ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា បានអញ្ជើញមកជួបសំណេះសំណាលជាមួយប្រជាសហគមន៍ព្រៃឈើប្រាំបីមុម

ចេញ​ផ្សាយ​ ១៨ ធ្នូ ២០១៩ 3832

នៅឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃអង្គារ ៦រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា បានអញ្ជើញមកជួបសំណេះសំណាលជាមួយប្រជាសហគមន៍ព្រៃឈើប្រាំបីមុម។ ក្នុងពិធីនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍ប្រមាណជាង ៣០០នាក់។ ពិធីនេះមានគោល បំណងគឺទី១- ព្យាយាមផ្សាភ្ញាប់ទំនាក់ទំនងល្អរវាងថ្នាក់ដឹកនាំជាមួយប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យកាន់តែល្អប្រសើរ ទី២- ស្វែងយល់ឲ្យបានស៊ីជម្រៅអំពីសុខទុក្ខ បញ្ហាប្រចាំថ្ងៃ តម្រូវការ សំណើ ឬសំណូមពរ និងដោះស្រាយបញ្ហាទាំងនោះជូនសហគមន៍ព្រៃឈើជាបណ្តើរៗតាមការចាំបាច់។

ជាបឋម លោកឈាង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺបានឲ្យដឹងថាខេត្តកំពង់ស្ពឺមានសហគមន៍ព្រៃឈើចំនួន ៥០សហគមន៍ ក្នុងនោះ ៣៤ សហគមន៍បានចុះ បញ្ជីនៅក្រសួង គ្របដណ្តប់លើផ្ទៃដី ១៣ ៧៤៥ ហ.ត ស្ថិតនៅក្នុង ៦ស្រុក។ ដោយឡែកស្រុកថ្ពងមានសហគមន៍ព្រៃឈើចំនួន៣ រួមទាំងសហគមន៍ប្រាំបីមុមផងដែរ គ្របដណ្តាប់លើផ្ទៃដីព្រៃទំហំ ៩៣៧ហ.ត មានសមាជិកសរុបហើយបានចុះបញ្ជីក្រសួងនៅឆ្នាំ២០១៨។ ប្រជាសហគមន៍ព្រៃឈើប្រាំបីមុមភាគច្រើនប្រកបរបរកសិកម្មជាចំបង និងរុករកផល និងអនុផលព្រៃឈើ នៅលើផ្ទៃដីជាង ៩៣៧ហ.ត គ្របដណ្តប់ដោយឈើចម្រុះពូជដែលផ្តល់ប្រយោជន៍សម្រាប់ជីវិតរស់នៅរបស់ប្រជាសហគមន៍ដែលពឹងអាស្រ័យមួយផ្នែកលើធនធានធម្មជាតិដ៏មានតម្លៃនេះ។

ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមសមាជិកព្រឹទ្ធសភា បានធ្វើការសំណេះ សំណាលជាមួយប្រជាសហគមន៍ដោយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចប្រធានរដ្ឋសភា ស្តេចប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំកំពូលមួយចំនួនទៀត មកជូនប្រជាសហគមន៍ទាំងអស់ ហើយសម្តេចបានជូនពរឲ្យជួបតែសេចក្តីសុខ ចម្រើន និងមានសុភមង្គលគ្រប់ៗគ្រួសារ។ បន្ទាប់មកលោកបានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំរដ្ឋបាលព្រៃឈើ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរដែនដី ប្រជាសហគមន៍ ដែលបានខិតខំរួមគ្នាបង្កើតសហគមន៍ព្រៃឈើនេះឡើងបំណងថែរក្សា អភិរក្ស និងអភិវឌ្ឍព្រៃឈើដែលជាសម្បត្តិធម្មជាតិឲ្យបានគង់វង្ស។ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបបងប្អូនសហគមន៍ព្រៃឈើថារាជរដ្ឋាភិបាលបានចាត់ទុកការគ្រប់គ្រងនិងអភិវឌ្ឍន៍វិស័យព្រៃឈើដោយចីរភាពថាជាអាទិភាពមួយសម្រាប់ទ្រទ្រង់ជីវភាពរស់នៅ កាត់បន្ថយភាពក្រីក្ររបស់ប្រជាសហគមន៍នៅជនបទ ក៏ដូចជារក្សាតុល្យភាពជីវចម្រុះក្នុងធម្មជាតិ និងជាពិសេសចូលរួមដោះ ស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។ ហេតុនេះ រដ្ឋបាលព្រៃឈើ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរដែនដី និងប្រជាសហគមន៍ ត្រូវសហការ ឧបត្ថម្ភគាំទ្រលើការគ្រប់គ្រង ការការ ពារ ការអភិរក្ស និងការអភិវឌ្ឍសហគមន៍ព្រៃឈើទូទាំងប្រទេសឲ្យមានការរីកចម្រើន តាមរយ: ការបង្កើតមុខរបរថ្មីៗ សមស្របតាមស្ថានភាពភូមិសាស្រ្ត និងក្សេត្របរិស្ថានរបស់តំបន់នីមួយៗ ដូចជាការចិញ្ចឹមសត្វ (មាន់ គោ ពពែ និងឃ្មុំ) ចិញ្ចឹមត្រី និងដាំដំណាំដែលផ្តល់ផលក្នុងរយ:ពេលខ្លី និងពេលវែងដូចជាឫស្សីជាដើម។ ក្រៅពីការងារកសិកម្ម សហគមន៍ព្រៃ ឈើគួរសិក្សាពីលទ្ធភាពបង្កើតតំបន់អេកូទេសចរណ៍ ដោយគួរសហការជាមួយដៃគូអភិវឌ្ឍ អង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីបង្កើតចំណូលបន្ថែមសម្រាប់គ្រួសារ កែលម្អកម្រិតជីវភាព កាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក។

