ឯកឧត្ដមរដ្ឋលេខាធិការ តូច ប៊ុនហួរ និងឯកឧត្តម មាស ពិសិដ្ឋ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី វឌ្ឍនភាពគម្រោង EU-GERMAN CAPSEFE របស់សហភាពអឺរុប-អាល្លឺម៉ង់

ចេញ​ផ្សាយ​ ៣១ តុលា ២០២៥ 3342

នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម តូច ប៊ុនហ៊ួរ និងឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំនៅទីស្តីការក្រសួងកសិកម្ម ស្តីពីវឌ្ឍនភាពគម្រោង EU-GERMAN CAPSEFE សហភាពអឺរុប-អាល្លឺម៉ង់ ដោយមានការអញ្ជើញចូលរួមដោយលោក Bryan Fornary ប្រធានកិច្ចសហប្រតិបត្តិការ និងជាសហប្រធានគណ:កម្មាធិការតម្រង់ទិស និងលោក Gidon Winderker អនុប្រធានកិច្ចសហប្រត្តិបត្តិការ រួមទាំងសហការីក្រុមការងារគម្រោង។
ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា កិច្ចប្រជុំបានបង្ហាញពីវឌ្ឍនភាពនៃលទ្ធផលគម្រោង ជាមួយនឹងការពិភាក្សាចំណុចសំខាន់ៗនៃលទ្ធផល រួមមាន គម្រោងនេះបានបញ្ចប់ដំណាក់កាលចាប់ផ្តើម (Inception phase) រយៈពេល៦ខែនៅចុងខែវិច្ឆិកា ឆ្នាំ២០២៥។ ក្នុងដំណាក់កាលចាប់ផ្តើម គម្រោងបានធ្វើការសិក្សាដូចជា(១) ការសិក្សាស្តីពីការវិភាគខ្សែសង្វាក់តម្លៃគ្រាប់ស្វាយចន្ទី និង ម្រេច (២) ការសិក្សាអំពីការងារដែលធានាសិទ្ធិ និងសុវត្ថិភាពកម្មករ មានប្រាក់ចំណូលសមរម្យ និងលក្ខខណ្ឌការងារ ដែលមានគុណភាព (៣). ការសិក្សាស្តីពីការកាប់បំផ្លាញព្រៃឈើសម្រាប់វិស័យកសិកម្ម និង(៤). ការសិក្សាទិន្នន័យដើមគ្រារបស់គម្រោង។
ជាមួយគ្នានេះ ក៏បានធ្វើការវាយតម្លៃ និងជ្រើសរើសសហគមន៍កសិកម្ម ចំនួន៤០(Acs) និងក្រុមអ្នកផលិតចំនួន៤ ជាក្រុមគោលដៅរបស់គម្រោង។ លើសពីនេះក្រុមការងារនៅតាមមូលដ្ឋាន ត្រូវបានជ្រើសរើស និងបានរៀបចំការិយាល័យនៅខេត្តគោលដៅ មានខេត្តកំពង់ធំ ក្រចេះ កំពត និងខេត្តត្បូងឃ្មុំ ដែលមានទីតាំង នៅក្នុងមន្ទីកសិកម្ម តាមខេត្តនីមួយៗ។
ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងទៀតថា ចំពោះសកម្មភាពបន្ត និងវឌ្ឍនភាពចាប់តាំងពីកិច្ចប្រជុំប្រចាំត្រីមាសចុងក្រោយ គាំទ្រដល់នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម(GDA) ដើម្បីធ្វើប្រព័ន្ធឌីជីថល នៃការផ្លាស់ប្តូរវិញ្ញាបនបត្រភូតគាមអនាម័យ ePhyto អេឡិចត្រូនិច ដែលជាផ្នែកមួយនៃប្រព័ន្ធ បញ្ហាតែមួយជាតិ  គាំទ្រដល់ក្រសួងពាណិជ្ជកម្ម ក្នុងដំណើរការរៀបចំសេចក្តីព្រាងគោលនយោបាយជាតិម្រេច និងការត្រួតពិនិត្យពាក់កណ្តាលអាណត្តិនៃគោលនយោបាយជាតិស្តីពីស្វាយចន្ទី ព្រមទាំងធ្វើកិច្ចសហប្រតិបត្តិការជាមួយអង្គការ People in Need (PIN) ក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងហិរញ្ញប្បទានដើម្បីសាកល្បង និងកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទ នៃសាកលវិទ្យាល័យ Humboldt ក្នុងទីក្រុងប៊ែកឡាំង និងសាកលវិទ្យាល័យក្នុងស្រុក ធ្វើការសិក្សាស្រាវជ្រាវ ចងក្រងឯកសារ និងផ្សព្វផ្សាយការអនុវត្តល្អ ធន់នឹងការប្រែប្រួលអាកាសធាតុ។
បើតាមឯកឧត្តមរដ្ឋលេខាធិការ គម្រោង EU-GERMAN CAPSEFE បានដាក់ចេញនូវមូលដ្ឋានគ្រឹះដ៏រឹងមាំ និងដំណើរការយ៉ាងសកម្មក្នុងការសម្រេចគោលដៅដែលបានកំណត់ ជាពិសេសលើការសិក្សាវិភាគ ការរៀបចំរចនាសម្ព័ន្ធគម្រោង ការគាំទ្រដល់ឌីជីថលបនីយកម្ម និងការអភិវឌ្ឍន៍គោលនយោបាយសម្រាប់ដំណាំអាទិភាព៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 426

