ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យសាស្ត្រាចារ្យ Ma Chengxiang នាយកវិទ្យាស្ថានស្រាវជ្រាវប្រព័ន្ធធានាសាស្រ្ត Gansu នៃសាធារណ:រដ្ឋប្រជាមានិតចិន និងសហការីចូលជួបសម្តែងការគួរសម

ចេញ​ផ្សាយ​ ១២ ធ្នូ ២០១៨ 3778

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃអង្គារ ៤កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែឆ្នូ ឆ្នាំ២០១៨ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យសាស្ត្រាចារ្យ Ma Chengxiang នាយកវិទ្យាស្ថានស្រាវជ្រាវប្រព័ន្ធធានាសាស្រ្ត Gansu នៃសាធារណ:រដ្ឋប្រជាមានិតចិន និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារសំខាន់ៗមួយចំនួនទាក់ទងនឹងប្រធានបទទិី១- ពិនិត្យសើសំណើគម្រោងស្តីពីប្រព័ន្ធធានាសាស្រ្តបូមទឹកដោយប្រើថាមពលព្រះអាទិត្យបម្រើឲ្យវិស័យកសិកម្ម ទី២- ធ្វើកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថាននេះ ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលអនាគតដ៏ខ្លីខាងមុខ ដើម្បីរួមចំណែកអភិវឌ្ឍន៍ វិស័យកសិកម្ម។

 

មានមតិស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការគាំទ្រចំពោះគម្រោងស្តីពីការបង្កើតប្រព័ន្ធធារាសាស្រ្តបូមទឹកដោយប្រើថាមពលពន្លឺព្រះអាទិត្យបម្រើឲ្យវិស័យកសិកម្ម ដោយសារគម្រោងនេះនឹងផ្តល់ប្រយោជន៍យ៉ាងច្រើនដល់អ្នកផលិត ពិសេសផលិតកម្មកសិកម្មខ្នាតតូចតាមរយ:ការកាត់បន្ថយថ្លៃដើម ប្រេង ពលកម្ម ពេលវេលា រក្សាបាននូវបរិស្ថានល្អ និងធានាបាននូវនិរន្តរភាពនៃការផលិតឆ្លើយតបតាមសេចក្តីត្រូវការទីផ្សារ។ លោកបានបញ្ជាក់បន្ថែមថា ប្រសិនបើគម្រោងទទួលបានជោគជ័យ នោះវានឹងជួយយ៉ាងច្រើនដល់ផលិតកម្មដំណាំស្រូវ ផលិតកម្មបន្លែ និងដំណាំកសិ-ឧស្សាហកម្មមួយចំនួនធំទៀត ដែលវានឹងរួមចំណែកលើកកម្ពស់ផលិតភាពផលិតកម្មក្នុងស្រុក ការបង្កើនទិន្នផល បង្កើនប្រាក់ចំណូលគ្រួសារ និងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដើម្បីចូលរួមចំណែកសម្រេចឲ្យបានតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលគឺប្រែក្លាយកម្ពុជាឲ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០។

 

ដើម្បីឲ្យគម្រោងអនុវត្តទៅដោយរលូន និងទទួលបានជោគជ័យ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើសុំឲ្យវិទ្យាស្ថាន សហការជាមួយអគ្គនាយកដ្ឋានកសិកម្ម រកទីតាំងសមស្របណាមួយធ្វើការស្រាវជ្រាវ និងបង្ហាញដល់អ្នកប្រើប្រាស់ ជាពិសេសសហការជាមួយសហគមន៍កសិកម្មនៅតាមបណ្តាខេត្តនានាដែលមានសក្តានុពលលើការផលិតដំណាំបន្លែ ស្រូវ និងឈើហូបផ្លែ។ ក្រៅពីនេះ ឯកឧត្តមរដ្ឋមន្រ្តីបានស្នើឲ្យសាស្រ្តាចារ្យ Ma ជួយសិក្សាស្រាវជ្រាវ និងវាយតម្លៃលើគុណភាពដីដើម្បីបង្កលក្ខណងាយស្រួលដល់ការកំណត់តំបន់ដាំដុះដំំណាំ។

 

ក្នុងឱកាសនេះ សាស្ត្រាចារ្យ Ma បានថ្លែងអំណរគុណចំពោះឯកឧត្ដមរដ្ឋមន្ត្រី និងសហការីដែលបានផ្តល់កិច្ចសហការ គាំទ្រដល់គម្រោងនេះ ហើយបានឯកភាពនិងទទួលយកអនុសាសន៍របស់ឯកឧត្តុរដ្ឋមន្រ្តីយកទៅអនុវត្ត ហើយបានសន្យាថានឹងខិតខំប្រឹងប្រែងអស់ពីលទ្ធភាពធ្វើយ៉ាងណាឲ្យគម្រោងនេះសម្រេចបានលទ្ធផលតាមការរំពឹងទុក ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍វិស័យកសិកម្មឲ្យកាន់តែមានភាពរីកចម្រើន។ សាស្ត្រាចារ្យ Ma ក៏បានបញ្ជាក់ជូនឯកឧត្តមរដ្ឋមន្ត្រីថាអនាគតវិទ្យាស្ថាននេះ មានបំណងបង្កើតវិទ្យាស្ថានស្រាវជ្រាវវិស័យកសិកម្មនៅជនបទ ដើម្បីបង្កើនសមត្ថភាពដល់កសិករ សហគមន៍តាមរយ:ការបណ្តុះបណ្តាល ចែករំលែកបទពិសោធន៍ និងផ្ទេរបច្ចេកវិទ្យាកសិកម្មទំនើបៗឲ្យដល់ដៃអ្នកផលិត។

Other News
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 398

ឯកឧត្ដម ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារចម្រុះ ចុះល្បាត​ពិនិត្យឧបករណ៍នេសាទ និងបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រ​ខេត្តពោធិ៍សាត់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ​ក្រុម​ការងារ​ចម្រុះ ដែលមាន លោក ខូវ គួង...
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 420

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួល​ការអនុវត្ត «គម្រោង EMPOWER» នៅស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីលើកកម្ពស់ជីវភាពកសិករក្រីក្រតាមរយៈការដាំបន្លែផ្ទះសំណាញ់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ​សម្រប​សម្រួលការអនុវត្ត «គម្រោងលើកកម្ពស់ជីវភាពប្រកបដោយ​ប្រសិទ្ធភាព​សេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 841

ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម

នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 913

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម អញ្ជើញចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងពីគម្រោង LASED III ផ្សារភ្ជាប់និងការផ្សព្វផ្សាយលទ្ធផលនៃការអនុវត្តគម្រោង CSLICP

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអនុប្រធានគណៈកម្មការដឹកនាំគម្រោង LASED III រួមជាមួយ ឯកឧត្តម ឃឹម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 978

ឯកឧត្តមអនុរដ្ឋលេខាធិការ វ៉ា ពិសី អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យកសិកម្ម នៅខេត្តកំពង់ធំ

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារនៃគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 907

យុទ្ធនាការផ្សព្វផ្សាយដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ នៅខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 989

អបអរសាទរការអនុញ្ញាតការនាំចេញសំបុកត្រចៀកកាំកម្ពុជាជាលើកដំបូងទៅកាន់ទីផ្សារប្រទេសចិន 🇰🇭🤝🇨🇳

កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានផ្ដល់ការអនុញ្ញាតជាផ្លូវការដល់ក្រុមហ៊ុន BEST LIFE PRODUCT Co.,Ltd ដើម្បីធ្វើការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិន។ ការបើកទំព័រថ្មីនៃការនាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារនៃសាធារណរដ្ឋប្រជាមានិតចិន...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 926

កម្ពុជា-ហ្វីលីពីន រៀបចំវេទិកាផ្គូផ្គងធុរកិច្ចជំរុញការនាំចេញផលិតផលកសិកម្ម​កម្ពុជាទៅកាន់ទីផ្សារប្រទេសហ្វីលីពីន 🇰🇭🤝🇵🇭

​នៅថ្ងៃទី២២ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម និងវិស័យឯកជនកម្ពុជាចូលរួមក្នុង “វេទិកាផ្គូផ្គងធុរកិច្ចរវាងកម្ពុជា...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 1000

យុទ្ធនាការផ្សព្វផ្សាយចែកខិតបណ្ណដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) នៅខេត្តសៀមរាប

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងជាប្រធានក្រុមការងារអនុវត្តគម្រោង (EMPOWER) ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាបបានដឹកនាំក្រុមការងារអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២១ កក្កដា ២០២៦ 1288

កម្ពុជា-ហ្វីលីពីន បើកវេទិកាធុរកិច្ចជំរុញការនាំចេញអង្ករ ស្វាយចន្ទី និងផលិតផលបសុសត្វ ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន

នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីន ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងឯកឧត្តម Francisco P.Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន...
ចេញ​ផ្សាយ​ ២១ កក្កដា ២០២៦ 1472

ឯកឧត្តម ស្រី វុឌ្ឍី អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ពិភាក្សា​ដោះស្រាយបញ្ហាប្រឈម និងពន្លឿនការផ្សព្វផ្សាយព័ត៌មាន​គម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងា​រ​អនុវត្ត​គម្រោង EMPOWER ប្រចាំក្រុងសិរីសោភ័ណ...