ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង បានអញ្ជើញបើកវគ្គបណ្តុះ​បណ្តាលស្តីពី «ការប្រើប្រាស់ថ្នាល go.gov.kh និងថ្នាល form.gov.kh»

ចេញ​ផ្សាយ​ ២៤ ធ្នូ ២០២៤ 2377

នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម សៀក ឡេង អនុរដ្ឋ​លេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ជាង វុត្ថា ទីប្រឹក្សា​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាគណៈអធិបតី​បើកវគ្គបណ្តុះបណ្តាលស្តីពី«ការប្រើប្រាស់ថ្នាល go.gov.kh និងថ្នាល form.gov.kh» ដែលមានសិក្ខាកាមចូលរួមចំនួន៤៣នាក់  មកពី​អង្គភាព​អមទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណង គាំទ្រ និងជំរុញដល់ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យាដែលខិតខំបង្កើតឡើងដោយរដ្ឋាភិបាល សំដៅ​បង្កើន​សុវត្ថិភាព ប្រសិទ្ធភាព និងប្រសិទ្ធផលការងាររបស់ក្រសួង ស្ថាប័ន។ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដែលបាន និងបន្តផ្តល់កិច្ច​សហ​ប្រតិបត្តិការយ៉ាងល្អ និងគ្រប់ជ្រុងជ្រោយមកក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទាំងសម្ភារព័ត៌មានវិទ្យា ទាំងការងារ​តភ្ជាប់​បណ្តាញ​​ហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិត ការងារ Hosting ប្រព័ន្ធព័ត៌មាន​និងទិន្នន័យសំខាន់ៗមួយចំនួនរបស់ក្រសួងនៅលើ Server របស់ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីធានា​ដល់សុវត្ថិភាព​និងសន្តិសុខ​ឌីជីថល ការប្រើប្រាស់ថ្នាល​បច្ចេកវិទ្យា verify.gov.kh និងពិសេសការ​លើក​កម្ពស់ និងពង្រឹងសមត្ថភាព​ធនធានឌីជីថលជូនមន្ត្រីក្រសួង និងមន្ត្រីកសិកម្មឃុំ សរុបបានជាង៤០០នាក់ កន្លងមកនេះ។

លើសពីនេះ ឯកឧត្តមគូសបញ្ជាក់ថា មន្ត្រីក្រសួងចំនួន១៥០នាក់ និង​មន្ត្រី​​កសិកម្មឃុំថ្មីដែលទើបតែត្រូវបានជ្រើសរើសចំនួន១ ០០០ នាក់ នឹងទៅទទួលការបណ្តុះបណ្តាលផ្នែកឌីជីថលក្នុងដើមឆ្នាំ២០២៥ និង​៣៥០នាក់ បន្ថែមទៀតនៅឆ្នាំ២០២៥ខាងមុខនេះ ដើម្បីជួយពន្លឿន​ដល់​ការ​ធ្វើឌីជីថលតូបនីយកម្មរបស់ក្រសួង ពិសេសចូលរួមជាមួយ​រាជ​រដ្ឋាភិបាល​ក្នុងការជំរុញបរិវត្តកម្មឌីជីថល ដោយផ្តើមចេញពីការកសាង​មូលដ្ឋាន​គ្រឹះឌីជីថល និងការចាប់យកឌីជីថល។

ជាទីបញ្ចប់ ឯកឧត្តមបានជំរុញ និងលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ បន្ទាប់ពីបានស្វែងយល់ និងចេះនូវរបៀបប្រើប្រាស់ថ្នាលទាំងពីរនេះ ត្រូវយកទៅអនុវត្តតាមអង្គភាពរបស់ខ្លួនឱ្យបានសកម្ម និងទូលំទូលាយ៕

Other News
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 544

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ទទួលជួបជាមួយប្រតិភូក្រុមហ៊ុនឥណ្ឌូនេស៊ី ដែលមានបំណងវិនិយោគ និងស្វែងរកកាលានុវត្តភាពលើអនុវិស័យសុខភាពសត្វនិងផលិតកម្មសត្វ និងអនុវិស័យជលផលផ្នែកវារីវប្បកម្ម នៅកម្ពុជា

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន និងអង្គការសង្គមស៊ីវិល បានទទួលជួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 591

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពទី៥ ស្តីពីការប្រើប្រាស់ហិរញ្ញប្បទានរបស់រាជ​រដ្ឋាភិបាលដើម្បីរក្សាលំនឹងថ្លៃផលិតផលកសិកម្ម នៅខេត្តពោធិ៍សាត់

កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 559

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា(ACBC) ដឹកនាំដោយ លោកស្រី ចាន់ សុខវាសនា ស្ថាបនិក និងជាប្រធាន (ACBC)

នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា(ACBC) ដឹកនាំដោយ...
ចេញ​ផ្សាយ​ ១៤ កញ្ញា ២០២៦ 750

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយនិងពិនិត្យលើការងារអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយនិងពិនិត្យលើការងារអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិរបស់ក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 703

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំ និងតម្រង់ទិសមន្ត្រី​កសិកម្ម​ឃុំចំនួន៣ខេត្ត ដើម្បីជំរុញការរៀបចំស្រែ–ចម្ការបង្ហាញ និងការប្រើ​ប្រាស់​ធាតុចូល​កសិកម្មប្រកបដោយប្រសិទ្ធភាព

ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ និង​​តម្រង់ទិសមន្ត្រីកសិកម្មឃុំ...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 718

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង សារធារណរដ្ឋប្រជាមានិតចិន

​កាលពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយ ឯកឧត្តម គី ច័ន្ទរំដួល និងឯកឧត្តម សៀក ឡេង បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងប៉េកាំង...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 673

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញចូលរួមពិធីសម្ភោធអគារសិក្សានិងសមិទ្ធផលនានា នៅស្រុកអង្គរបូរី ខេត្តតាកែវ

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងពិធី​សំណេះ​សំណាល និងសម្ពោធអគារសិក្សា...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 736

លោកជំទាវ អ៊ឹម រចនា៖ ការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ជាជំហានសំខាន់​ឆ្ពោះទៅកាន់ការអភិរក្ស «គ្រំយក្ស» ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់

នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «សិក្ខាសាលា និងវគ្គបណ្តុះបណ្តាល...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 745

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសនេសាទ ស្ថិតក្នុងភូមិសាស្ត្រប្រសព្វចំនួនបីខេត្ត

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសចាប់ពីចំណុចឃុំកោះចិន...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 717

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះផ្សព្វផ្សាយច្បាប់ស្តីពីជលផល អំពីការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ក្នុងរដូវបើកនិងរដូវបិទនេសាទ នៅឃុំផាត់សណ្តាយ ខេត្តកំពង់ធំ

នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារថ្នាក់ដឹកនាំក្រសួង អគ្គនាយករង នាយកដ្ឋានអធិការកិច្ច...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 718

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដើម្បីស្តាប់ពីបទពិសោធន៍ បញ្ហាប្រឈម និងចុះពិនិត្យវឌ្ឍនភាពស្រែបង្ហាញ ការងារផ្ទេរបច្ចេកទេស​របស់មន្រ្តីកសិកម្មឃុំ-សង្កាត់​ ជូនដល់បងប្អូនប្រជាពលរដ្ឋ

នារសៀលថ្ងៃទី១១​ ខែកញ្ញា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដើម្បីស្តាប់ពីបទពិសោធន៍...