម៕