ព័ត៌មានផ្សេងៗទៀត
នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកស្រី Aleksandra P.Zittle ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យ និងជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ និងបងប្អូនប្រជាពលរដ្ឋ នៅប៉ុស្តិ៍សុខភាព នៃភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ ព្រមទាំងបានពិនិត្យមើលនូវគម្រោងជួយគាំទ្រជនភៀសសឹក របស់អង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំកម្ពុជា(IOM) ក្រោមការគាំទ្រពីសហរដ្ឋអាមេរិក ផងដែរ៕