Other News
នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម អុឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយ ឯកឧត្តមអនុរដ្ឋលេខាធិការ វ៉ា ពិសី និងមន្ត្រីជំនាញ បានអញ្ជេីញចូលរួមកិច្ចប្រជុំពិភាក្សាលើសំណើសុំការអនុញ្ញាតជាគោលការណ៍ឱ្យ ព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកសហភាពអន្តរជាតិសម្រាប់ការការពារពូជថ្មីនៃដំណាំ ដែលកិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម ស៊ា ម៉ៅ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការក្រុមប្រឹក្សាអ្នកច្បាប់ ព្រមទាំងមានការចូលរួមពីតំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងតំណាងក្រុមប្រឹក្សាសហភាពអន្តរជាតិការការពារពូជថ្មីនៃដំណាំ (UPOV)៕