ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការី បានអញ្ជើញមកជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងនាំយកកូនឈើហូបផ្លែ ពូជមាន់ និងចំណីមាន់មកចែកជូនប្រជាពលរដ្ឋ

ចេញ​ផ្សាយ​ ១០ សីហា ២០២០ 3426

នៅខេត្តកំពង់ឆ្នាំ ស្រុកសាមគ្គីមានជ័យ ឃុំពាម ភូមិសេរីវង្ស នាសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការី និងដោយមានឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងរួមដំណើរជាមួយផង បានអញ្ជើញមកជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងនាំយកកូនឈើហូបផ្លែ (ដូង ខ្មុរ មាន ឫស្សី ស្វាយ ត្របែក ស្វាយចន្ទី និងស្តៅ) ពូជមាន់ និងចំណីមាន់មកចែកជូនប្រជាពលរដ្ឋចំនួន ២០០គ្រួសារសម្រាប់អនុវត្តន៍ប្រព័ន្ធកសិកម្មចំរុះ។

ជាបន្តបន្ទាប់ ឯកឧត្តម ង៉ោ ប៉ុនថាន សាកលវិទ្យាធិការ និងឯកឧត្តម ឈួរ ច័ន្ទឌឿន បានរាយ ការណ៍ និងមានចំណាប់អារម្មណ៍ ដោយមានខ្លឹមសារជារួមមិនខុសអ្វីពីខ្លឹមសារក្នុងកម្មវិធីនៅខេត្តពោធិ៍សាត់ នាពេលព្រឹកមិញឡើយ។ ដូច្នេះ នៅរសៀលថ្ងៃនេះ ឯកឧត្តមរដ្ឋមន្ត្រី បានដក ស្រង់នូវចំណុចសំខាន់ៗនៃលទ្ធផលរបស់គម្រោងដែលសម្រេចបាននាពេលកន្លងមកជម្រាប  ជូនអង្គពិធីដូចខាងក្រោម៖

បានបណ្តុះបណ្តាលបុគ្គលិកគម្រោង និងមន្ត្រីពាក់ព័ន្ធសរុបចំនួន ៣៣នាក់ អំពីប្រព័ន្ធកសិកម្មចំរុះនិងការវាយតម្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ីនៅកម្រិតកសិដ្ឋាន និងកម្រិតទេសភាព

បានបណ្តុះបណ្តាលកសិករអំពីបច្ចេកទេសអនុវត្តប្រព័ន្ធកសិកម្មចម្រុះបានចំនួន ១១៥ គ្រួសារ (ស្ត្រី ៦៨៧ នាក់) ក្នុងនោះនៅខេត្តពោធិ៍សាត់ ៥៩០នាក់ និងខេត្តកំពង់ឆ្នាំង ៥៣៥ នាក់។

បានដឹកនាំកសិកររៀបចំ ប្លង់កសិដ្ឋានប្រព័ន្ធកសិកម្មចម្រុះបានចំនួន១ ០២៣ប្លង់។

បានរៀបចំសិក្ខាសាលាស្តីពីការគាំទ្រការសម្រេចចិត្តដោយមានការចូលរួមជាមួយកសិករ បានចំនួន ២៤វគ្គ មានកសិករចូលរួមសរុបចំនួន ៤៥៣ នាក់ (ស្ត្រី ២៤៣ នាក់)

បានបណ្តុះបណ្តាលកសិករស្តីពីបច្ចេកវិទ្យាក្រោយការប្រមូលផលបានចំនួន ៣២វគ្គ   មានកសិករចូលរួមចំនួន ៦៦២ នាក់ (ស្ត្រី ៤០៧ នាក់)

បាននិងកំពុងរៀបចំចងក្រងក្រុមកសិករបង្កើតជា ក្រុមសហគមន៍អនុវត្តប្រព័ន្ធកសិកម្មចម្រុះ ចំនួន ២៨ ក្រុម ហើយក្រុមទាំងនេះនឹងក្លាយទៅជាបណ្តុំអាជីវកម្ម ដែលបង្កើនការផលិត និងភ្ជាប់កសិផលទៅកាន់ទីផ្សារ។

