ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ និងឯកឧត្តមបណ្ឌិត​ សោម​ ពិសិដ្ឋ​ បានបន្តដំណេីរចុះទស្សនកិច្ចនៅកសិដ្ឋានប៊េប៊ី-ប៊ើត (Babybird Farm) និងចំការម្រេច​ សុធី​ នៅខេត្តកែប

ចេញ​ផ្សាយ​ ១៣ មីនា ២០២៥ 2028

នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តមបណ្ឌិត​ សោម​ ពិសិដ្ឋ​ អភិបាល​ នៃគណៈអភិបាលខេត្តកែប​ បានបន្តដំណេីរចុះទស្សនកិច្ចនៅកសិដ្ឋានប៊េប៊ី-ប៊ើត (Babybird Farm) ស្ថិតនៅភូមិដំណាក់ចង្អេីរ​ សង្កាត់ព្រៃធំ​ ក្រុងកែប​ និងចំការម្រេច​ សុធី​ ស្ថិតនៅភូមិអន្ទង់ស​ ឃុំពងទឹក​ ស្រុកដំណាក់ចង្អេីរ​ ខេត្តកែប។

កសិដ្ឋានប៊េប៊ី-ប៊ើត (Babybird Farm) មានផ្ទៃដីដាំដុះប្រមាណ ៩០ហិកតាផ្តោតលើដំណាំឈើហូបផ្លែក្រូចជាង១០ប្រភេទ ដើមប័រ ដូង ជាពិសេសដំណាំម្រេច និងម្ទេសជាង២០ប្រភេទ ជាប្រភេទ(Caribbean Chili & Carolina Reaper) និងចិញ្ចឹមសត្វគោផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដល់ម្ចាស់កសិដ្ឋានសហការជាមួយមន្ទីរកសិកម្មខេត្ត និងមន្រ្តីជំនាញ ដើម្បីទទួលបានការគាំទ្រផ្នែកបច្ចេកទេស និងយល់ដឹងពីនីតិវិធីនាំចេញ ធ្វើយ៉ាងណាជំរុញការនាំចេញកសិផលដែលមានស្រាប់ ទៅកាន់ទីផ្សារអន្តរជាតិប្រកបដោយគុណភាពល្អ និងមានតម្លៃខ្ពស់។

ជាបន្តមកទៀត ឯកឧត្តមរដ្ឋមន្រ្តី​ និងឯកឧត្តមអភិបាលខេត្ត បានបន្តចុះទស្សនកិច្ចចំការម្រេច​ សុធី​ ដែលជាកន្លែងអំណោយផលដល់កសិ-ទេសចរណ៍ ក្នុងការទទួលបានដំណើរទេសចរណ៍បែបបៃតង និងទទួលបានផលិតផលម្រេចដែលមានគុណភាព សម្រាប់ភ្ញៀវបរទេសផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី​ បានកោតសរសេីរដល់ម្ចាស់កសិដ្ឋានដែលបានខិតខំដាំដុះដំណាំម្រេចបានយ៉ាងល្អ​ មានគុណភាពខ្ពស់​ និងមានផែនការថែទាំត្រឹមត្រូវ សំដៅបំពេញតម្រូវការទីផ្សារអន្តរជាតិ​ និងបានកែច្នៃបន្ថែមក្នុងការផលិតជា​ តែម្រេច​ កាហ្វេម្រេច​ និងស្រាម្រេច​ ដេីម្បីទទួលបានតម្លៃបន្ថែមកាន់តែខ្ពស់ថែមទៀត។

ជាទីបញ្ចប់​ ឯកឧត្តមរដ្ឋមន្រ្តី​ បានណែនាំឱ្យបន្តការងារនេះបន្ថែមទៀត​ ដោយម្រេចជាដំណាំសក្តានុពល​ និងជាដំណាំសម្គាល់ភូមិសាស្រ្ត​ ដែលទាមទារឱ្យមានការចូលរួមទាំងអស់គ្នា​ និងមានរបៀបនៃការធ្វេីដោយត្រឹមត្រូវ​ ដេីម្បីចូលទៅកាន់ទីផ្សារអន្តរជាតិប្រកបដោយគុណភាពល្អ​ និងមានតម្លៃខ្ពស់៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៨ មីនា ២០២៥ 143

សារលិខិតរំលែកមរណទុក្ខ

សារលិខិតរំលែកមរណទុក្ខរបស់ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ...
ចេញ​ផ្សាយ​ ២៨ មីនា ២០២៥ 151

សារលិខិតរំលែកមរណទុក្ខ

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្ញើសាររំលែកមរណទុក្ខ គោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា...
ចេញ​ផ្សាយ​ ២៨ មីនា ២០២៥ 142

