ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដាក់បាំងធ្នស់របស់ «សហគមន៍នេសាទពាមឃ្លាំង» ស្ថិតនៅឃុំលើកដែក ខេត្តកណ្តាល

ចេញ​ផ្សាយ​ ៩ មករា ២០២៦ 3145

នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដាក់បាំងធ្នស់របស់ «សហគមន៍នេសាទពាមឃ្លាំង» (អតីតឡូតិ៍លេខ៧) ស្ថិតនៅឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល។
ក្នុងដំណើរនេះ ក៏មានការចូលរួមអមដំណើរដោយ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការ លោក សុង ហុង អនុប្រធានរដ្ឋបាលជលផល លោកបណ្ឌិត លាង សុផា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ព្រមទាំងសហការី អនុប្រធានមន្ទីរកសិកម្មខេត្តកណ្តាល នាយខណ្ឌខេត្តកណ្តាល  នាយផ្នែករដ្ឋបាលជលផលបាសាក់ មន្ត្រីខណ្ឌ អភិបាលរងស្រុកកោះធំ មន្ត្រីកសិកម្មស្រុក ជំទប់ទី១ឃុំលើកដែក មេភូមិពាក់ព័ន្ធ និងគណៈកម្មការ សហគមន៍នេសាទ សរុបចំនួន២៣នាក់។ 
លោកប្រធានសហគមន៍នេសាទពាមឃ្លាំង បានធ្វើសេចក្ដីរាយការណ៍អំពីស្ថានភាពសហគមន៍ ដោយក្នុងសហគមន៍នេសាទមានសមាជិកចំនួន៦៦០នាក់គណៈកម្មការ១១នាក់ កន្លងមកសហគមន៍បានអនុវត្តការងារដូចជា ការចុះល្បាត អភិរក្សត្រីមេពូជ លែងត្រីចូលក្នុងដែនធម្មជាតិ ការពារព្រៃលិចទឹក ចូលរួមប្រជុំជាមួយឃុំ ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន និងដាក់របាំងធ្នស់។ ចំពោះករណីដាក់របាំងធ្នស់នេះ ប្រជាពលរដ្ឋមានការគាំទ្រ និងសប្បាយរីករាយ ព្រោះមានសារប្រយោជន៍ដូចជា ជួយឱ្យសហគមន៍មានប្រាក់ចំណូល រក្សាទឹកសម្រាប់ធ្វើកសិកម្ម ប្រជាពលរដ្ឋអាចធ្វើនេសាទនៅតំបន់ខ្សែទឹកខាងលើ ថែរក្សាត្រីមេពូជ ជួយទប់ស្កាត់ការធ្វើចរាចរណ៍ត្រីទៅប្រទេសវៀតណាម គណៈកម្មការបែងចែកផលនេសាទដល់សមាជិកសហគមន៍ ជាកន្លែងចែកចាយត្រីសម្រាប់អ្នកទិញក្នុងតម្លៃសមរម្យ។ 
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជួបសំណេះសំណាលចែករំលែកបទពិសោធន៍ការងារ ព្រមទាំងជំរុញឱ្យគណៈកម្មការ សមាជិកសហគមន៍នេសាទ ចូលរួមគោរពច្បាប់ លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងរបស់សហគមន៍ ចូលរួមការពារ បន្តការចុះល្បាត ដោយសហការជាមួយមន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធ ថែរក្សាដាំព្រៃលិចទឹកដែលជាជម្រកត្រីពងកូន អភិរក្សត្រីមេពូជ និងប្រើប្រាស់ធនធានក្នុងមូលដ្ឋានប្រកបដោយនិរន្តរភាព។ 
ទាក់ទងទៅនឹងការដាក់របាំងធ្នស់ ឯកឧត្ដមបានស្នើអោយផ្នែកជំនាញធ្វើការសិក្សាទាំងលើទិដ្ឋភាពច្បាប់ សេដ្ឋកិច្ច និងមតិសាធារណៈដើម្បីជួយពង្រឹងសហគមន៍ឲ្យមានការអភិវឌ្ឍន៍ឈានឡើង។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញឱ្យសហគមន៍ អាជ្ញាធរភូមិ ឃុំ ស្រុក សូមជួយបន្តផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋ ចូលរួមការពារធនធានជលផល ធនធានធម្មជាតិក្នុងតំបន់ ហើយត្រូវលែងកូនត្រីបន្ថែម បង្កើនមុខរបរចិញ្ចឹមជីវិតបន្ថែមលើការធ្វើនេសាទ អភិរក្សត្រីមេពូជ ការពារនិងដាំព្រៃលិចទឹក ព្រមទាំងចូលរួមគោរពច្បាប់ជលផលទាំងអស់គ្នា៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៣ តុលា ២០២៦ 288

«វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26)»

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្មវិធី បានថ្លែងថា «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26)» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី...
ចេញ​ផ្សាយ​ ១៣ តុលា ២០២៦ 351

អនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ ថ្ងៃសៅរ៍ ១៤រោច ខែភទ្របទ​ ដល់ ថ្ងៃចន្ទ ១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០​ ដល់ ទី១២ ខែតុលា ឆ្នាំ២០២៦

អនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ ថ្ងៃសៅរ៍ ១៤រោច ខែភទ្របទ​ ដល់ ថ្ងៃចន្ទ ១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០​ ដល់ ទី១២ ខែតុលា ឆ្នាំ២០២៦
ចេញ​ផ្សាយ​ ១៣ តុលា ២០២៦ 351

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ចើញដឹកនាំប្រតិភូកម្ពុជា ចូលរួមសន្និបាតអន្តរជាតិ និងកិច្ចប្រជុំ ICID នៅប្រទេសបារាំង

ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការ អមដោយមន្ត្រីជំនាញ និងថ្នាក់ដឹកនាំតំណាងក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមសន្និបាតអន្តរជាតិលើកទី២៦...
ចេញ​ផ្សាយ​ ៩ តុលា ២០២៦ 958

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្ម

នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញសំណេះសំណាលជាមួយយមន្ត្រីរាជការនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្ម...
ចេញ​ផ្សាយ​ ៩ តុលា ២០២៦ 845

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុមការងារ CaWSIP-MAFF ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មគាំទ្រគម្រោងរបស់ធនាគារពិភពលោក

នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP-MAFF) បានអញ្ជើញជាអធិបតីចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មគាំទ្រគម្រោង...
ចេញ​ផ្សាយ​ ៨ តុលា ២០២៦ 868

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំសម្របសម្រួលការអនុវត្តសកម្មភាព​បន្តគម្រោង EMPOWER នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង

នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួង​កសិកម្ម និងជាប្រធានក្រុមការងារអនុវត្តគម្រោងថ្នាក់ស្រុក បានដឹកនាំកិច្ចប្រជុំ​សម្របសម្រួលជាមួយអាជ្ញាធរ...
ចេញ​ផ្សាយ​ ៨ តុលា ២០២៦ 892

ឯកឧត្តម ចាន់ ចេស្តា អញ្ជើញដឹកនាំកិច្ចប្រជុំការងារបច្ចេកទេសលើកទី៦ របស់​គម្រោង «សកម្មភាពសហគមន៍ សម្រាប់និរន្តរភាពព្រៃឈើ (CASFor)»

នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅទីរួមខេត្តក្រចេះ ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញ​ដឹកនាំកិច្ច​ប្រជុំការងារបច្ចេកទេសលើកទី៦...
ចេញ​ផ្សាយ​ ៧ តុលា ២០២៦ 1407

សេចក្តីប្រកាសព័ត៌មានរួម ស្តីអំពី ជំពូកថ្មីសម្រាប់កម្មវិធីការថែទាំសត្វព្រៃដែលបានសង្គ្រោះ

សេចក្តីប្រកាសព័ត៌មានរួម ស្តីអំពី ជំពូកថ្មីសម្រាប់កម្មវិធីការថែទាំសត្វព្រៃដែលបានសង្គ្រោះ
ចេញ​ផ្សាយ​ ៧ តុលា ២០២៦ 1553

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការអនុវត្តមុខងារក្នុងវិស័យកសិកម្ម ដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ នៅខេត្តក្រចេះ

នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមអនុរដ្ឋលេខាធិការ វ៉ា ពិសី តំណាងឯកឧត្ដម អ៊ឺម ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារជួបប្រជុំជាមួយរដ្ឋបាលខេត្តក្រចេះ...
ចេញ​ផ្សាយ​ ៧ តុលា ២០២៦ 1481

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលស៊ុតទាចំនួន ៩០០គ្រាប់ ត្រីទីឡាព្យាចំនួន១៥គីឡូក្រាម និងត្រីឆ្ពិនចំនួន១០គីឡូក្រាមជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ

នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលស៊ុតទាចំនួន ៩០០គ្រាប់ ត្រីទីឡាព្យាចំនួន១៥គីឡូក្រាម...
ចេញ​ផ្សាយ​ ៦ តុលា ២០២៦ 1709

ឯកឧត្តម គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញទទួលជួបជាមួយក្រុមហ៊ុន Syngenta Vietnam Co.,Ltd

នារសៀលថ្ងៃទី៦​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញទទួលជួបជាមួយក្រុមហ៊ុន Syngenta Vietnam Co.,Ltd ក្នុងជំនួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ៦ តុលា ២០២៦ 1520

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញទទួលជួបជាមួយ លោកស្រី​ Stefania Dina ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម​ ឌិត​ ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញទទួលជួបជាមួយ លោកស្រី​ Stefania Dina នាយិកាទទួលបន្ទុកកសិកម្ម​...