ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា អញ្ជេីញចុះទស្សនកិច្ច​នៅរោងចក្រអង្ករខ្មែរ​ ហ៊្វូត​ គ្រុប (KHMER FOODS GROUP) និងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិករព្រៃវិហារ​នៅខេត្តកំពង់ស្ពឺ

ចេញ​ផ្សាយ​ ១៤ មករា ២០២៥ 2263

នាព្រឹកថ្ងៃទី១៣​ ខែមករា​ ឆ្នាំ២០២៥​ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញចុះទស្សនកិច្ច​នៅរោងចក្រអង្ករខ្មែរ​ ហ៊្វូត​ គ្រុប (KHMER FOODS GROUP) និងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិករព្រៃវិហារ ស្ថិតនៅស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​។

ក្នុងដំណេីរទស្សនកិច្ចនេះ​ ឯកឧត្តមរដ្ឋមន្ដ្រី​ បានចុះត្រួតពិនិត្យជាមួយប្រជាកសិករ​តាមបណ្តាសហគមន៍​នៅរោងចក្រអង្ករ ដេីម្បីឱ្យប្រជាកសិករទាំងអស់បានស្វែងយល់នូវមូលហេតុដែលនាំឱ្យស្រូវធ្លាក់ថ្លៃ​ ដោយបច្ចុប្បន្ននេះទីផ្សារនៃប្រភេទស្រូវ​ (អូអឹម​ ៥៤៥១)​​​ មានភាពឆ្អែត​ និងចាល់នៅក្នុងទីផ្សារប្រទេសវៀតណាម។

ឯកឧត្តមរដ្ឋមន្ដ្រី​ បានសង្កត់ធ្ងន់ថា​សម្រាប់រោងម៉ាសុីនកិនស្រូវរបស់កម្ពុជាបានប្រឹងប្រែងអស់លទ្ធភាព​ និងសមត្ថភាពរបស់ខ្លួន​ក្នុងការស្រូបយកទាំងផលស្រូវ​ និងអង្ករ​របស់ប្រជាកសិករក្នុងស្រុក ដែលទស្សនកិច្ចនេះបានគូសបញ្ជាក់ដល់ប្រជាកសិករយ៉ាងច្បាស់ថា​ ទំហំស្តុកនៃរោងម៉ាសុីនមានស្តុកច្រេីនលេីសលប់ និងមិនអាចទទួលយកបន្ថែមទៀតបាន។

ជាកិច្ចបន្ទាប់​ ឯកឧត្តមរដ្ឋមន្ដ្រី​ បានបន្តដំណេីរជួបសំណេះសំណាលជាមួយសហគមន៍កសិករព្រៃវិហារ​ ដែលមានសមាជិក​ ៩៤៥នាក់​ ធ្វេីទៅលេីផលិតកម្មបន្លែ​ និងការដាំស្រូវវស្សាសម្រាប់អាជីវកម្ម។ ដោយឡែក​ ឯកឧត្តមរដ្ឋមន្ដ្រី​ លេីកឡេីងពីសារៈសំខាន់​ និងប្រសិទ្ធភាពសេដ្ឋកិច្ចនៃការប្រេីប្រាស់​ពូជស្រូវខ្មែរ​រួមមាន​ ពូជស្រូវសែនក្រអូប និងផ្ការំដួល​ ដែលបានរក្សានូវតម្លៃទីផ្សារបានយ៉ាងល្អ​ មានតម្រូវការទីផ្សារខ្ពស់​ និងមានការអន្តរាគមន៍ពីក្រសួងកសិកម្ម​ផ្ទាល់​ ជាជាងការដាំពូជស្រូវដែលនាំចូលពីបរទេស​ តាមរយៈការចងក្រងជាសហគមន៍កសិកម្មទំនេីបមានផែនការផលិតកម្មច្បាស់លាស់​ ទទួលបានកម្ចីការប្រាក់ទាប​ មានការគាំទ្រពីក្រសួងកសិកម្ម​ និងមានហានិភ័យទាបនៃការប្រែប្រួលអាកាសធាតុ។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ដ្រី​ បានលេីកទឹកចិត្តឱ្យប្រជាកសិករមានការចូលរួម​ និងពិចារណារួមគ្នាក្នុងការឆ្លេីយតប​ឱ្យចំគោលដៅ​ និងត្រឹមត្រូវគ្រប់ជ្រុងជ្រោយទៅលេីអ្នកឆ្លៀតឱកាសកេងចំនេញដេីម្បីប្រជាប្រិយ​ និងអ្នកកេងចំនេញប្រយោជន៍នយោបាយ​តាមបណ្តេញសង្គម ដោយបានយក​ផលលំបាករបស់ប្រជាកសិករ​ និងវិស័យកសិកម្មជាចំណាប់ខ្មាំង​ ដេីម្បីផលចំនេញសេដ្ឋកិច្ច​ និងនយោបាយ៕