ដោយឡែករដ្ឋបាលព្រៃឈើ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទត្រូវចុះមកជួយបណ្តុះ បណ្តាលការងារបច្ចេកទេសកសិកម្មថ្មីៗបន្ថែមទៀត រួមទាំងការងារគ្រប់គ្រងទូទៅទាំងព្រៃឈើ ការងាររដ្ឋបាល ការងារឥណទាន និងការអភិវឌ្ឍសហគមន៍ ដើម្បីរក្សានិរន្តរភាពនៃការអភិរក្ស និងការអភិវឌ្ឍន៍ ជាពិសេសប្រយោជន៍ទាញយកផលពីព្រៃធម្មជាតិនេះឲ្យអស់សក្តានុពល។ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យរដ្ឋបាលព្រៃឈើត្រូវជំរុញការចុះបញ្ចីសហគមន៍ព្រៃឈើឲ្យបានច្រើនថែមទៀត ប្រយោជន៍ដើម្បីគ្រប់គ្រង និងការពារព្រៃឈើឲ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។ ត្រូវធ្វើប្លង់កម្មសិទ្ធិកាន់កាប់ដីព្រៃឈើសហគមន៍ឲ្យបានត្រឹមត្រូវ ចៀសវាងការកាប់ព្រៃទន្រ្ទានកាន់កាប់ដីព្រៃឈើសហគមន៍ដោយខុសច្បាប់។ ដោយឡែក មន្ទីរកសិកម្មត្រូវខិតខំស្វែង រកគម្រោងមកជួយអភិវឌ្ឍសហគមន៍ព្រៃឈើប្រាំបីមុំ ធ្វើយ៉ាងណាកែប្រែមុខមាត់ កែប្រែជីវភាព រក្សាបាននូវនិរន្តរភាពនៃការអភិរក្ស និងការអភិវឌ្ឍន៍ព្រៃឈើទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។

ដើម្បីជួលសម្រួលនូវរាល់បញ្ហាដែលជាឧបសគ្គក្នុងការអភិវឌ្ឍន៍សហគមន៍ព្រៃឈើប្រាំបីមុម ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តម លី យ៉ុងផាត់ និងរដ្ឋបាលព្រៃឈើ បានជួយឧបត្ថម្ភអគាររដ្ឋបាល ០១ខ្នង ឡានទឹកសម្រាប់ពន្លត់ភ្លើងឆេះព្រៃ បន្ទប់ទឹក ឧបករណ៍វាស់ដី (GPS) សម្លៀកបំពាក់សម្រាប់ដើរល្បាតព្រៃ បំពាក់សូឡាបូមទឹក និងឧបត្ថម្ភសហគមន៍ ២លានរៀល។ ដោយឡែកសម្រាប់ប្រជាសហគមន៍ដែលបានអញ្ជើញមកចូលរួមម្នាក់ៗបានទទួលប្រាក់ចំនួន ២ម៉ឺនរៀលផងដែរ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៤ ឧសភា ២០២៦ 337

សូមព្រះបរមរាជានុញ្ញាតសម្តែងនូវព្រះពរជ័យ សិរីវឌ្ឍនា បវរមហាប្រសើរថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជវរោកាសជយោភិរម្យ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧៣ ព្រះវស្សា យាងចូល ៧៤ ព្រះវស្សា

សូមព្រះបរមរាជានុញ្ញាតសម្តែងនូវព្រះពរជ័យ សិរីវឌ្ឍនា បវរមហាប្រសើរថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា...
ចេញ​ផ្សាយ​ ១៤ ឧសភា ២០២៦ 328

ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី អញ្ជើញដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធ ចុះពិនិត្យការងារផលិតកម្មសត្វចតុប្បាទធំ ក្នុងខេត្តកំពង់ធំ

នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការ និង​ឯកឧត្តម ឃី វិបុលបុត្រា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អមដោយមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ...
ចេញ​ផ្សាយ​ ១៣ ឧសភា ២០២៦ 410

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តជំរុញវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍វិស័យកសិកម្ម និងពង្រឹងសហគមន៍នៅខេត្តកំពង់ចាម ត្បូងឃ្មុំ និងក្រចេះ

