ឯកឧត្តមរដ្ឋលេខាធិការ​ តូច ប៊ុនហួរ អញ្ជើញចូលរួមកម្មវិធីបិទក្នុងពិធីបិទគម្រោង CRAS និងបើកគម្រោង EU-CAPSAFE

ចេញ​ផ្សាយ​ ០៥ កញ្ញា ២០២៤ 825

នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកម្មវិធីបិទគម្រោង CRAS និងបើកគម្រោង EU-CAPSAFE នៅសណ្ឋាគារសាន់អេនម៉ូនភ្នំពេញ។

ក្នុងពិធីនេះ ឯកឧត្តមរដ្ឋលេខាធិការ សម្តែងនូវក្តីសោមនស្សរីករាយដែលបានអញ្ជើញចូលរួមកម្មវិធីបិទក្នុងពិធីបិទគម្រោង CRAS និងបើកគម្រោង EU-CAPSAFE ហើយឯកឧត្តមរដ្ឋលេខាធិការ សូមធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលអនុវត្តគម្រោង CRAS ដែលបានជួយចែករំលែកចំណេះដឹង និងបច្ចេកទេសដល់កសិករ ពង្រឹងសមត្ថភាពរបស់សហគ្រាសតូច-មធ្យម និងការចាប់យកឱកាសទីផ្សារក្នុងវិស័យកសិកម្ម។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថាការបង្កើតគម្រោង CAPSAFE មានគោលបំណងបង្កើននិរន្តរភាព ភាពប្រកួតប្រជែង និងបរិយាប័ន្នរបស់ខ្សែច្រវាក់តម្លៃកសិផលម្រេច និងស្វាយចន្ទី ដែលមានតម្លៃខ្ពស់ សម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

នៅចំពោះមុខអង្គពិធី ឯកឧត្តមរដ្ឋលេខាធិការ​ បានផ្តល់នូវអនុសាសន៍ណែនាំដល់បណ្តាដៃគូពាក់ព័ន្ធ ត្រូវគាំទ្រលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាស្ថេរភាពថ្លៃ ព្រមទាំងចូលរួមសហការជំរុញការបង្កើតសហគមន៍កសិកម្មទំនើប ដើម្បីដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាកសិករ និងបន្តសហការចែករំលែកព័ត៏មានឱ្យបានគ្រប់ជ្រុងជ្រោយ ជំរុញការអភិវឌ្ឍវិស័យស្វាយចន្ទី និងម្រេចនៅកម្ពុជា។

លើសពីនេះ ឯកឧត្តមរដ្ឋលេខាធិការ​ បានជំរុញលុបបំបាត់ចោលនូវការចរាចរពូជដែលគ្មានគុណភាព និងមានភ្ជាប់នូវសមាសភាពចង្រៃ ព្រមទាំងលុបបំបាត់ការប្រើប្រាស់ធាតុចូលកសិកម្មដែលគ្មានគុណភាពនិងបង្កគ្រោះថ្នាក់ ដោយជំនួសមកវិញនូវការប្រើប្រាស់ធាតុចូលកសិកម្មអោយបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១២ ធ្នូ ២០២៤ 130

មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មពន្យល់អំពីសារសំខាន់នៃការប្រើប្រាស់ជីធម្មជាតិ

ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចុះពិនិត្យខ្សែច្រវាក់ផលិតកម្ម ដោយពន្យល់អំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ជីសរីរាង្គធម្មជាតិ...
ចេញ​ផ្សាយ​ ១២ ធ្នូ ២០២៤ 142

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំស្តីពី​ Cambodia Agriculture Forum & Exhibition (CAFE-2025) របស់អង្គការស្បៀង​ និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា​ (FAO)

នាព្រឹកថ្ងៃទី១២ ខែធ្នូ​ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំស្តីពី​ Cambodia Agriculture Forum & Exhibition (CAFE-2025) របស់អង្គការស្បៀង​...
ចេញ​ផ្សាយ​ ១២ ធ្នូ ២០២៤ 146

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញជាអធិបតីក្នុងពិធីបេីកកិច្ចប្រជុំបូកសរុបការងារព្រៃឈេីប្រចាំឆ្នាំ២០២៤​ និងទិសដៅអនុវត្តឆ្នាំ២០២៥

នៅព្រឹកថ្ងៃទី១២ ខែធ្នូ​ ឆ្នាំ២០២៤​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបេីកកិច្ចប្រជុំបូកសរុបការងារព្រៃឈេីប្រចាំឆ្នាំ២០២៤​...
ចេញ​ផ្សាយ​ ១២ ធ្នូ ២០២៤ 144

ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា ដឹកនាំក្រុមការងារចុះពិនិត្យខ្សែច្រវាក់ផលិតកម្ម និងផ្តល់ការគាំទ្រដល់ក្រុមហ៊ុនផលិតជីក្នុងស្រុក នៅខេត្តកំពង់ស្ពឺ

នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីឯកឧត្តម ឡោ រស្មី និងលោកជំទាវ ហ៊ូ សុពណ៌ អនុរដ្ឋលេខាធិការ...
ចេញ​ផ្សាយ​ ១១ ធ្នូ ២០២៤ 165

វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល សហការជាមួយគម្រោងអច្ឆរិយភាពទន្លេមេគង្គ បានលែងត្រីរាជចំនួន ៤ក្បាល ចូលទៅក្នុងបឹងធម្មជាតិ

នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផល​ទឹកសាបនៃរដ្ឋបាលជលផល សហការជាមួយគម្រោងអច្ឆរិយភាព​ទន្លេ​មេគង្គ បានលែងត្រីរាជមួយចំនួន ៤ក្បាល...
ចេញ​ផ្សាយ​ ១០ ធ្នូ ២០២៤ 440

ពិព័រណ៍វារីវប្បកម្មលើកទី១ ដែលរៀបចំឡើងដោយក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានប្រព្រឹត្តទៅដោយជោគជ័យ មានអ្នក​ចូលរួម​ទស្សនាប្រមាណ ៥០០០នាក់

ពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១នៅផ្សារសាន់សាញបឹងកក់ រាជធានីភ្នំពេញ ដែលប្រារព្ធធ្វើឡើងចំនួន២ថ្ងៃ នៅថ្ងៃទី៦-៧ ខែធ្នូ ឆ្នាំ២០២៤ បានប្រព្រឹត្តទៅដោយជោគជ័យ មានអ្នកចូលរួមទស្សនា​ប្រមាណ...
ចេញ​ផ្សាយ​ ១០ ធ្នូ ២០២៤ 460

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា ចុះល្បាតនិងផ្សព្វផ្សាយបទល្មើសជលផល ក្នុងភូមិសាស្ត្រខេត្តចំនួន៣

នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដឹកនាំកម្លាំងអន្តរាគមន៍ថ្នាក់ជាតិទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលបឹងទន្លេសាបប្រចាំស្នាក់ការកំពង់ភ្លុក...
ចេញ​ផ្សាយ​ ១០ ធ្នូ ២០២៤ 442

មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ទទួលកូនដំរី «លំផាត់» មកសង្គ្រោះព្យាបាល និងថែរក្សា

ក្រោយទទួលបានការណែនាំរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កូនដំរីមួយក្បាលឈ្មោះ «លំផាត់» ត្រូវបាននាំយកមកសង្គ្រោះព្យាបាល និងថែរក្សានៅឧទ្យានសួនសត្វ...
ចេញ​ផ្សាយ​ ១០ ធ្នូ ២០២៤ 446

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

នៅព្រឹកថ្ងៃទី១០ ខែធ្នូ​ ឆ្នាំ២០២៤​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោកស្រី​...
ចេញ​ផ្សាយ​ ១០ ធ្នូ ២០២៤ 438

អបអរសាទរ ខួបលើកទី ៧៦ ទិវាសិទ្ធិមនុស្សអន្តរជាតិ (INTERNATIONAL HUMAN RIGHTS DAY )

អបអរសាទរ ខួបលើកទី ៧៦ ទិវាសិទ្ធិមនុស្សអន្តរជាតិ (INTERNATIONAL HUMAN RIGHTS DAY ) ១០ ធ្នូ ១៩៤៨ - ១០ ធ្នូ ២០២៤
ចេញ​ផ្សាយ​ ០៩ ធ្នូ ២០២៤ 540

ពលរដ្ឋធ្វើប្រហុកផ្អកសប្បាយរីករាយដោយសារទិន្នផលកើនឡើងនិងតម្លៃសមរម្យជាងឆ្នាំមុន

ពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗសម្រុកមកទិញត្រីធ្វើប្រហុក ផ្អក ដើម្បីរក្សាទុកទទួលទានតាមប្រពៃណីខ្មែរដែលមានតាំងពីយូរយាណាស់មកហើយ។ ដាយនេសាទមួយកន្លែងស្ថិតនៅភូមិប្រាំបីឆោម...
ចេញ​ផ្សាយ​ ០៩ ធ្នូ ២០២៤ 542

សេចក្ដីប្រកាសព័ត៌មានរួម ស្ដីពី «ការបង្កើតមជ្ឈ មណ្ឌលអភិវឌ្ឍន៍ ការវេចខ្ចប់កម្ពុជា(CPC)»

សេចក្ដីប្រកាសព័ត៌មានរួម ស្ដីពី «ការបង្កើតមជ្ឈ មណ្ឌលអភិវឌ្ឍន៍ ការវេចខ្ចប់កម្ពុជា(CPC)» ត្រូវបាន សម្ពោធដាក់ឱ្យដំណើរការ ដើម្បីបង្កើនភាពប្រកួត ប្រជែង និងនិរន្តរភាព...