ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល បានអញ្ជីញដឹកនាំក្រុមការងារ ចុះពិនិត្យគម្រោងព្រៃលំហែកម្សាន្ត និងសួនអាស៊ាន-កូរ៉េ ក្នុងតំបន់ស្ដារ និងអភិវឌ្ឍន៍ព្រៃឈើ «បន្ទាយស្រី» ខេត្តសៀមរាប

ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៤ 2741

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  បានអញ្ជីញដឹកនាំក្រុមការងារ ចុះពិនិត្យគម្រោងព្រៃលំហែកម្សាន្ត និងសួនអាស៊ាន-កូរ៉េ ក្នុងតំបន់ស្ដារ និងអភិវឌ្ឍន៍ព្រៃឈើ «បន្ទាយស្រី» ស្ថិតនៅស្រុកបន្ទាយស្រី និងស្រុកស្វាយលើ ខេត្តសៀមរាប។

ដំណើរចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងសំខាន់ៗ រួមមាន ពិនិត្យវឌ្ឍនភាពការសាងសង់គម្រោងព្រៃលំហែកម្សាន្ត និងសួនអាស៊ាន-កូរ៉េ សំណេះសំណាលសួរសុខទុក្ខមន្ត្រីរាជការ បុគ្គលិក ដែលកំពុងបម្រើការងារនៅក្នុងតំបន់ និងស្វែងយល់ពីសក្តានុពលសេដ្ឋកិច្ចបន្ថែម ដើម្បីអភិវឌ្ឍគម្រោងព្រៃលំហែកម្សាន្ត និងសួនអាស៊ាន-កូរ៉េនេះ។

ក្នុងដំណើរចុះត្រួតពិនិត្យរបស់ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏មានការអញ្ជើញចូលរួមអមដំណើរពីសំណាក់ រដ្ឋបាលព្រៃឈើ លោកនាយកខណ្ឌ-សង្កាត់ រដ្ឋបាលព្រៃឈើខេត្តសៀមរាបផងដែរ។

នាឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានផ្ដល់នូវគោលការណ៍សំខាន់ៗ ក្នុងការជំរុញការអភិវឌ្ឍ ព្រៃលំហែកម្សាន្ត និងសួនអាស៊ាន-កូរ៉េ រួមមាន មានហូប មានស្នាក់នៅ មានកម្សាន្ត ទើបនាំឱ្យមានបាន និងមាននិរន្តរភាព។

គួរជម្រាបថា នាពេលដ៏ឆាប់ខាងមុខនេះ គម្រោងព្រៃលំហែកម្សាន្ត និងសួនអាស៊ាន-កូរ៉េនេះ មានសេវាកម្មជាច្រើន សម្រាប់ផ្តល់ជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ រួមមាន សេវាកម្មស្នាក់នៅ សួនលំហែ ប៉មទស្សនាសត្វព្រៃ ផ្លូវជិះកង់ ផ្លូវដើរ ការថតរូបសត្វព្រៃ កន្លែងបោះតង់ កន្លែងតាំងសមាធិ សួនអនុស្សាវរីយ៍ និងកន្លែងសិក្សាស្រាវជ្រាវព្រៃឈើ-សត្វព្រៃ។ គម្រោងព្រៃលំហែកម្សាន្ត និងសួនអាស៊ាន-កូរ៉េ នេះ មានផ្ទៃដីសរុប ១៨៨៨ ហិកតា ដែលស្ថិតនៅក្រោមការសម្របសម្រួលរបស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ-សត្វព្រៃ នៃរដ្ឋបាលព្រៃឈើ។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានណែនាំដល់ក្រុមការងារ ពិសេសមន្ត្រីសង្កាត់ព្រៃឈើ ត្រូវខិតខំប្រឹងប្រែង យកចិត្តទុកដាក់ឱ្យបានខ្ពស់ ប្រកបដោយប្រសិទ្ធភាព មើលថែរក្សាអភិរក្ស ការពារ ទប់ស្កាត់ និងអភិវឌ្ឍព្រៃឈើ-សត្វព្រៃនៅក្នុងតំបន់នេះឱ្យកាន់តែប្រសើរឡើង៕

Other News
ចេញ​ផ្សាយ​ ២៧ កក្កដា ២០២៦ 281

សេចក្តីប្រកាសព័ត៌មាន ស្តីពី ការប្រទះឃើញសត្វផ្សោតស្លាប់មួយក្បាលនៅសង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល

សេចក្តីប្រកាសព័ត៌មាន ស្តីពី ការប្រទះឃើញសត្វផ្សោតស្លាប់មួយក្បាលនៅសង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 653

ឯកឧត្ដម ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារចម្រុះ ចុះល្បាត​ពិនិត្យឧបករណ៍នេសាទ និងបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រ​ខេត្តពោធិ៍សាត់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ​ក្រុម​ការងារ​ចម្រុះ ដែលមាន លោក ខូវ គួង...
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 672

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួល​ការអនុវត្ត «គម្រោង EMPOWER» នៅស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីលើកកម្ពស់ជីវភាពកសិករក្រីក្រតាមរយៈការដាំបន្លែផ្ទះសំណាញ់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ​សម្រប​សម្រួលការអនុវត្ត «គម្រោងលើកកម្ពស់ជីវភាពប្រកបដោយ​ប្រសិទ្ធភាព​សេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 925

ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម

នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 1006

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម អញ្ជើញចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងពីគម្រោង LASED III ផ្សារភ្ជាប់និងការផ្សព្វផ្សាយលទ្ធផលនៃការអនុវត្តគម្រោង CSLICP

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអនុប្រធានគណៈកម្មការដឹកនាំគម្រោង LASED III រួមជាមួយ ឯកឧត្តម ឃឹម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 1095

ឯកឧត្តមអនុរដ្ឋលេខាធិការ វ៉ា ពិសី អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យកសិកម្ម នៅខេត្តកំពង់ធំ

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារនៃគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 1016

យុទ្ធនាការផ្សព្វផ្សាយដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ នៅខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 1146

អបអរសាទរការអនុញ្ញាតការនាំចេញសំបុកត្រចៀកកាំកម្ពុជាជាលើកដំបូងទៅកាន់ទីផ្សារប្រទេសចិន 🇰🇭🤝🇨🇳

កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានផ្ដល់ការអនុញ្ញាតជាផ្លូវការដល់ក្រុមហ៊ុន BEST LIFE PRODUCT Co.,Ltd ដើម្បីធ្វើការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិន។ ការបើកទំព័រថ្មីនៃការនាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារនៃសាធារណរដ្ឋប្រជាមានិតចិន...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 1079

កម្ពុជា-ហ្វីលីពីន រៀបចំវេទិកាផ្គូផ្គងធុរកិច្ចជំរុញការនាំចេញផលិតផលកសិកម្ម​កម្ពុជាទៅកាន់ទីផ្សារប្រទេសហ្វីលីពីន 🇰🇭🤝🇵🇭

​នៅថ្ងៃទី២២ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម និងវិស័យឯកជនកម្ពុជាចូលរួមក្នុង “វេទិកាផ្គូផ្គងធុរកិច្ចរវាងកម្ពុជា...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 1148

យុទ្ធនាការផ្សព្វផ្សាយចែកខិតបណ្ណដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) នៅខេត្តសៀមរាប

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងជាប្រធានក្រុមការងារអនុវត្តគម្រោង (EMPOWER) ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាបបានដឹកនាំក្រុមការងារអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២១ កក្កដា ២០២៦ 1449

កម្ពុជា-ហ្វីលីពីន បើកវេទិកាធុរកិច្ចជំរុញការនាំចេញអង្ករ ស្វាយចន្ទី និងផលិតផលបសុសត្វ ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន

នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីន ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងឯកឧត្តម Francisco P.Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន...