ឯកឧត្ដមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុមការងារប្រជុំពិនិត្យវឌ្ឍនភាពការងារ ជំរុញផលិតកម្មដំណាំរដូវ ដំណាំឈូក និងសមត្ថភាពផលិត ផ្គត់ផ្គង់បន្លែក្នុងខេត្តព្រៃវែង

ចេញ​ផ្សាយ​ ១៤ ឧសភា ២០២៦ 4737

នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារនៅមន្ទីរកសិកម្មខេត្តព្រៃវែងស្ដីពី ការជំរុញផលិតកម្មដំណាំ រដូវ ដំណាំឈូក ផែនការផ្គត់ផ្គង់ផលិតផលបន្លែ និងការជំរុញការផលិតដំណាំរដូវជាអាទិភាពក្នុងខេត្តព្រៃវែង ដែលមានសក្តានុពលនៅកម្ពុជា ដោយមានការចូលរួមពី ឯកឧត្ដមខាន់ សំបាន អនុរដ្ឋលេខាធិការ ឯកឧត្ដម អន ភារៈ អភិបាលរងនៃគណៈអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរកសិកម្មខេត្ដព្រៃវែង។
ក្នុងកិច្ចប្រជុំ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង បានរាយការណ៍ពីលទ្ធផលការងារសម្រេចបានកន្លងមក ក៏ដូចជាបង្ហាញពីតំបន់ដែលមានសក្ដានុពលខ្ពស់សម្រាប់ការផលិតដំណាំរដូវ ដំណាំឈូក និងដំណាំបន្លែក្នុងខេត្ត។
ឯកឧត្ដមបណ្ឌិត បានសង្កត់ធ្ងន់ថា ការលើកកម្ពស់ផលិតកម្មដំណាំរដូវ មិនត្រឹមតែផ្ដោតលើការបង្កើនបរិមាណផលិតផលប៉ុណ្ណោះទេ ក៏ប៉ុន្តែត្រូវផ្ដោតលើគុណភាព ស្តង់ដារ និងសមត្ថភាពប្រកួតប្រជែងជាមួយផលិតផលនាំចូលពីបរទេស និងពិសេសចំណូលប្រជាកសិករ។ ឯកឧត្ដមបណ្ឌិត បានណែនាំឱ្យមន្ត្រីជំនាញប្រមូល និងគ្រប់គ្រងទិន្នន័យកសិកម្មឱ្យបានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា ជាពិសេសនៅតាមបណ្ដាស្រុកដែលមានសក្ដានុពលខ្ពស់ក្នុងការផលិត។
ទន្ទឹមនឹងនេះ ឯកឧត្ដមបណ្ឌិត ក៏បានណែនាំឱ្យក្រុមការងារជំនាញរៀបចំផែនការចុះតាមមូលដ្ឋាន ដើម្បីតាមដានវឌ្ឍនភាពការងារជាក់ស្ដែង ជាពិសេសលើប្រភេទដំណាំដែលងាយរងផលប៉ះពាល់ពីអាកាសធាតុ និងទីផ្សារ។ ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិត ក៏បានណែនាំឱ្យក្រុមការងារយកចិត្តទុកដាក់លើការផ្ដល់បច្ចេកទេសកសិកម្មទំនើបដល់ប្រជាកសិករ និងការពង្រឹងកិច្ចសហការជាមួយមន្ទីរ និងអាជ្ញាធរពាក់ព័ន្ធលើអនុវត្តវិធីសាស្ត្រដាំដុះ ដោយលៃលកកាត់បន្ថយថ្លៃដើម ដើម្បីធានាបាននូវការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយចីរភាព។
បន្ទាប់ពីកិច្ចប្រជុំ ឯកឧត្ដមបណ្ឌិត និងក្រុមការងារ បានចុះពិនិត្យជាក់ស្ដែងនៅសហគមន៍កសិកម្មអភិវឌ្ឍន៍ថ្មី ស្ថិតនៅភូមិដីស្រុត ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ដែលជាសហគមន៍មានសក្ដានុពលក្នុងការដាំដុះដំណាំបន្លែជាច្រើនប្រភេទ រួមមាន ស្ពៃក្រញ៉ាញ់ ខាត់ណាដើម ត្រសក់ ម្រះ ត្រឡាច និងត្រប់ស្រួយ លើផ្ទៃដីដាំដុះសរុបចំនួន ១៧ ហិកតា។ សហគមន៍នេះ អាចផលិតបន្លែ ផ្គត់ផ្គង់ដល់ផ្សារគួរស្រូវ ( ផ្សារបោះដុំបន្លែ ក្រុងភ្នំពេញ) បានប្រមាណ ៣០-៣៥ តោនក្នុងមួយថ្ងៃ ក្នុងរដូវកាលចាប់ពីខែវិច្ឆិកា ដល់ខែកុម្ភៈ ក៏ប៉ុន្តែក្នុងពេលបច្ចុប្បន្ន ដែលជាពេលចាប់ផ្តើមរដូវវស្សា ( អាកាសធាតុក្តៅខ្លាំង) ពួកគាត់អាចផលិតបានប្រមាណ តែ ១.៨ តោនក្នុងមួយថ្ងៃ៕

