ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យលោកបណ្ឌិត Nigel Brett នាយកប្រតិបត្តិការថ្មីនៃអង្គការ IFAD ប្រចាំអាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារ

ចេញ​ផ្សាយ​ ២៩ ឧសភា ២០១៨ 3894

រសៀលថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអនុញ្ញាតឲ្យលោកបណ្ឌិត Nigel Brett នាយកប្រតិបត្តិការថ្មីនៃអង្គការ IFAD ប្រចាំអាស៊ីប៉ាស៊ីហ្វិក និងសហការីចូលសម្តែងការគួរសម ណែនាំអ្នកគ្រប់គ្រងកម្មវិធីថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា និងជម្រាបជូនជ្រាបនូវបច្ចុប្បន្នភាព ក៏ដូចជាស្នើសុំអនុសាសន៍ដើម្បីតម្រង់ទិសនៃការអនុវត្តកម្មវិធី The Agriculture Services Program for Innovation, Resilience and Extension (ASPIRE) គម្រោង The Project for Agriculture Development and Economic Empowerment (PADEE) និងគម្រោង Scaling-up of Renewable Energy Technologies in Rural Cambodia (SRET) ឲ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ។

ជាកិច្ចស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវសេចក្តីរីករាយ និងអរគុណដល់អង្គការ IFAD ដែលបន្តគាំទ្រនិងផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យកសិកម្មនេះតែម្តង។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីវឌ្ឍនភាពនៃកំណើនក្នុងវិស័យកសិកម្មទទួលបានប្រមាណជា ២% ក្នុងឆ្នាំ២០១៧ ដែលក្នុងនោះអង្គការ IFAD បានចូលរួមយ៉ាងសកម្ម និងមានប្រសិទ្ធភាពតាមរយៈបង្កើនផលិតភាពផលិតកម្ម បង្កើនសមត្ថភាពទាំងផ្នែកដាំដុះ និងបច្ចេកទេស និងបានលើកកម្ពស់ប្រាក់ចំណូលគ្រួសារស្របតាមកំណើនសេដ្ឋកិច្ចជាតិ។

ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមថាអង្គការ IFAD និងបន្តកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនេះដើម្បីជួយដល់រាជរដ្ឋាភិបាលសម្រេចនូវគោលនយោបាយក្នុងការប្រែក្លាយប្រទេសជាតិទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០។ លោកបណ្ឌិត Nigel Brett បានធ្វើការកោតសរសើរចំពោះសន្ទុះនៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ហើយលោកក៏បានវាយតម្លៃខ្ពស់ចំពោះការសហការពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមគ្នាអនុវត្តគម្រោង PADEE និង SRET ជាពិសេសកម្មវិធី ASPIRE ទទួលបានលទ្ធផលគួរជាទីមោទនៈ។

សូមបញ្ជាក់ផងដែរថាកម្មវិធី ASPIRE នេះបានទទួលលទ្ធផលយ៉ាងល្អប្រសើរដែលបានធ្វើឲ្យអង្គការ IFAD មានគម្រោងបន្ថែមទុនឧបត្ថម្ភជាង ១២លានដុល្លារអាមេរិកបន្ថែមទៀតដើម្បីជំរុញកម្មវិធីនេះឲ្យគ្របដណ្តប់ទូទាំងប្រទេស។

នាឱកាសដ៏ប្រពៃនេះ ឯកឧត្តមរដ្ឋមន្ត្រីបានឯកភាពលើគម្រោងបន្ថែមទុនឧបត្ថម្ភរបស់អង្គការ IFAD ហើយឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំឲ្យមានការរៀបចំជាសិក្ខាសាលា ឬកិច្ចប្រជុំមួយដើម្បីបង្ហាញពីវឌ្ឍនភាព និងលទ្ធផលដែលទទួលបានពីកម្មវិធីនេះផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍មួយចំនួនបន្ថែមទៀតដើម្បីជាស្នូលតម្រង់ទិសនៃការអនុវត្តឲ្យទទួលបានជោគជ័យបន្ថែមទៀត ដោយ

ទី១ ត្រូវគិតគូរដល់ការបម្រែបម្រួលអាកាសធាតុ

ទី២ ការគ្រប់គ្រង និងប្រើប្រាស់ធារាសាស្ត្រកសិកម្មប្រកបដោយប្រសិទ្ធភាព និងនិរន្តភាព

ទី៣ ការកំណត់តំបន់ដាំដុះស្របតាមគុណភាពដី បរិមាណទឹកដែលមាន និងអាកាសធាតុ

ទី៤ ជំរុញការធ្វើទំនើបកម្មកសិកម្ម

ទី៥ លើកស្ទួយអាហាររូបត្ថម្ភដល់ប្រជាជន។ ជំនួបពិភាក្សាត្រូវបានបញ្ចប់ក្នុងបរិយាកាសស្និទ្ធស្នាល ប្រកបដោយមិត្តភាព កិច្ចសហប្រតិបត្តិការខ្ពស់បំផុត។ 

 

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 348

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 580

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 571

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 603

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 599

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 639

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 604

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 598

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 643

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 644

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 643

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 629

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...