ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាឲ្យលោកជំទាវ រូតស៍ ស្ទូវ៉ាត ជាប្រធានបេសកកម្មនៃស្ថានទូតអូស្រ្តា លី និងចូលរួមជួបសម្តែងការគួរសម ពិភាក្សាការងារ

ចេញ​ផ្សាយ​ ២៧ កុម្ភៈ ២០១៨ 3544

នៅទីស្តីការក្រសួងកាលពីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានអនុញ្ញាឲ្យលោកជំទាវ រូតស៍ ស្ទូវ៉ាត ជាប្រធានបេសកកម្មនៃស្ថានទូតអូស្រ្តា លី ប្រចាំព្រះរាជាណាចក្រកម្ពុជានិងសហការីចូលជួបសម្តែងការគួរសម ពិភាក្សាការងារនិង ជម្រាបជូនពីលទ្ធផលនៃការអនុវត្តគម្រោងស្តីពីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា(Cambodia Agricultural Value Change Program-CAVAC)។ នាឪកាសនេះលោកជំទាវបានរាយការណ៍ជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបពីសមិទ្ធផលនិងការវិវត្តន៍របស់គម្រោងដែលបានអនុវត្តកន្លងមកផ្តោតជាសំខាន់ទៅលើការងារស្រាវជ្រាវ ការងារផ្សព្វផ្សាយ ប្រព័ន្ធផលិតកម្មស្រូវពូជ គម្រោងគាំទ្រវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍកសិកម្មកម្ពុជា (CARDI) គម្រោងផ្សព្វផ្យាយកសិកម្មកម្ពុជា-អូស្រ្តាលី និង ជាពិសេសបានបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យកសិកម្មដែលជាទុនក៏រឹងមាំក្នុងការកសាងនិងអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឲ្យមានការរីកចម្រើនទាំងក្នុងពេលបច្ចុប្បន្ននិងអនាគត។ ព្រមជាមួយនិងសមិទ្ធផលសំខាន់ៗដែលបានរាយការណ៍ជូនឯកឧត្តមរដ្ឋមន្រ្តី លោកជំទាវបានលើកឡើងនូវបញ្ហាប្រឈម និងចំណុចខ្សោយមួយចំនួនដែលគម្រោងបានជួបប្រទះ នឹងយកមកពិភាក្សារកគន្លឹះដោះស្រាយជាមួយភាគីពាក់ព័ន្ធទាំងអស់ដើម្បីធ្វើការកែលម្អឲ្យបានប្រសើរ រួចចងក្រងទុកជាមេរៀន និងបទពិសោធន៍សម្រាប់គម្រោងបន្តបន្ទាប់ទៀត។ មានមតិស្វាគមន៍នាឪកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីសូមថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្រ្តាលី តាមរយៈស្ថានទូត និងលោកជំទាវផ្ទាល់ដែលបានគាំទ្រយ៉ាងពេញទំហឹងលើគ្រប់គម្រោងដែលពាក់ព័ន្ធនិងវិស័យ កសិកម្មតាំងពីឆ្នាំ១៩៨៧ រហូតមកទល់បច្ចុប្បន្ន។ ទាក់ទងនិងសកម្មភាពគម្រោង ឯកឧត្តមបានស្នើសុំលោកជំទាវមេត្តាពិនិត្យឲ្យបានស៊ីជំរៅលើចំណុចសំខាន់៣គឺទី១-រាល់គម្រោងបន្ទាប់ពីមានការបណ្តុះបណ្តាលពី បច្ចេកទេសជំនាញគួរតែមានគោលនយោបាលឧបត្ថម្ភទុនដើម្បីឲ្យប្រជាកសិករ ឬសមាជិកសហគមន៍អាចមានលទ្ធភាពបង្កើតមុខរបស់ថ្មី ពង្រឹងនិងពង្រីកផលិតភាពផលិតកម្មដែលពូកគាត់បាននិងកំពុងតែអនុវត្ត។ ទី២-គួរពិនិត្យលទ្ធភាពអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្តខ្នាតតូច(ប្រព័ន្ធស្រោចស្រពដំណក់ទឹក) អាចជួយដល់ប្រជាកសិករមានលទ្ធភាពប្រើប្រាស់ និងអាចកាត់បន្ថយដ៏ធ្ងន់លើការចំណាយដើមទុនក្នុងការផលិតរបស់កសិករ ដើម្បីឈានទៅដល់ការប្រកួតប្រជែងតម្លៃផលិតជាមួយបរទេសជិតខាងបាននាពេលខាងមុខ។ ទី៣-គម្រោងគួរតែពិនិត្យលើលទ្ធភាពរបស់សិករដែលអាចពង្រីកផលិតភាពផលិតកម្មលើផ្ទៃដីដែលមានស្រាប់តាមរយៈការអនុវត្តបច្ចេកទេសបានត្រឹមត្រូវ ការគាំទ្រទុន ដើម្បីធានាបាននូវគុណភាព សុវត្ថិភាពផលិតផលឆ្លើយតបបានតាមតម្រូវការទីផ្សារទាំងក្នុងនិងក្រៅស្រុក ដែលអាចឆ្លើយតបតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយប្រទេសកម្ពុជាជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។ ជាកិច្ចឆ្លើយតប ក្នុងឱកាសនោះលោកជំទាវ រូតស៍ ស្ទូវ៉ាត បានទទួលយកនូវសំណូមពររបស់ឯកឧត្តមរដ្ឋមន្រ្តី ហើយសន្យាថាសហការរៀបចំដាក់បញ្ចូលសកម្មភាពនេះឲ្យបានល្អ ទៅក្នុងផែនការសកម្មភាពនៅក្នុងគម្រោងកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា ជំហ៊ានទី២ ឲ្យទទួលបានជោគជ័យ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 222

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 571

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 562

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 595

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 594

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 633

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 599

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 593

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 635

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 637

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 636

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 624

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...