Other News
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 7

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ទទួលជួបជាមួយប្រតិភូក្រុមហ៊ុនឥណ្ឌូនេស៊ី ដែលមានបំណងវិនិយោគ និងស្វែងរកកាលានុវត្តភាពលើអនុវិស័យសុខភាពសត្វនិងផលិតកម្មសត្វ និងអនុវិស័យជលផលផ្នែកវារីវប្បកម្ម នៅកម្ពុជា

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន និងអង្គការសង្គមស៊ីវិល បានទទួលជួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 416

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពទី៥ ស្តីពីការប្រើប្រាស់ហិរញ្ញប្បទានរបស់រាជ​រដ្ឋាភិបាលដើម្បីរក្សាលំនឹងថ្លៃផលិតផលកសិកម្ម នៅខេត្តពោធិ៍សាត់

កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 408

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា(ACBC) ដឹកនាំដោយ លោកស្រី ចាន់ សុខវាសនា ស្ថាបនិក និងជាប្រធាន (ACBC)

នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា(ACBC) ដឹកនាំដោយ...
ចេញ​ផ្សាយ​ ១៤ កញ្ញា ២០២៦ 630

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយនិងពិនិត្យលើការងារអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយនិងពិនិត្យលើការងារអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិរបស់ក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 562

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំ និងតម្រង់ទិសមន្ត្រី​កសិកម្ម​ឃុំចំនួន៣ខេត្ត ដើម្បីជំរុញការរៀបចំស្រែ–ចម្ការបង្ហាញ និងការប្រើ​ប្រាស់​ធាតុចូល​កសិកម្មប្រកបដោយប្រសិទ្ធភាព

ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ និង​​តម្រង់ទិសមន្ត្រីកសិកម្មឃុំ...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 568

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង សារធារណរដ្ឋប្រជាមានិតចិន

​កាលពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយ ឯកឧត្តម គី ច័ន្ទរំដួល និងឯកឧត្តម សៀក ឡេង បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងប៉េកាំង...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 529

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញចូលរួមពិធីសម្ភោធអគារសិក្សានិងសមិទ្ធផលនានា នៅស្រុកអង្គរបូរី ខេត្តតាកែវ

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងពិធី​សំណេះ​សំណាល និងសម្ពោធអគារសិក្សា...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 590

លោកជំទាវ អ៊ឹម រចនា៖ ការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ជាជំហានសំខាន់​ឆ្ពោះទៅកាន់ការអភិរក្ស «គ្រំយក្ស» ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់

នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «សិក្ខាសាលា និងវគ្គបណ្តុះបណ្តាល...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 611

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសនេសាទ ស្ថិតក្នុងភូមិសាស្ត្រប្រសព្វចំនួនបីខេត្ត

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសចាប់ពីចំណុចឃុំកោះចិន...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 589

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះផ្សព្វផ្សាយច្បាប់ស្តីពីជលផល អំពីការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ក្នុងរដូវបើកនិងរដូវបិទនេសាទ នៅឃុំផាត់សណ្តាយ ខេត្តកំពង់ធំ

នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារថ្នាក់ដឹកនាំក្រសួង អគ្គនាយករង នាយកដ្ឋានអធិការកិច្ច...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 579

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដើម្បីស្តាប់ពីបទពិសោធន៍ បញ្ហាប្រឈម និងចុះពិនិត្យវឌ្ឍនភាពស្រែបង្ហាញ ការងារផ្ទេរបច្ចេកទេស​របស់មន្រ្តីកសិកម្មឃុំ-សង្កាត់​ ជូនដល់បងប្អូនប្រជាពលរដ្ឋ

នារសៀលថ្ងៃទី១១​ ខែកញ្ញា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដើម្បីស្តាប់ពីបទពិសោធន៍...