Other News
ប្រជុំកោះស្តេច ដែលមានទីតាំងស្ថិតនៅខេត្តកោះកុងគឺជាជម្រកធម្មជាតិដ៏សំខាន់មួយនៃជីវៈចម្រុះសមុទ្រដ៏សម្បូរបែបនៅក្នុងប្រទេសកម្ពុជា។ ប្រជុំកោះនេះសម្បូរទៅដោយផ្កាថ្មច្រើនប្រភេទវាលស្មៅសមុទ្រនិងជីវិតសត្វសមុទ្រកម្រជាច្រើនទៀត ដូចជាសេះសមុទ្រ និងអណ្តើកសមុទ្រជាដើម ដែលកំពុងទាមទារនូវការគ្រប់គ្រងនិងការពារជាបន្ទាន់។ ដោយទទួលស្គាល់ពីសារៈសំខាន់ផ្នែកប្រព័ន្ធអេកូឡូស៊ីនិងផ្នែកសេដ្ឋកិច្ចសង្គមនៃតំបន់នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានរដ្ឋបាលជលផលជាសេនាធិការ កំពុងបន្តធ្វើការយ៉ាងសកម្មជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិ ក្នុងការការពារ និងស្តារធនធានសមុទ្រដ៏មានតម្លៃទាំងនេះឡើងវិញប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់៕