Other News
នាថ្ងៃ២៥ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Aniss Bouraqqadi នាយកក្សេត្រសាស្ត្រនៃក្រុមហ៊ុន OCP Group ដែលជាក្រុមហ៊ុនផលិត និងនាំចេញជីកសិកម្មធំជាងគេក្នុងពិភពលោក ដែលក្រុមហ៊ុននេះផ្គត់ផ្គង់ជីផូស្វាត៧០%នៃពិភពលោក។
កិច្ចពិភាក្សាដែលធ្វើឡើងនៅប្រទេសម៉ារ៉ុកនេះ ផ្តោតសំខាន់លើការផ្គត់ផ្គង់ និងចែកចាយជីកសិកម្មដោយផ្ទាល់មកប្រទេសកម្ពុជា ដើម្បីទទួលបានជីក្នុងតំលៃសមរម្យ សំដៅជំរុញកំណើនផលិតផលកសិកម្មនៅកម្ពុជា ជាពិសេសក្នុងស្ថានភាពបច្ចុប្បន្នដែលពិភពលោកកំពុងជួបប្រទះការខ្វះខាតជីកសិកម្ម ដោយសារកត្តានៃការបិទច្រកសមុទ្រអ័រម៉ូសផងដែរ(Strait of Homuz)៕