ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញមកពិនិត្យសកម្មភាពស្តារផលិតកម្មដំណាំស្រូវឡើងវិញរបស់បងប្អូនប្រជាកសិករនៅភូមិបឹងតូច ឃុំសឿ ស្រុកមង្គល បុរី ខេត្តបន្ទាយមានជ័យ

ចេញ​ផ្សាយ​ ២៣ វិច្ឆិកា ២០២០ 6690

ឈានចូលដល់ថ្ងៃទី២ នៃដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការីមកកាន់ខេត្តនៅជាប់បឹងទន្លេសាប។ នាព្រឹកថ្ងៃអាទិត្យ ៧កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញមកពិនិត្យសកម្មភាពស្តារផលិតកម្មដំណាំស្រូវឡើងវិញរបស់បងប្អូនប្រជាកសិករនៅភូមិបឹងតូច ឃុំសឿ ស្រុកមង្គល បុរី ខេត្តបន្ទាយមានជ័យ។ ជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ ឯកឧត្តមរដ្ឋមន្ត្រី បានចូលរួមអបអរសាទរចំពោះសមិទ្ធផលដែលសម្រេចបានក្នុងរយ:ពេលដ៏ខ្លីនេះ ដែលបងប្អូនបានខិតខំស្តារដំណាំស្រូវបានទាន់ពេលវេលា ជាក់ស្តែងគ្រាន់តែឃុំសឿមួយផ្ទៃដី ២ ២០០ហ.ត គ្របដណ្តប់ដោយពណ៌បៃតងខ្ចី លូតលាស់ល្អ ខ្លះកំពុងបាចជី និងបាញ់ថ្នាំការពារសត្វល្អិត។ និយាយក្នុងទឹកចិត្តសប្បាយរីករាយ និងមានក្តីសង្ឃឹមជឿជាក់ថាការស្តារផលិតកម្មដំណាំស្រូវ នឹងទទួលបានលទ្ធផលល្អ ហើយភ្ជាប់ទៅនឹងសមិទ្ធផលស្រូវក្នុងស្រែដែលកំពុងលូតលាស់ល្អនេះ បងប្អូនម្ចាស់ស្រែប្រមាណ ៥០នាក់ តំណាងឲ្យបងប្អូនទូទាំងស្រុកមង្គលបុរី បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានជួយឧបត្ថម្ភពូជស្រូវ ហើយបានជូនពរសម្តេចជួបតែពុទ្ធពរទាំងបួនប្រការ។

ដោយឡែងនៅចំណុចប្រឡាយព្រែក នៅឃុំចំណោម ស្រុកមង្គលបុរីដដែល បងប្អូនយើងខ្លះកំពុងបូមទឹកចេញពីស្រែដើម្បីព្រោះស្រូវ ដោយសារតំបន់នេះទឹកស្រកចុះយឺត ធ្វើឲ្យការស្តារផលិតកម្មដំណាំស្រូវមានការយឺតយ៉ាវ ជាក់ស្តែងគិតមកដល់ថ្ងៃទី២១ ទើបសម្រេចបានជាង ១ ០០០ ហ.ត លើផ្ទៃដីខូចខាតជាង ៣ ០០០ហ.ត។ ទោះជាយ៉ាងណា តាមកំលាំងចិត្ត និងឆន្ទ:របស់បងប្អូនប្រជាកសិករថានឹងខិតខំស្តារផលិតកម្មដំណាំស្រូវឲ្យបានសម្រេចក្នុងពេលឆាប់ៗខាង មុខ។ តាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថាគិតមកទល់ថ្ងៃទី១៩ ខែវិឆ្ឆិកា នេះ ខេត្តបន្ទាយមានជ័យបានស្តារដំណាំស្រូវបានចំនួន ៣ ១៣៨ហ.ត ហើយ លើផ្ទៃដីខូចខាតចំនួន ៣០ ១២៩ ហ.ត ហើយបាននិងកំពុងបន្តធ្វើការស្តារយ៉ាងញាប់ដៃ ញាប់ជើងដើម្បីឲ្យបានទាន់ពេល។ សូមបញ្ជាក់ថានៅស្រុកមង្គលបុរី កាលពីថ្ងៃទី១០ ខែវឆ្ឆិកា កន្លង ទៅមានពីធីចែកគ្រាប់ពូជស្រូវ និងស្បៀងជូនប្រជាកសិករចំនួន ១១ ១៦៩គ្រួសារ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំប្រជាកសិករដែលមានដីស្រែក្នុងតំបន់ដែលបានអនុវត្តរួចហើយ ត្រូវចុះស្រែមើល ថែរទាំស្រូវ (ដូចភិរម្យង៉ុយពោលថា កត្តិកធ្លាក់ខ្យល់តម្កល់ទឹកនៅ បើចង់បានស្រូវស្រេចនៅលើថែរ) ហើយចំពោះតំបន់ដែលមិនទាន់បានអនុវត្តគួរត្រៀមឧបករណ៍ សម្ភារឲ្យបានគ្រប់គ្រាន់ រង់ចាំទឹកស្រកចុះចាប់ផ្តើមអនុវត្តតែម្តង ត្រង់ចំណុចនេះមន្ទីរត្រូវចុះមកតាមដានជាប់ជាប្រចាំក្រែងពួក គាត់មានបញ្ហាអ្វីមួយកើតឡើងជាយថាហេតុ ត្រូវជួយដោះស្រាយជូនគាត់ឲ្យបានទាន់ពេល។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២២ វិច្ឆិកា ២០២៦ 351