ឯកឧត្តមរដ្ឋមន្ត្រី​ ឌិត​ ទីណា អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមអ្នកឧកញ៉ា​ ឧត្តមមេត្រីវិសិដ្ឋ​ ហ៊ុន​ សាន

នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥​ ឯកឧត្តម ឌិត​ ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បាន​អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមអ្នកឧកញ៉ា​ ឧត្តមមេត្រីវិសិដ្ឋ​...
ចេញ​ផ្សាយ​ ២៨ មីនា ២០២៥ 210

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ សុវុឌ្ឍ អញ្ជើញជាអធិបតីភាពក្នុងពិធីការពារសារណាបទបញ្ចប់ការសិក្សារបស់និស្សិតវិទ្យាស្ថានជាតិកសិកម្ម នៅខេត្តកំពង់ចាម

នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មការទទួលខុសត្រូវរួម បានអញ្ជើញជាអធិបតីភាពក្នុងពិធីការពារសារណាបទបញ្ចប់ការសិក្សារបស់និស្សិតផ្នែកអាហារូបករណ៍ជំនាន់ទី១៩...
ចេញ​ផ្សាយ​ ២៨ មីនា ២០២៥ 214

ឯកឧត្តម គង់ ច័ន្ទវាសនា អញ្ជើញចុះពិនិត្យ​ដំណេីរការរោងចក្រកែច្នៃដំណាប់ស្វាយ ក្នុងខេត្តព្រះសីហនុ

នៅថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ លោកជំទាវ ហ៊ូ សូពណ៌ អនុរដ្ឋលេខាធិការ មន្ត្រីជំនាញនៃនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម...
ចេញ​ផ្សាយ​ ២៨ មីនា ២០២៥ 214

ឯកឧត្តម គង់ ច័ន្ទវាសនា អញ្ជើញចុះពិនិត្យ​ចម្ការដូងក្រអូប​ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ

នៅថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោកជំទាវ ហ៊ូ សុពណ៌ អនុរដ្ឋលេខាធិការ លោកបណ្ឌិត...
ចេញ​ផ្សាយ​ ២៧ មីនា ២០២៥ 285

កសិករចិញ្ចឹមត្រីនៅស្រុកព្រៃនប់ រីករាយចំពោះទិន្នផលខ្ពស់ និងទីផ្សារល្អ

លោក ឡាយ លី ប្រជាកសិករចិញ្ចឹមត្រីនៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សម្ដែងក្ដីរីករាយចំពោះទិន្នផលខ្ពស់ និងតម្លៃល្អ និងទទួលបានការគាំទ្របច្ចេកទេស...
ចេញ​ផ្សាយ​ ២៧ មីនា ២០២៥ 299

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសង្កាត់កោះពងសត្វ នៅខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រុមប្រឹក្សាសង្កាត់កោះពងសត្វ...
ចេញ​ផ្សាយ​ ២៧ មីនា ២០២៥ 289

ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បន្តធ្វេីតេស្តទឹកមូត្ររកសារធាតុញៀន​

អនុវត្តតាមបទបញ្ជាលេខ០១​ ​បប​ ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់​ និងផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លេីកទី១០​...
ចេញ​ផ្សាយ​ ២៧ មីនា ២០២៥ 321

ឯកឧត្តមអនុរដ្ឋលេខាធិការ ឃឹម ហ្វីណង់៖ កិច្ចសន្យា «ផលិតនិងផ្គត់ផ្គង់ ម្រេចស្ងួត ១០០តោន» នឹងការពារសមាជិកទាំងអស់នៃសហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំពីហានិភ័យទីផ្សារ

នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខា ធិការ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយនាយកដ្ឋាន កសិ- ឧស្សាហកម្ម នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម...
ចេញ​ផ្សាយ​ ២៧ មីនា ២០២៥ 321

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចុះពិនិត្យការងារវារីវប្បកម្ម​ក្នុងកសិដ្ឋានផលិតកូនត្រី​ ជា​ សុភិន​ នៅខេត្តបន្ទាយមានជ័យ

នៅល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងថ្នាក់ដឹកនាំ បានអញ្ជើញចុះពិនិត្យការងារវារីវប្បកម្ម​ក្នុងកសិដ្ឋានផលិតកូនត្រី​...
ចេញ​ផ្សាយ​ ២៧ មីនា ២០២៥ 279

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មប្រាសាទបន្ទាយឆ្មារ​ នៅខេត្តបន្ទាយមានជ័យ

នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងថ្នាក់ដឹកនាំ បានអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មប្រាសាទបន្ទាយឆ្មារ​...