ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន-ឥណ្ឌា ស្តីពីកសិកម្មនិងព្រៃឈើលើកទី៩ (9th AIMMAF) នៅរដ្ឋធានីញូវដេលី សាធារណរដ្ឋឥណ្ឌា

ចេញ​ផ្សាយ​ ១០ កញ្ញា ២០២៦ 110

នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន-ឥណ្ឌាស្តីពីកសិកម្មនិងព្រៃឈើលើកទី៩ (9th AIMMAF) ដែលបានប្រព្រឹត្តទៅនៅទីក្រុងញូវដេលី សាធារណរដ្ឋឥណ្ឌា។
នៅក្នុងឱកាសនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលឥណ្ឌា សម្រាប់ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ព្រមទាំងសម្តែងការអំណរគុណចំពោះក្រុមការងារអាស៊ាន-ឥណ្ឌាស្តីពីកសិកម្មនិងព្រៃឈើ (AIWGAF) និងលេខាធិការដ្ឋានអាស៊ាន សម្រាប់របាយការណ៍គ្រប់ជ្រុងជ្រោយ ស្តីពីការអនុវត្តផែនការសកម្មភាពរយៈពេលមធ្យមអាស៊ាន-ឥណ្ឌា សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មនិងព្រៃឈើ ២០២១-២០២៥។
ឆ្លើយតបនឹងវិបត្តិអាកាសធាតុ និងភូមិសាស្ត្រនយោបាយ កម្ពុជាបានស្នើឱ្យមានសកម្មភាពរួមគ្នាលើ៣ចំណុច ទី១.ការពារលំហូរស្បៀងនិងធាតុចូលកសិកម្ម  ទី២.កៀរគរការវិនិយោគនិងជំនួយបច្ចេកទេសកសិកម្ម-ព្រៃឈើប្រកបដោយនិរន្តរភាព និងទី៣.ពង្រឹងសាមគ្គីភាពតាមរយៈហិរញ្ញប្បទានហានិភ័យ និងថាមពលកសិកម្ម។ 
ជាមួយគ្នានេះ កម្ពុជាស្វាគមន៍ចំពោះផែនការសកម្មភាពរយៈពេលមធ្យមអាស៊ាន-ឥណ្ឌា ២០២៦-២០៣០ ដែលជាក្របខ័ណ្ឌជំរុញសន្តិសុខស្បៀង ខ្សែច្រវាក់តម្លៃដែលមានភាពធន់ កសិកម្មឌីជីថលនិងធន់នឹងអាកាសធាតុ ការគ្រប់គ្រងក្រោយពេលប្រមូលផល និងនិរន្តរភាពព្រៃឈើនិងកសិ-រុក្ខកម្ម។ ទន្ទឹមនឹងនេះ កម្ពុជាបានលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការជាក់ស្តែងកាន់តែច្រើន រួមទាំងការចែករំលែកការអនុវត្តល្អៗ និងការស្រាវជ្រាវរួមគ្នាលើបច្ចេកវិទ្យាកសិកម្មដែលមានតម្លៃសមរម្យ។
ជាទីបញ្ចប់ ឯកឧត្តមអនុរដ្ឋលេខាធិការ បានបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយលេខាធិការដ្ឋានអាស៊ាន បណ្តារដ្ឋសមាជិកអាស៊ាន និងភាគីឥណ្ឌា ក្នុងការរៀបចំនិងអនុវត្តផែនការសកម្មភាព ២០២៦-២០៣០ ដែលផ្តោតលើលទ្ធផលជាក់ស្តែង។ កិច្ចសហប្រតិបត្តិការនេះរំពឹងថា នឹងផ្តល់អត្ថប្រយោជន៍ពិតប្រាកដ និងយូរអង្វែងដល់កសិករ សន្តិសុខស្បៀង និងភាពធន់នឹងអាកាសធាតុរួមគ្នាក្នុងតំបន់៕

Other News
ចេញ​ផ្សាយ​ ១០ កញ្ញា ២០២៦ 111

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន-ឥណ្ឌា ស្តីពីកសិកម្មនិងព្រៃឈើលើកទី៩ (9th AIMMAF) នៅរដ្ឋធានីញូវដេលី សាធារណរដ្ឋឥណ្ឌា

នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញ​ផ្សាយ​ ១០ កញ្ញា ២០២៦ 108

ការផ្សារភ្ជាប់ទំនាក់ទំនង និងការយល់ដឹងអំពីតម្រូវការរបស់អ្នកទិញ ជារឿងសំខាន់

ដើម្បីជំរុញការនាំចេញកសិកផល និងការផ្តល់ឱកាសដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានឃើញអំពីខ្សែច្រវាក់ផលិតកម្ម ការកែច្នៃ ការវេចខ្ចប់កសិផលស្របតាមស្តង់ដា ការកសាងម៉ាកសញ្ញាបង្ហាញអត្តសញ្ញាណសំគាល់ផលិតផលខ្មែរ...
ចេញ​ផ្សាយ​ ១០ កញ្ញា ២០២៦ 109

ឯកឧត្តមបណ្ឌិត សរ ចិត្រា អគ្គលេខាធិការនៃក្រសួងកសិកម្ម បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន Inoue Calcium Corporation របស់ប្រទេសជប៉ុន

នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត សរ ចិត្រា អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន...
ចេញ​ផ្សាយ​ ១០ កញ្ញា ២០២៦ 110

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួប​សំណេះសំណាលជា​មួយកសិករ និងថ្នាក់ដឹកនាំ «សហគមន៍កសិកម្ម​ទំនើបមង្គលបូរី» នៅខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងស្វែងយល់ពីតម្រូវការជាក់ស្តែងរបស់សហគមន៍

នារសៀលថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួប​សំណេះសំណាលជា​មួយកសិករ និងថ្នាក់ដឹកនាំ «សហគមន៍កសិកម្ម​ទំនើបមង្គលបូរី»...
ចេញ​ផ្សាយ​ ៩ កញ្ញា ២០២៦ 476

ឯកឧត្តម ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញជាសក្ខីភាពដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មចំនួន​ ៤​ រវាងក្រុមហ៊ុន​ ខ្មែរ​ ហ៊្វូត​ គ្រុប(KHMER FOOD GROUP) និងសហគមន៍កសិកម្ម​ចំនួន​ ៣

នារសៀលថ្ងៃទី៩​ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញជាសក្ខីភាពដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មចំនួន​...
ចេញ​ផ្សាយ​ ៩ កញ្ញា ២០២៦ 502

ឯកឧត្តមរដ្ឋមន្ត្រី​ ឌិត​ ទីណា​ ប្រធានក្រុមកា​រងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ និងលោកស្រី Aleksandra P.Zittle ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យ​ និងជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ​ និងបងប្អូនប្រជាពលរដ្ឋ​ នៅប៉ុស្តិ៍សុខភាព

នាថ្ងៃទី៩​ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្ត្រី​ ឌិត​ ទីណា​ ប្រធានក្រុមកា​រងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ និងលោកស្រី Aleksandra P.Zittle ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា...
ចេញ​ផ្សាយ​ ៩ កញ្ញា ២០២៦ 511

ក្រសួងកសិកម្ម ជំរុញការធ្វើទំនើបកម្មប្រព័ន្ធប្រមូលស្ថិតិផលិតកម្មបន្លែ​ទូទាំងប្រទេស

នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពី «នីតិវិធីប្រមូលស្ថិតិផលិតកម្មបន្លែ ដោយប្រើយន្តការមន្ត្រីកសិកម្មឃុំ»...
ចេញ​ផ្សាយ​ ៨ កញ្ញា ២០២៦ 609

ក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយលោក អ៊ុយ ជីង អគ្គនាយករងនៃអគ្គនាយកដ្ឋានជលផល រួមជាមួយលោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង ប្រធានច្រកចាំយាម និងនគរបាលអន្តោប្រវេសន៍ បានទទួលប្រជានេសាទ២រូបដែលត្រឡប់មកវិញបន្ទាប់ពីត្រូវបានទាហានជើងទឹកថៃចាប់និងឃុំឃាំងតាំងពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅពេលកំពុងធ្វើនេសាទនៅក្បែរកោះយ៉ខេត្តកោះកុង

កាលពីថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយលោក អ៊ុយ ជីង អគ្គនាយករងនៃអគ្គនាយកដ្ឋានជលផល រួមជាមួយលោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង...
ចេញ​ផ្សាយ​ ៧ កញ្ញា ២០២៦ 762

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាភិបាលមូលនិធិអភិវឌ្ឍន៍សហគមន៍កសិកម្ម

នារសៀលថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិអភិវឌ្ឍន៍សហគមន៍កសិកម្ម...
ចេញ​ផ្សាយ​ ៧ កញ្ញា ២០២៦ 707

ឯកឧត្តម ឌិត ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ និងឯកឧត្តម អាណាតូលី​ បូរ៉ូវីក(Anatoly BOROVIK) ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ី ប្រចាំនៅកម្ពុជា បានអញ្ជេីញចូលរួមពិធីបង្សុកូលជូនដល់វិញ្ញាណក្ខន្ធអ្នកជំនាញការកសិកម្មនៃអតីតសហភាពសូវៀតចំនួន ៨រូប និងខ្មែរ ១រូប ដែលបានទទួលមរណភាព

នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ និងឯកឧត្តម អាណាតូលី​ បូរ៉ូវីក(Anatoly BOROVIK) ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ី...
ចេញ​ផ្សាយ​ ៧ កញ្ញា ២០២៦ 771

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធ​ចុះត្រួត​ពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ ក្នុងខេត្តសៀមរាប និងបាត់ដំបង

នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ​ក្រសួង​​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញ ចុះត្រួត​ពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ...
ចេញ​ផ្សាយ​ ៦ កញ្ញា ២០២៦ 711

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ៧០០គីឡូក្រាម សណ្តែកកួរចំនួន ៥៨០គីឡូក្រាម ស៊ុតទាចំនួន ១០០០គ្រាប់ និងត្រីក្រាញ់ ចំនួន៤០គីឡូក្រាមជូនដល់ពលរដ្ឋភៀសសឹក សិស្សានុសិស្ស

នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ៧០០គីឡូក្រាម...