ក្រៅពីចំណេះដឹងដូចបានជម្រាបជូនខាងខាងលើ សម្រាប់ខេត្តកំពង់ឆ្នាំ កសិករចំនួន ៥០០ គ្រួសារ កំពុងចាប់ផ្តើមអនុវត្តប្រព័ន្ធកសិកម្មចំរុះក្នុងនោះទទួលបាន៖ ឈើហូបផ្លែចំនួន ៣៤ ៣១១ដើម មាន់ពូជ និងទាចំនួន ៩២២ក្បាល កូនត្រី និងកូនកង្កែបចំនួន ១៩ ៧២៥ក្បាល ចំណីមាន់ចំនួន ១២បាវ ចំណីត្រី ចំនួន ១៤បាវ និងជីធម្មជាតិចំនួន ១១៥បាវ។ ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្ត្រីបានផ្តាំផ្ញើដល់ប្រជាកសិករឲ្យយកចិត្តទុកដាក់លើការងារបង្កបង្កើនផល (ចិញ្ចឹម សត្វ ត្រី កង្កែប ដាំបន្លែ និងឈើហូបផ្លែ) ធ្វើយ៉ាងណាធានាឲ្យបាននូវសន្តិសុខស្បៀងក្នុងគ្រួសារ ផ្គត់ផ្គង់ឲ្យបានគ្រប់គ្រាន់តាមតម្រូវការប្រចាំថ្ងៃ។ ហេតុនេះ លោកសុំឲ្យអ្នកទទួលបានពូជដំណាំ និងពូជសត្វនាពេលនេះ យកទៅដាំចុះ និងចិញ្ចឹម មើលថែទាំ យកចិត្តទុកដាក់ឲ្យបានល្អ ប្រយោជន៍ទទួលបានមកវិញជាស្បៀងអាហារសម្រាប់គ្រួសារ និងលក់ដូរតាមការចាំបាច់។ ដោយឡែក ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរចំពោះក្មួយៗនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្មដែលបានចុះមកបម្រើការឲ្យគម្រោងដោយយកចិត្តទុកដាក់ ក្នុងស្មារតីទទួលខុសត្រូវក្នុងនាមជាអ្នកជួយបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសកសិកម្មទំនើបទាន់សម័យ ស្របតាមបរិបទនៃការប្រែប្រួលអាកាសធាតុ បរិយាប័ន និងនវានុវត្តន៍ និងជាពិសេសក្នុងកាល:ទេស: ដែលវិស័យមួយចំនួនកំពុងជួបវិបត្តិដោយសារជំងឺឆ្លងកូវីដ-១៩។ ជាងនេះទៅទៀត សកម្មភាពយ៉ាងសស្រាក់សស្រាំនេះ នឹងជួយបង្កើនផលិតភាពផលិតកម្មកសិកម្មទាំងបរិមាណ និងគុណភាព ធានាដល់ការផ្គត់ផ្គង់ឲ្យទីផ្សារ បង្កើនប្រាក់ចំណូល និងកម្រិតជីវភាព ឈានជាជំហានៗឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និង២០៥០។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៥ ឧសភា ២០២៦ 9

ឯកឧត្ដមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុមការងារប្រជុំពិនិត្យវឌ្ឍនភាពការងារ ជំរុញផលិតកម្មដំណាំរដូវ ដំណាំឈូក និងសមត្ថភាពផលិត ផ្គត់ផ្គង់បន្លែក្នុងខេត្តព្រៃវែង

នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារនៅមន្ទីរកសិកម្មខេត្តព្រៃវែងស្ដីពី...
ចេញ​ផ្សាយ​ ១៥ ឧសភា ២០២៦ 9

ឯកឧត្ដមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុមការងារប្រជុំពិនិត្យវឌ្ឍនភាពការងារ ជំរុញផលិតកម្មដំណាំរដូវ ដំណាំឈូក និងសមត្ថភាពផលិត ផ្គត់ផ្គង់បន្លែក្នុងខេត្តព្រៃវែង

នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារនៅមន្ទីរកសិកម្មខេត្តព្រៃវែងស្ដីពី...
ចេញ​ផ្សាយ​ ១៤ ឧសភា ២០២៦ 353