ចាប់ពីថ្ងៃទី ១១ ដល់ ១៣ ខែឧសភា ឆ្នាំ ២០២៦ ក្រុមការងារនៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះបេសកកម្មយ៉ាងសកម្មនៅក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ និងក្រចេះ ដើម្បីពិនិត្យ...
ចេញ​ផ្សាយ​ ១៣ ឧសភា ២០២៦ 416

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលឪឡឹកក្រហមចំនួន ២ ០០០គីឡូក្រាមជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលឪឡឹកក្រហមចំនួន ២ ០០០គីឡូក្រាមជូនដល់ប្រជាពលរដ្ឋ...
ចេញ​ផ្សាយ​ ១៣ ឧសភា ២០២៦ 412

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចុះពិនិត្យការប្រើឧបករណ៍នេសាទ ស្ថិតក្នុងភូមិសាស្រ្តខេត្តចំនួន២

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចុះពិនិត្យការប្រើឧបករណ៍នេសាទ...
ចេញ​ផ្សាយ​ ១២ ឧសភា ២០២៦ 473

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ​ យ៉ង​ សាំង​ កុមារ​ អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនទីបង្ហាញផ្លូវ​ការកាត់បន្ថយមេតាន​ ក្នុងវិស័យដំណាំស្រូវ

នារសៀលថ្ងៃទី១២​ ខែឧសភា​ ឆ្នាំ២០២៦​ ឯកឧត្តម​បណ្ឌិត​ យ៉ង​ សាំង​ កុមារ​ រដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញ​ជាអធិបតីភាពក្នុងសិក្ខាសាលាពិគ្រោះយោបល់...
ចេញ​ផ្សាយ​ ១២ ឧសភា ២០២៦ 483

ឯកឧត្ដមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុមការងារជួបប្រជុំពិនិត្យវឌ្ឍនភាពការងារ ជំរុញ ផលិតកម្មដំណាំរដូវ និងសិក្សាកំណត់សហគមន៍ដែលមានសក្តានុពល និងសមត្ថភាពក្នុងការផលិតនិងផ្គត់ផ្គង់ផលិតផលបន្លែ នៅខេត្តកំពង់ចាម

នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារនៅមន្ទីរកសិកម្ម...
ចេញ​ផ្សាយ​ ១២ ឧសភា ២០២៦ 480

ក្រសួងកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា ពិភាក្សាយន្តការតភ្ជាប់ខ្សែច្រវាក់តម្លៃ

នាព្រឹកថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយ សហព័ន្ធស្រូវអង្ករកម្ពុជា...
ចេញ​ផ្សាយ​ ១២ ឧសភា ២០២៦ 467

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញដឹកនាំកិច្ចប្រជុំ​លើក​ទី៤ នៃគណៈកម្មការតម្រង់ទិសគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរ​ប្រកបដោយចីរភាព

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ប៉ែន ធីរុង្គ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ...
ចេញ​ផ្សាយ​ ១២ ឧសភា ២០២៦ 558

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ និងឯកឧត្តម ចាន់ ចេស្តា អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាព និងតម្រង់ទិសនៃការគ្រប់គ្រង ការអនុវត្តកម្មវិធី ASPIRE-AT និងគម្រោង CFAVC ក្នុងភូមិសាស្រ្តខេត្តកំពង់ចាម

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការតម្រង់ទិសកម្មវិធី (ASPIRE-AT) និងឯកឧត្តម ចាន់...
ចេញ​ផ្សាយ​ ១២ ឧសភា ២០២៦ 575

អគ្គនាយករងនៃអគ្គនាយកដ្ឋានជលផល លោក ថាយ សុមុនី អញ្ជើញដឹកនាំក្រុមការងារជំនាញចុះព្រលែងកូនក្តាមសេះជាងកន្លះលានក្បាលចូលដែនសមុទ្រខេត្តកែប

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ អគ្គនាយករងនៃអគ្គនាយកដ្ឋានជលផល លោក ថាយ សុមុនី បានអញ្ជើញដឹកនាំក្រុមការងារជំនាញ និងសហគមន៍នេសាទចំនួន៣ ចុះព្រលែងកូនក្តាមសេះចំនួនសរុប៥១ម៉ឺនក្បាលចូលដែនសមុទ្រខេត្តកែប...
ចេញ​ផ្សាយ​ ១១ ឧសភា ២០២៦ 676

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសេចក្តីសោមនស្សរីករាយ សូមជម្រាបជូនសាធារណជនជ្រាបថាការចុះបញ្ជីដីធ្លីសម្រាប់ តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ (តំបន់ស្នូលទី២) ក្នុងខេត្តស្ទឹងត្រែង ត្រូវបានសម្រេចជាស្ថាពរ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសេចក្តីសោមនស្សរីករាយ សូមជម្រាបជូនសាធារណជនជ្រាបថាការចុះបញ្ជីដីធ្លីសម្រាប់ តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ (តំបន់ស្នូលទី២)...