លោក ទី ចាន់ណា ប្រធាននាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្សនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលជាមួយកសិករផលិតស្រូវប្រាំង នៅខេត្តបន្ទាយមានជ័យ

ចេញ​ផ្សាយ​ ២ កុម្ភៈ ២០២៥ 3092

នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ លោក ទី ចាន់ណា ប្រធាននាយកដ្ឋានបុគ្គលិក​ និងអភិវឌ្ឍន៍ធនធានមនុស្ស​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបន្ទាយនាង បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលជាមួយប្រជាកសិករផលិតស្រូវប្រាំង នៅឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ក្នុងដំណេីរបេសកកម្មនេះ​ មានការចូលរួមពីក្រុមការងារថ្នាក់ជាតិ សមាជិកក្រុមប្រឹក្សាឃុំបន្ទាយនាង និងប្រជាកសិករប្រមាណជិត​ ១០០នាក់។

ពាក់ព័ន្ធនឹងបញ្ហាតម្លៃស្រូវប្រភេទអូអឹម​៥៤៥១​ លោកប្រធាននាយកដ្ឋាន បានជម្រាបជូនប្រជាកសិករទាំងអស់អំពីកត្តាដែលនាំឱ្យមានការធ្លាក់ថ្លៃនោះ បណ្តាលមកពីការបេីកនាំចេញអង្កររបស់ប្រទេសឥណ្ឌាឡើងវិញ​ បន្ទាប់ពីផ្អាកនាំចេញអង្ករទៅលើទីផ្សារអន្តរជាតិអស់រយៈពេល ២ ឆ្នាំមកហើយ ដែលធ្វើឱ្យមានការធ្លាក់ចុះតម្លៃអង្ករពីបណ្តាប្រទេសផលិតស្រូវអង្ករមានដូចជាកម្ពុជា និងវៀតណាម ជាដើម។

ទន្ទឹមនឹងនេះ លោកប្រធាននាយកដ្ឋាន​ បានបញ្ជាក់បន្ថែមថា​ ស្រូវប្រភេទនេះជាពូជស្រូវរបស់ប្រទេសវៀតណាម ដែលធ្វើឱ្យរោងម៉ាស៊ីនកិនស្រូវក្នុងស្រុកពិបាកក្នុងការទិញស្រូវប្រភេទនេះពីប្រជាកសិករ ដើម្បីកិននាំចេញទៅបាន។ ដើម្បីបង្ការបញ្ហានេះនៅឆ្នាំបន្តទៀត លោកប្រធាននាយកដ្ឋាន បានលើកទឹកចិត្តប្រជាកសិករឱ្យងាកមកដាំពូជស្រូវរបស់កម្ពុជាវិញដូចជា ប្រភេទស្រូវផ្ការំដួល សែនក្រអូប០១ ចំបុីស៧០​ ជាដើម ដែលមានតម្លៃទីផ្សារខ្ពស់ មានគុណភាពល្អ និងជំរុញឱ្យមានការចងក្រងជាសហគមន៍កសិកម្មទំនើបដែលមានការគាំទ្រពីរាជរដ្ឋាភិបាល​ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជួយផ្តល់ការបណ្តុះបណ្តាលបច្ចេកទេស មានទីផ្សារពិតប្រាកដ​ ការគ្រប់គ្រងច្បាស់លាស់ ទទួលបានកម្ចីទុនសម្រាប់ការរៀបចំដំណើរការសហគមន៍កសិកម្មទំនើបនេះផងដែរ។

ជាកិច្ចបន្ទាប់ លោកប្រធាននាយកដ្ឋាន​ បានបន្តដឹកនាំក្រុមការងារចុះជួបជាមួយក្រុមកសិករផលិតបន្លែ នៅភូមិគោកក្តួច ដែលមានសមាជិកចំនួន ២២នាក់ ដែលកំពុងដាំដុះដំណាំ ៤ប្រភេទរួមមាន ម្ទេស ត្រប់ ត្រឡាច និងល្ពៅ។ លោកប្រធាននាយកដ្ឋាន បានលើកទឹកចិត្តឱ្យក្រុមកសិករផលិតបន្លែខិតខំដាំដុះបន្ថែមឱ្យបានល្អ ដើម្បីផ្តត់ផ្គង់ទីផ្សារបន្លែសម្រាប់ឃុំបន្ទាយនាងក្នុងពេលបច្ចុប្បន្ន និងបន្តពង្រីកសមាជិកក្រុមផលិតបន្លែឱ្យបានច្រើន ដេីម្បីអាចផលិតបន្លែប្រភេទផ្សេងៗទៀតឱ្យបានច្រើនមុខ ក្នុងគោលដៅពង្រីកទីផ្សារទៅតំបន់ផ្សេង ព្រមទាំងមានសមត្ថភាពក្នុងការរៀបចំចងក្រងជាសហគមន៍កសិកម្មទំនើបនាពេលអនាគត។

ស្របនឹងលទ្ធផលវិជ្ជមាននេះ ក្រុមកសិករផលិតបន្លែនៅភូមិគោកក្តួច ត្រូវធ្វើការឱ្យបានជិតស្និទ្ធជាមួយមន្ត្រីកសិកម្មឃុំបន្ទាយនាង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ និងដៃគូរពាក់ព័ន្ធក្នុងការស្នើសុំផ្តល់បច្ចេកទេស និងដោះស្រាយនូវបញ្ហាប្រឈមបានទាន់ពេលវេលា​ និងមានប្រសិទ្ធភាពខ្ពស់។