សូមព្រះបរមរាជានុញ្ញាតសម្តែងនូវព្រះពរជ័យ សិរីវឌ្ឍនា បវរមហាប្រសើរថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជវរោកាសជយោភិរម្យ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧៣ ព្រះវស្សា យាងចូល ៧៤ ព្រះវស្សា

សូមព្រះបរមរាជានុញ្ញាតសម្តែងនូវព្រះពរជ័យ សិរីវឌ្ឍនា បវរមហាប្រសើរថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា...
ចេញ​ផ្សាយ​ ១៤ ឧសភា ២០២៦ 340

ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី អញ្ជើញដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធ ចុះពិនិត្យការងារផលិតកម្មសត្វចតុប្បាទធំ ក្នុងខេត្តកំពង់ធំ

នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការ និង​ឯកឧត្តម ឃី វិបុលបុត្រា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អមដោយមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ...
ចេញ​ផ្សាយ​ ១៣ ឧសភា ២០២៦ 441

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តជំរុញវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍វិស័យកសិកម្ម និងពង្រឹងសហគមន៍នៅខេត្តកំពង់ចាម ត្បូងឃ្មុំ និងក្រចេះ

ចាប់ពីថ្ងៃទី ១១ ដល់ ១៣ ខែឧសភា ឆ្នាំ ២០២៦ ក្រុមការងារនៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះបេសកកម្មយ៉ាងសកម្មនៅក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ និងក្រចេះ ដើម្បីពិនិត្យ...
ចេញ​ផ្សាយ​ ១៣ ឧសភា ២០២៦ 442

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលឪឡឹកក្រហមចំនួន ២ ០០០គីឡូក្រាមជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលឪឡឹកក្រហមចំនួន ២ ០០០គីឡូក្រាមជូនដល់ប្រជាពលរដ្ឋ...
ចេញ​ផ្សាយ​ ១៣ ឧសភា ២០២៦ 440

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចុះពិនិត្យការប្រើឧបករណ៍នេសាទ ស្ថិតក្នុងភូមិសាស្រ្តខេត្តចំនួន២

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចុះពិនិត្យការប្រើឧបករណ៍នេសាទ...
ចេញ​ផ្សាយ​ ១២ ឧសភា ២០២៦ 504

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ​ យ៉ង​ សាំង​ កុមារ​ អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនទីបង្ហាញផ្លូវ​ការកាត់បន្ថយមេតាន​ ក្នុងវិស័យដំណាំស្រូវ

នារសៀលថ្ងៃទី១២​ ខែឧសភា​ ឆ្នាំ២០២៦​ ឯកឧត្តម​បណ្ឌិត​ យ៉ង​ សាំង​ កុមារ​ រដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញ​ជាអធិបតីភាពក្នុងសិក្ខាសាលាពិគ្រោះយោបល់...
ចេញ​ផ្សាយ​ ១២ ឧសភា ២០២៦ 523

ឯកឧត្ដមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុមការងារជួបប្រជុំពិនិត្យវឌ្ឍនភាពការងារ ជំរុញ ផលិតកម្មដំណាំរដូវ និងសិក្សាកំណត់សហគមន៍ដែលមានសក្តានុពល និងសមត្ថភាពក្នុងការផលិតនិងផ្គត់ផ្គង់ផលិតផលបន្លែ នៅខេត្តកំពង់ចាម

នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារនៅមន្ទីរកសិកម្ម...
ចេញ​ផ្សាយ​ ១២ ឧសភា ២០២៦ 510

ក្រសួងកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា ពិភាក្សាយន្តការតភ្ជាប់ខ្សែច្រវាក់តម្លៃ

នាព្រឹកថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយ សហព័ន្ធស្រូវអង្ករកម្ពុជា...
ចេញ​ផ្សាយ​ ១២ ឧសភា ២០២៦ 505

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញដឹកនាំកិច្ចប្រជុំ​លើក​ទី៤ នៃគណៈកម្មការតម្រង់ទិសគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរ​ប្រកបដោយចីរភាព

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ប៉ែន ធីរុង្គ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ...