ព័ត៌មានផ្សេងៗទៀត
នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ បានដឹកនាំគណ:ប្រតិភូក្រសួង ចុះសួរសុខទុក្ខកងវរសេនាតូចការពារព្រំដែនលេខ១ ការពារព្រំដែនគោក តំបន់ប្រតិបត្តិការសឹករងខេត្តតាកែវ។
នាឱកាសនេះ ឯកឧត្តមបាននាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រគល់ជូនអង្គភាពកងវរ:សេនាតូចលេខ១ ដេីម្បីលេីកទឹកចិត្ត និងផ្សារភ្ជាប់ជីវភាពជាមួយកងទ័ព ការពារព្រំដែន នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ៕