ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសង្កាត់កោះពងសត្វ នៅខេត្តបន្ទាយមានជ័យ

ចេញ​ផ្សាយ​ ២៧ មីនា ២០២៥ 3190

នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រុមប្រឹក្សាសង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយផ្តោតសំខាន់លើការបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍវិស័យកសិកម្ម និងការពង្រឹងសុវត្ថិភាពនៅមូលដ្ឋាន។
ក្នុងនាមជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រសួងក្នុងការដោះស្រាយបញ្ហាប្រឈមរបស់ប្រជាកសិករ និងការផ្តល់សេវាសាធារណៈឱ្យបានទាន់ពេលវេលានិងមានគុណភាពខ្ពស់។
ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំអំពីគំនិតផ្តួចផ្តើមទំនើបកម្មកសិកម្មថ្មី ដែលផ្តោតលើទស្សនវិស័យ "គិតទុកជាមុន និងមានទីផ្សារមុនដាំ" ដោយលើកទឹកចិត្តឱ្យមានការបង្កើតសហគមន៍កសិកម្មទំនើប។ គំរូនេះនឹងជួយឱ្យកសិករអាច៖
- ផលិតរួមគ្នា និងលក់រួមគ្នា ដើម្បីបង្កើនអំណាចទីផ្សារ
- កាត់បន្ថយថ្លៃដើមលើធាតុចូលកសិកម្ម
- បង្កើនប្រាក់ចំណេញតាមរយៈការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា សហគមន៍កសិកម្មទំនើបនឹងដំណើរការតាមគោលការណ៍ស្ម័គ្រចិត្ត និងប្រជាធិបតេយ្យ ដើម្បីធានាបាននូវការចូលរួមពេញលេញពីកសិករ។ ក្រសួងនឹងដើរតួជាអាណាព្យាបាល ផ្តល់ការគាំទ្រ និងការសម្របសម្រួល ដោយធានាឱ្យមានតម្លាភាពក្នុងគ្រប់ដំណើរការ។
ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យមន្ត្រីកសិកម្មឃុំពង្រឹងទំនាក់ទំនងជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធានាថាព័ត៌មាននិងសេវាកម្មអាចទៅដល់អ្នកដែលត្រូវការវាបំផុត។
គោលដៅរួមនៃកិច្ចខិតខំប្រឹងប្រែងទាំងនេះ គឺដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនៅក្នុងតំបន់៕

 

Other News
ចេញ​ផ្សាយ​ ២៨ កក្កដា ២០២៦ 99

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរមីន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការក្នុងការជំរុញ និងអភិវឌ្ឍវិស័យកសិកម្មលើដីបោសសម្អាតមីនរួច ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន»

នាថ្ងៃទី២៨​ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​...
ចេញ​ផ្សាយ​ ២៨ កក្កដា ២០២៦ 168

ឯកឧត្ដមរដ្ឋលេខាធិការ រស់ សូដែន អញ្ជើញដឹកនាំក្រុមការងារទៅទស្សនកិច្ចនៅប្រទេសចិន ដើម្បីទាក់ទាញអ្នកវិនិយោគលើការកែច្នៃស្វាយចន្ទីកម្ពុជា

ចាប់ពីថ្ងៃទី២២-២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម រស់ សូដែន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារនៃនាយកដ្ឋានកសិឧស្សាហកម្ម ដើម្បីទៅទស្សនកិច្ចនៅប្រទេសចិន...
ចេញ​ផ្សាយ​ ២៨ កក្កដា ២០២៦ 166

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំនិងផ្សព្វផ្សាយ «គម្រោង EMPOWER» ដើម្បីលើកកម្ពស់ជីវភាពកសិករតាមរយៈការដាំបន្លែក្នុងផ្ទះសំណាញ់ នៅស្រុកត្រាំកក់ ខេត្តតាកែវ

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ និងផ្សព្វផ្សាយការអនុវត្ត...
ចេញ​ផ្សាយ​ ២៨ កក្កដា ២០២៦ 296

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញចុះពិនិត្យស្ថានភាពស្រូវដែលរងផលប៉ះពាល់ និងរៀបចំវិធានការជួយសង្គ្រោះ​ ក្នុងខេត្តចំនួនបី

ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧​ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញចុះពិនិត្យស្ថានភាពស្រូវដែលរងផលប៉ះពាល់...
ចេញ​ផ្សាយ​ ២៧ កក្កដា ២០២៦ 549

សមិទ្ធផលថ្មី ការនាំចេញទុរេនស្រស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិនបន្តកើនឡើងជាលំដាប់

នៅថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធការដឹកជញ្ជូននាំចេញទុរេនស្រស់ជើងទី១...
ចេញ​ផ្សាយ​ ២៧ កក្កដា ២០២៦ 589

សេចក្តីប្រកាសព័ត៌មាន ស្តីពី ការប្រទះឃើញសត្វផ្សោតស្លាប់មួយក្បាលនៅសង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល

សេចក្តីប្រកាសព័ត៌មាន ស្តីពី ការប្រទះឃើញសត្វផ្សោតស្លាប់មួយក្បាលនៅសង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 926

ឯកឧត្ដម ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារចម្រុះ ចុះល្បាត​ពិនិត្យឧបករណ៍នេសាទ និងបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រ​ខេត្តពោធិ៍សាត់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ​ក្រុម​ការងារ​ចម្រុះ ដែលមាន លោក ខូវ គួង...
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 960

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួល​ការអនុវត្ត «គម្រោង EMPOWER» នៅស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីលើកកម្ពស់ជីវភាពកសិករក្រីក្រតាមរយៈការដាំបន្លែផ្ទះសំណាញ់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ​សម្រប​សម្រួលការអនុវត្ត «គម្រោងលើកកម្ពស់ជីវភាពប្រកបដោយ​ប្រសិទ្ធភាព​សេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 1200

ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម

នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 1254

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម អញ្ជើញចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងពីគម្រោង LASED III ផ្សារភ្ជាប់និងការផ្សព្វផ្សាយលទ្ធផលនៃការអនុវត្តគម្រោង CSLICP

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអនុប្រធានគណៈកម្មការដឹកនាំគម្រោង LASED III រួមជាមួយ ឯកឧត្តម ឃឹម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 1347

ឯកឧត្តមអនុរដ្ឋលេខាធិការ វ៉ា ពិសី អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យកសិកម្ម នៅខេត្តកំពង់ធំ

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារនៃគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...