Other News
ចេញ​ផ្សាយ​ ២៧ កក្កដា ២០២៦ 80

សេចក្តីប្រកាសព័ត៌មាន ស្តីពី ការប្រទះឃើញសត្វផ្សោតស្លាប់មួយក្បាលនៅសង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល

សេចក្តីប្រកាសព័ត៌មាន ស្តីពី ការប្រទះឃើញសត្វផ្សោតស្លាប់មួយក្បាលនៅសង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 585

ឯកឧត្ដម ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារចម្រុះ ចុះល្បាត​ពិនិត្យឧបករណ៍នេសាទ និងបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រ​ខេត្តពោធិ៍សាត់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ​ក្រុម​ការងារ​ចម្រុះ ដែលមាន លោក ខូវ គួង...
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 610

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួល​ការអនុវត្ត «គម្រោង EMPOWER» នៅស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីលើកកម្ពស់ជីវភាពកសិករក្រីក្រតាមរយៈការដាំបន្លែផ្ទះសំណាញ់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ​សម្រប​សម្រួលការអនុវត្ត «គម្រោងលើកកម្ពស់ជីវភាពប្រកបដោយ​ប្រសិទ្ធភាព​សេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 902

ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម

នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 978

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម អញ្ជើញចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងពីគម្រោង LASED III ផ្សារភ្ជាប់និងការផ្សព្វផ្សាយលទ្ធផលនៃការអនុវត្តគម្រោង CSLICP

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអនុប្រធានគណៈកម្មការដឹកនាំគម្រោង LASED III រួមជាមួយ ឯកឧត្តម ឃឹម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 1069

ឯកឧត្តមអនុរដ្ឋលេខាធិការ វ៉ា ពិសី អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យកសិកម្ម នៅខេត្តកំពង់ធំ

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារនៃគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 989

យុទ្ធនាការផ្សព្វផ្សាយដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ នៅខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 1101

អបអរសាទរការអនុញ្ញាតការនាំចេញសំបុកត្រចៀកកាំកម្ពុជាជាលើកដំបូងទៅកាន់ទីផ្សារប្រទេសចិន 🇰🇭🤝🇨🇳

កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានផ្ដល់ការអនុញ្ញាតជាផ្លូវការដល់ក្រុមហ៊ុន BEST LIFE PRODUCT Co.,Ltd ដើម្បីធ្វើការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិន។ ការបើកទំព័រថ្មីនៃការនាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារនៃសាធារណរដ្ឋប្រជាមានិតចិន...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 1030

កម្ពុជា-ហ្វីលីពីន រៀបចំវេទិកាផ្គូផ្គងធុរកិច្ចជំរុញការនាំចេញផលិតផលកសិកម្ម​កម្ពុជាទៅកាន់ទីផ្សារប្រទេសហ្វីលីពីន 🇰🇭🤝🇵🇭

​នៅថ្ងៃទី២២ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម និងវិស័យឯកជនកម្ពុជាចូលរួមក្នុង “វេទិកាផ្គូផ្គងធុរកិច្ចរវាងកម្ពុជា...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 1092

យុទ្ធនាការផ្សព្វផ្សាយចែកខិតបណ្ណដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) នៅខេត្តសៀមរាប

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងជាប្រធានក្រុមការងារអនុវត្តគម្រោង (EMPOWER) ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាបបានដឹកនាំក្រុមការងារអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២១ កក្កដា ២០២៦ 1404

កម្ពុជា-ហ្វីលីពីន បើកវេទិកាធុរកិច្ចជំរុញការនាំចេញអង្ករ ស្វាយចន្ទី និងផលិតផលបសុសត្វ ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន

នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីន ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងឯកឧត្តម Francisco P.Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន...