កសាងអាគារសិក្សាថ្មីមួយខ្នងនៅអនុវិទ្យាល័យពោធិវ័ន្ត

ចេញ​ផ្សាយ​ ១៥ មករា ២០១៨ 5269

នៅពេល​មិនយូរប៉ុន្មាន​អនុវិទ្យាល័យ​ពោធិ៍​ន្ត ឃុំ​ឧត្ដម​សុរិយា ស្រុក​ត្រាំកក់​ នឹងមាន​អាគារ​សិក្សា​ថ្មី​មួយ​ខ្នង​ប​នែ្ថ​ម​ទៀត ដើម្បី​ឆ្លើយតប​ទៅនឹង​សេចក្ដីត្រូវការ​របស់​ប្រជាជន​នៅ​តំបន់​នោះ។

ពិធី​បញ្ចុះបឋមសិលា​សា​ង​សង់ ​បាន​ធ្វើឡើង​កាលពីពេលថ្មីៗនេះ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ដែលជា​ម្ចាស់​អំណោយ។

ថែ្ល​ង​នៅក្នុង​ពិធី​នោះ ​លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា អាគារ​ដែល​នឹង​កើតឡើង ​នៅពេល​ខាងមុខនេះ គឺ​ដើម្បី​បំពេញ​តាម​ការសន្យា​របស់លោក​នឹង​ភរិយា។

លោក​ពេញចិត្ត​នៅក្នុង​ការជួយ​ដើម្បី​ធើ្វ​យ៉ាងណា​ឲ​អ្នកភូមិ​ទទួលបាន​នូវ​ចំណេះដឹង​ស្របទៅតាម​នយោបាយ​រប​ស់រាជ​រដ្ឋាភិបាល​ដែល​យ៉ាងហោចណាស់​ឲ​ប្រជាជន​បាន​រៀន​ចប់​ថ្នាក់មូលដ្ឋាន(ថ្នាក់​ទី៩)។លោក​រដ្ឋមន្ត្រី​ ក៏បាន​ជូន​យោបល់​ចំពោះ​លោកនាយក​សាលា​នៅ​ទៅនោះ​ផងដែរ ដែល​ត្រូវមាន​ចក្ខុ​វ​ស័​យ៣សំរាប់​ជាការ​តំរង់ទិស។

ក្នុងនោះ​ទី១-គឺ​ធ្វើ​សាលារៀន​ឲ​ក្លាយទៅជា​កន្លែង​ដែល​ទាក់ទាញ​ឲ​សិស្ស​ចង់​មក​រៀន​និង​មាតាបិតា​ពេញចិត្ត​ចង់​ឲ​កូនចៅ​មក​រៀន តាមរយៈ​នៃ​ការធ្វើ អនាម័យ ការរៀបចំ​សោភ័ណភាព កា​រប​ងើ្ក​ត​បរិយាកាស​ល្អផ្សេង។ល។ ទី២-សិស្ស​ដែល​សិក្សា​នៅ​ជាមួយ​យើង​ត្រូវតែមាន​គុណភាព​ទាំង​ចំណេះដឹង គុណធម៌ សីលធម៌។ ទី៣-សិស្ស​ដែល​រៀន​នៅទីនេះ​ត្រូវតែ​ជំរុញ​គេ​ធ្វើយ៉ាងណា​ឲ​ក្លាយជា​សិស្ស​ល្អ កូន​ល្អ និង​ទទួលជោគជ័យ​នៅក្នុង​ការសិក្សា។

លោ​ក៏បាន​រំលឹក​ដល់​ឪពុកម្ដាយ​អាណាព្យាបាល​សិស្ស​ត្រូវតែ​ជំរុញ​កូនចៅ​មក​រៀន​បាន​គ្រប់គ្នា ជាមួយនឹង​ការ​ជួ​អប់រំ​គេ​ឲ​ក្លាយជា​ពលរដ្ឋ​ល្អ។ ដោយឡែក​លោកគ្រូ​អ្នកគ្រូ​ក៏ត្រូវ​បង្កើន​ចំណេះដឹង​ថែមទៀត​ផងដែរ​ពីព្រោះ​ពេលនេះ​គឺជា​ពេល​ប្រកួតប្រជែង​ដោយ​កំលាំង​ខួរក្បាល ជាជាង​កំលាំងបាយ។

បច្ចុប្បន្ន​នៅ​ទូទាំង​ស្រុក​ត្រាំកក់ មាន​ឃុំ​ចំនួន១៥ មាន​អនុវិទ្យាល័យ១៦ក​នែ្ល​ង មាន​វិទ្យាល័យ៧ក​នែ្ល​ង និង​មហា​វិ​ទ្យ​ល័យ​ចំនួន២៕