ឯកឧត្ដម ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារចម្រុះ ចុះល្បាត​ពិនិត្យឧបករណ៍នេសាទ និងបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រ​ខេត្តពោធិ៍សាត់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ​ក្រុម​ការងារ​ចម្រុះ ដែលមាន លោក ខូវ គួង...
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 455

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួល​ការអនុវត្ត «គម្រោង EMPOWER» នៅស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីលើកកម្ពស់ជីវភាពកសិករក្រីក្រតាមរយៈការដាំបន្លែផ្ទះសំណាញ់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ​សម្រប​សម្រួលការអនុវត្ត «គម្រោងលើកកម្ពស់ជីវភាពប្រកបដោយ​ប្រសិទ្ធភាព​សេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 861

ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម

នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 926

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម អញ្ជើញចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងពីគម្រោង LASED III ផ្សារភ្ជាប់និងការផ្សព្វផ្សាយលទ្ធផលនៃការអនុវត្តគម្រោង CSLICP

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអនុប្រធានគណៈកម្មការដឹកនាំគម្រោង LASED III រួមជាមួយ ឯកឧត្តម ឃឹម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 1019

ឯកឧត្តមអនុរដ្ឋលេខាធិការ វ៉ា ពិសី អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យកសិកម្ម នៅខេត្តកំពង់ធំ

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារនៃគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 934

យុទ្ធនាការផ្សព្វផ្សាយដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ នៅខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 1026

អបអរសាទរការអនុញ្ញាតការនាំចេញសំបុកត្រចៀកកាំកម្ពុជាជាលើកដំបូងទៅកាន់ទីផ្សារប្រទេសចិន 🇰🇭🤝🇨🇳

កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានផ្ដល់ការអនុញ្ញាតជាផ្លូវការដល់ក្រុមហ៊ុន BEST LIFE PRODUCT Co.,Ltd ដើម្បីធ្វើការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិន។ ការបើកទំព័រថ្មីនៃការនាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារនៃសាធារណរដ្ឋប្រជាមានិតចិន...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 961

កម្ពុជា-ហ្វីលីពីន រៀបចំវេទិកាផ្គូផ្គងធុរកិច្ចជំរុញការនាំចេញផលិតផលកសិកម្ម​កម្ពុជាទៅកាន់ទីផ្សារប្រទេសហ្វីលីពីន 🇰🇭🤝🇵🇭

​នៅថ្ងៃទី២២ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម និងវិស័យឯកជនកម្ពុជាចូលរួមក្នុង “វេទិកាផ្គូផ្គងធុរកិច្ចរវាងកម្ពុជា...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 1024

យុទ្ធនាការផ្សព្វផ្សាយចែកខិតបណ្ណដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) នៅខេត្តសៀមរាប

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងជាប្រធានក្រុមការងារអនុវត្តគម្រោង (EMPOWER) ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាបបានដឹកនាំក្រុមការងារអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២១ កក្កដា ២០២៦ 1332

កម្ពុជា-ហ្វីលីពីន បើកវេទិកាធុរកិច្ចជំរុញការនាំចេញអង្ករ ស្វាយចន្ទី និងផលិតផលបសុសត្វ ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន

នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីន ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងឯកឧត្តម Francisco P.Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន...
ចេញ​ផ្សាយ​ ២១ កក្កដា ២០២៦ 1548

ឯកឧត្តម ស្រី វុឌ្ឍី អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ពិភាក្សា​ដោះស្រាយបញ្ហាប្រឈម និងពន្លឿនការផ្សព្វផ្សាយព័ត៌មាន​គម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងា​រ​អនុវត្ត​គម្រោង EMPOWER ប្រចាំក្រុងសិរីសោភ័ណ...