សូមជម្រាបជូនថា គោលបំណងនៃការជួបសំណេះសំណាលនេះគឺដេីម្បីផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃការបង្កើតសហគមន៍កសិកម្មទំនើប​ ការជម្រាបជូនអំពីស្ថានភាពថ្លៃស្រូវ ជាពិសេសពាក់ព័ន្ធនឹងទីផ្សារ​ និងតម្លៃស្រូវប្រភេទអូអឹម​៥៤៥១​ និងចុះជួបសំណេះសំណាលជាមួយក្រុមកសិករផលិតបន្លែ​ នៅភូមិគោកក្តួច៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៦ ធ្នូ ២០២៥ 188

ក្រុមការងារវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប ម្ចាស់ដាយ​ត្រី សហការជាមួយគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានលែងប្រភេទ​ត្រី​កំពុង​រងគ្រោះមួយចំនួន ចូលទៅក្នុងទន្លេសាបវិញ

នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍​ជល​ផលទឹកសាប នៃរដ្ឋបាលជលផល ម្ចាស់ដាយត្រី សហការជាមួយ​គម្រោង​អច្ឆរិយភាពនៃទន្លេមេគង្គ បានលែងត្រីកំពុងរងគ្រោះ...
ចេញ​ផ្សាយ​ ៦ ធ្នូ ២០២៥ 190

ឆ្លាមប៉ារ៉ាមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមអ្នកជ្រមុជទឹក នៅប្រជុំកោះព្រីង ខេត្តព្រះសីហនុ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥

ឆ្លាមប៉ារ៉ាមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមអ្នកជ្រមុជទឹក នៅប្រជុំកោះព្រីង ខេត្តព្រះសីហនុ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥។ ឆ្លាមប៉ារ៉ា មានឈ្មោះបច្ចេកទេស 𝘙𝘩𝘪𝘯𝘤𝘰𝘥𝘰𝘯...
ចេញ​ផ្សាយ​ ៦ ធ្នូ ២០២៥ 192

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន ដឹកនាំក្រុមការងារ CaWSIP-MAFF ចូលរួមក្នុងបេសកកម្មគាំទ្រគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា លើកទី២ នៅខេត្ដក្រចេះ

នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP-MAFF) បានដឹកនាំមន្ត្រីអនុវត្តគម្រោងថ្នាក់ជាតិ...
ចេញ​ផ្សាយ​ ៦ ធ្នូ ២០២៥ 190

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យស្ថានភាពបទល្មើសនេសាទចំនួនពីរស្រុក ក្នុងខេត្តសៀមរាប

នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុមការងារជំនាញ...
ចេញ​ផ្សាយ​ ៥ ធ្នូ ២០២៥ 237

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញជួបសំណេះសំណាលជាមួយ លោកបណ្ឌិត Seetharama Shetty THOMBATHU ប្រធានទីប្រឹក្សាបច្ចេកទេស នៃអង្គការ (UNIDO) នៅទីស្តីការក្រសួងកសិកម្ម

នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបសំណេះសំណាលជាមួយ លោកបណ្ឌិត Seetharama Shetty THOMBATHU ប្រធានទីប្រឹក្សាបច្ចេកទេស...
ចេញ​ផ្សាយ​ ៥ ធ្នូ ២០២៥ 247

ការធ្វើកសិកម្មមានកុងត្រាទិញ-លក់មុនប្រមូលផល ប្រសើរជាងការធ្វើកសិកម្មទាំងប្រថុយ​ប្រថាន

ការធ្វើកសិកម្មមានកុងត្រាទិញ-លក់មុនប្រមូលផល ប្រសើរជាងការធ្វើកសិកម្មទាំងប្រថុយ​ប្រថាន
ចេញ​ផ្សាយ​ ៥ ធ្នូ ២០២៥ 243

ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បន្តនាំយកស៊ុតទា និងបន្លែ ផ្ដល់ជូនវីរកងទ័ពប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យ

នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានបន្តចុះប្រមូលផលបន្លែ ស៊ុតទា ដែលបានដាំដុះ និងចិញ្ចឹមនៅស្ថានីយ៍កសិកម្មកូនក្រៀលដើម្បីជូនដល់កងទ័ពជួរមុខនូវស៊ុតទាចំនួន...
ចេញ​ផ្សាយ​ ៥ ធ្នូ ២០២៥ 277

សេចក្តីប្រកាសព័ត៌មានរួម ស្តីពី លទ្ធផលកិច្ចប្រជុំត្រី-វិស័យលើកទី៥ កសិកម្ម-ទឹក-ជនបទ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម

សេចក្តីប្រកាសព័ត៌មានរួម ស្តីពី លទ្ធផលកិច្ចប្រជុំត្រី-វិស័យលើកទី៥ កសិកម្ម-ទឹក-ជនបទ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម៕
ចេញ​ផ្សាយ​ ៥ ធ្នូ ២០២៥ 274

ឯកឧត្ដមអនុរដ្ឋលេខាធិការ ទឹម បូរក្ស ដឹកនាំក្រុមការងារចុះស្រាវជ្រាវ ត្រួតពិនិត្យ ទប់ស្កាត់និងបង្ក្រាបបទល្មើសជលផល នៅចំណុចព្រែកផ្លូវក្របី ភូមិព្រៃកន្លោង ខេត្តព្រៃវែង

នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពី ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត ដោយមានការចូលរួមពី...
ចេញ​ផ្សាយ​ ៤ ធ្នូ ២០២៥ 335

ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា អញ្ជើញជាអធិបតីក្នុងពិធីបរិច្ចាគឈាមក្រោមប្រធានបទ "ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ"

នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបរិច្ចាគឈាម...
ចេញ​ផ្សាយ​ ៤ ធ្នូ ២០២៥ 305

ឯកឧត្ដមរដ្ឋលេខាធិការ តូច ប៊ុនហួរ សហការដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការតម្រង់ទិសនៃគម្រោង EU-German CAPSAFE

នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២៥ ឯកឧត្ដម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់...