Other News
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 228

ឯកឧត្តមអនុរដ្ឋលេខាធិការ ឈុំ ឆុនលី អញ្ជើញដឹកនាំក្រុមការងារ បាន​ចុះ​ពិនិត្យ​ការងារកសិកម្ម និងវាយតម្លៃដំណាំសក្ដានុពល​នៅខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឈុំ ឆុនលី អនុរដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារ​ជំនាញ ចុះពិនិត្យការងារកសិកម្ម និងវាយតម្លៃសក្ដានុពលមាន​ដូច​ជា៖...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 365

«យល់ដឹងពីផលប៉ះពាល់នៃភ្លៀងកក់ខែមកលើដំណាំស្វាយចន្ទីនិងរបៀបថែទាំ»

«យល់ដឹងពីផលប៉ះពាល់នៃភ្លៀងកក់ខែមកលើដំណាំស្វាយចន្ទីនិងរបៀបថែទាំ» សូមស្តាប់ការពន្យល់ពីមន្រ្តីជំនាញមកពីនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 270

កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់ផ្សោតកាំពី ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦

កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WWF វេលាម៉ោង២:៣០រសៀល នាថ្ងៃទី១៨ ខែមីនា...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 256

ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា អញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើក​ទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ

នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួម ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 260

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យបច្ចុប្បន្នភាព និងលទ្ធផលនៃការអនុវត្តសកម្មភាពរបស់សហភាពអឺរ៉ុប និងអង្គការ People in Need ពាក់ព័ន្ធនឹងជីកាបូន បច្ចេកវិទ្យាបៃតង ការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការប្រើប្រាស់ធនធានឱ្យកាន់តែមានប្រសិទ្ធភាព

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យបច្ចុប្បន្នភាព និងលទ្ធផលនៃការអនុវត្តសកម្មភាពរបស់សហភាពអឺរ៉ុប និងអង្គការ People in Need ពាក់ព័ន្ធនឹងជីកាបូន...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 257

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​ និងទិសដៅអនុវត្តឆ្នាំ២០២៦

នារសៀលថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម​...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 359

ក្រសួងកសិកម្ម​​ បានរៀបចំសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​ និងទិសដៅអនុវត្តឆ្នាំ២០២៦

នាព្រឹកថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០២៦​ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានរៀបចំសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 269

ឯកឧត្តមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញដឹកនាំកិច្ចប្រជុំរបស់ក្រុមការងារអនុគណៈកម្មការរដ្ឋបាល ផ្គត់ផ្គង់ និងសណ្ដាប់ធ្នាប់ នៃគណៈកម្មការបូកសរុបការងារកសិកម្ម ទូទាំងប្រទេស ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់ក្រុមការងារអនុគណៈកម្មការរដ្ឋបាល...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 265

លិខិតថ្លែងអំណរគុណពី សម្តេចសេដ្ឋវិទូភក្តី គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ

លិខិតថ្លែងអំណរគុណពី សម្តេចសេដ្ឋវិទូភក្តី គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ជូនចំពោះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 315

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្ទេរបច្ចេកទេសកៅស៊ូ ដល់មន្ត្រីកសិកម្មឃុំនៃខេត្តកំពង់ធំ

នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសិក្ខាសាលាផ្ទេរបច្ចេកទេសកៅស៊ូដល់មន្ត្រីកសិកម្មឃុំនៃខេត្តកំពង់ធំ...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 260

ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖ "ថ្មីៗនេះ មានការចុះផ្សាយព័ត៌មានថា កម្ពុជាបាននាំចូលជីនិងថ្នាំកសិកម្មក្នុងទំហំទឹកប្រាក់ ៦៣៦លានដុល្លារ ក្នុងឆ្នាំ២០២៥ ដែលបានធ្វើឱ្យសាធារណៈជនមួយចំនួនមានការភ្ញាក់ផ្អើលចំពោះតួលេខនេះ

ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖ "ថ្មីៗនេះ មានការចុះផ្សាយព័ត៌មានថា កម្ពុជាបាននាំចូលជីនិងថ្នាំកសិកម្មក្នុងទំហំទឹកប្រាក់...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 264

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ១ ០០០គីឡូក្រាម ស៊ុតទាចំនួន ១ ៦៥០គ្រាប់ និងត្រីអណ្តែងចំនួន ៧០គីឡូក្រាមជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងទ័ពជួរមុខប្រចាំការនៅខេត្តឧត្តរមានជ័យ

នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ១ ០០០គីឡូក្រាម ស៊ុតទាចំនួន ១ ៦៥០គ្រាប់...