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ ទទួលជួបជាមួយលោក Niu Jian ប្រធានក្រុមហ៊ុន(HLID) ក្នុងជំនួបពិភាក្សាការងារ នៅសាធារណរដ្ឋប្រជាមានិតចិន

នាថ្ងៃទី២១​ ខែវិច្ឆិកា​ ឆ្នាំ២០២៦​ ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អ​មដោយ លោក ងួន វិសុទ្ធ អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២១ វិច្ឆិកា ២០២៦ 776

«សន្និសីទអភិរក្សថនិកសត្វទឹកសាបនៅអាស៊ី ឆ្នាំ២០២៦» បិទបញ្ចប់ដោយឯកភាពជាគោលការណ៍លើការបង្កើតបណ្តាញអភិរក្សថនិកសត្វទឹកសាបនិងសមុទ្រថ្នាក់តំបន់

សន្និសីទអភិរក្សថនិកសត្វទឹកសាប នៅអាស៊ី ឆ្នាំ២០២៦ ដែលបានរៀបចំឡើងចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅខេត្តសៀមរាប បានបញ្ចប់ដោយជោគជ័យ ជាមួយនឹងលទ្ធផលដ៏សំខាន់...
ចេញ​ផ្សាយ​ ២១ វិច្ឆិកា ២០២៦ 900

ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ និងទទួលផ្ទះសំណាញ់ចំនួន៨៩ខ្នង ជូនសហគមន៍កសិកម្មចំនួន១៣ ក្នុងខេត្តសៀមរាប

នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការ និងជាសហប្រធានគណៈកម្មការតម្រង់ទិសគម្រោង «គុជ» តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា...
ចេញ​ផ្សាយ​ ២១ វិច្ឆិកា ២០២៦ 946

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពី ជលផល និងនីតិវិធីពាក់ព័ន្ធ ដល់មន្ត្រីសមត្ថកិច្ចជលផល

នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីជលផល...
ចេញ​ផ្សាយ​ ២១ វិច្ឆិកា ២០២៦ 919

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញបំពេញទស្សនកិច្ចសិក្សា​ និងលើកទឹកចិត្តដល់វិនិយោគគិនចិនលើវិស័យកសិកម្ម​ នៅសាធារណរដ្ឋប្រជាមានិតចិន

នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បំពេញទស្សនកិច្ចសិក្សា ផ្សព្វផ្សាយ...
ចេញ​ផ្សាយ​ ២១ វិច្ឆិកា ២០២៦ 980

«រួមគ្នាជាសហគមន៍ ដើម្បីរីកចម្រើនទាំងអស់គ្នា!»

«រួមគ្នាជាសហគមន៍ ដើម្បីរីកចម្រើនទាំងអស់គ្នា!» ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយសហការជាមួយអង្គការ FAO ជាដៃគូអនុវត្តគម្រោង «គជ់» (PEARL) បាននាំយកផ្ទះសំណាញ់...
ចេញ​ផ្សាយ​ ២១ វិច្ឆិកា ២០២៦ 964

ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សម្ភារៈប្រើប្រាស់កសិកម្មជូនសហគមន៍ចំនួន៨ ក្នុងខេត្តឧត្តរមានជ័យ

នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម​ និងជាសហប្រធានគណៈកម្មការតម្រង់ទិសគម្រោង «គជ់» ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី...
ចេញ​ផ្សាយ​ ២១ វិច្ឆិកា ២០២៦ 993

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចែកគ្រាប់ពូជបន្លែជូនអ្នកភូមិរង់ចាំ ជាង ៣០០គ្រួសារ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ

នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ​យ៉ង សាំងកុមារ បានដឹកនាំសកម្មភាពចែកគ្រាប់ពូជបន្លែជូនអ្នកភូមិរង់ចាំ នៃខេត្តបន្ទាយមានជ័យ ជាង ៣០០ គ្រួសារ ដោយមានការចូលរួមពីតំណាងមន្ទីរកសិកម្ម...
ចេញ​ផ្សាយ​ ២១ វិច្ឆិកា ២០២៦ 980

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា រួមដំណើរគណៈប្រតិភូស្ថាប័នជលផលចិន និង IHB ទស្សនកិច្ចកន្លែងអភិរក្សជលផលកំពង់ភ្លុក នៃខេត្តសៀមរាប

នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញរួមដំណើរជាមួយគណៈប្រតិភូស្ថាប័នជលផលចិន និងវិទ្យាស្ថានជីវសាស្ត្រជលផល...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៦ 1385

ថ្នាក់ដឹកនាំក្រសួងកសិកម្មអញ្ជើញចូលរួមជាអធិបតីសិក្ខាសាលាស្តីពី “ការរចនាឡើងវិញ​ប្រព័ន្ធ​ធារាសាស្រ្ត​បែប​កសិ​អេកូ​ឡូស៊ី​” ជាមួយគម្រោង COSTEA

នៅថ្ងៃទី១៧-១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្ដម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមជាអធិបតីសិក្ខាសាលាស្តីពី “ការរចនាឡើងវិញ​ប្រព័ន្ធ​ធារាសាស្រ្ត​បែប​កសិ​អេកូ​ឡូស៊ី​”...
ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០២៦ 1487

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បន្តអញ្ជើញជួបសំណេះសំណាល និងប្រគល់ត្រាក់ទ័រ គោយន្ត ព្រមទាំងម៉ាស៊ីនច្រូតកាត់ ជូនដល់សហគមន៍កសិកម្មនៅខេត្តព្រះវិហារ

នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តដំណើរអញ្ជើញចុះជួបសំណេះសំណាល និងប្រគល់គ្រឿងយន្តកសិកម្ម...
ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០២៦ 1517

លោកជំទាវ អ៊ឹម រចនា ពិភាក្សាជាមួយតំណាងស្ថាប័នជលផលចិន និង វិទ្យាស្ថានជីវសាស្ត្រទឹកនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន អំពីការពង្រឹងកិច្ចសហប្រតិបត្តិការអភិរក្សសត្វផ្សោតទន្លេមេគង្គ និងប្រព័ន្ធអេកូឡូស៊ីជលផល

ក្នុងឱកាសនៃ«កិច្ចប្រជុំថ្នាក់តំបន់ស្តីពីការអភិរក្សថនិកសត្វទឹកសាបនៅតំបន់អាស៊ី» លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាការងារជាមួយតំណាងវិទ្យាស្ថានជីវសាស្ត្រទឹក...