ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងគណៈប្រតិភូបានចូលជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ង្វៀន សួនគឿង រដ្ឋមន្រ្តីកសិកម្ម និងអភិវឌ្ឍជនបទនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

ចេញ​ផ្សាយ​ ១២ តុលា ២០១៨ 4211

នៅព្រឹកថ្ងៃសុក្រ ០៣កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ មុនពេលកិច្ចប្រជុំលើកទី១៨ នៃរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ានបូកបីចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងគណៈប្រតិភូបានចូលជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ង្វៀន សួនគឿង រដ្ឋមន្រ្តីកសិកម្ម និងអភិវឌ្ឍជនបទនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

កិច្ចពិភាក្សាទ្វេភាគីរវាងថ្នាក់ដឹកនាំក្រសួងកសិកម្មកម្ពុជា និងវៀតណាមនេះ គឺបានលើកយកមកពិភាក្សានូវប្រធានបទសំខាន់ៗដូចជា៖

១. អនុវិស័យកសិកម្ម

ការរៀបចំយន្តការនៃការជជែកទ្វេភាគីកម្រិតជំនាញដើម្បីរួមគ្នាដោះស្រាយពីបញ្ហាពាណិជ្ជកម្មឆ្លងដែនរវាងប្រទេសទាំងពីរ ជាពិសេសអនាម័យ និងភូតគាមអនាម័យ និងវិធានការទប់ស្កាត់ និងកំចាត់សមាសភាពចង្រៃលើដំណាំ

ការគ្រប់គ្រងសុខភាពពូជស្វាយចន្ទី ដែលសមាគមស្វាយចន្ទីវៀតណាមបានផ្តល់មកភាគីកម្ពុជា ពុំទាន់បានផ្តល់ឯកសារបច្ចេកទេសគ្រប់គ្រាន់ ពាក់ព័ន្ធទៅនឹងប្រវត្តិពូជ យថាប្រភេទពូជ ប្រភេទសត្វល្អិត និងជំងឺ វិធាននៃការសម្អាតសត្វល្អិតនិងជំងឺពីវៀតណាម

២. អនុវិស័យសត្វ

ជំរុញកិច្ចសហប្រតិបត្តិការលើការងារសុខភាពសត្វ ចែករំលែកពត៌មានស្តីពីស្ថានភាពសុខភាពសត្វ ការបង្ការទប់ស្កាត់ជំងឺឆ្លងរាតត្បាតសត្វនិងជំងឺស៊ូណូស ត្រួតពិនិត្យសត្វនិងផលិតផលសត្វឆ្លងដែន និងជំរុញផលិតកម្មសត្វ

៣. អនុវិស័យព្រៃឈើ

ការគ្រប់គ្រងនិងទប់ស្កាត់ការធ្វើពាណិជ្ជកម្មឆ្លងដែនផល អនុផលព្រៃឈើខុសច្បាប់

ពង្រឹងកិច្ចសហប្រតិបត្តិការលើការដាំព្រៃឈើឡើងវិញ

៤. អនុវិស័យជលផល

ការទប់ស្កាត់ការនេសាទឆ្លងដែនខុសច្បាប់ ពុំមានការអនុញ្ញាត និងមិនមានរបាយការណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងវិស័យឯកជនរៀតណាមដែលកន្លងមកបានប្រមូលទីញនូវកសិផលពីកសិករកម្ពុជា ដូចជាកៅស៊ូ ដំឡូងមី ស្វាយចន្ទី និងអង្ករជាដើម។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា ថ្មីៗនេះកសិករកម្ពុជាមានភាពសប្បាយរីករាយចំពោះតម្លៃស្វាយចន្ទី និងដំឡូងមី ហើយឯកឧត្តមរដ្ឋមន្រ្តី សង្ឃឹមថាភាគីវៀតណាមនឹងបន្តរក្សាបាននូវតុល្យភាពតម្លៃ និងបរិមាណនៃការប្រមូលទីញកសិផលពីកម្ពុជា។ ដោយឡែកចំពោះ ពូជស្វាយចន្ទីដែលសមាគមស្វាយចន្ទីវៀតណាមប្រគល់មកកម្ពុជា ឯកឧត្តមរដ្ឋមន្រ្តី បានស្នើឲ្យក្រសួងកសិកម្ម រៀតណាមជួយផ្តល់នូវលិខិតបញ្ជាក់អនាម័យ និងភូតគាមអនាម័យ និងលិខិតបញ្ជាក់ពាក់ព័ន្ធផ្សេងទៀត ដើម្បីបញ្ចៀសនូវបញ្ហាផ្សេងៗដែលអាចប៉ះពាល់ដល់ផលប្រយោជន៍កសិករ។ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើឲ្យភាគីវៀតណាមជួយពិនិត្យលទ្ធភាពក្នុងការបង្កើនតម្លៃកៅស៊ូ ដែលប្រមូលទិញពីកម្ពុជា ដើម្បីសម្រួលដល់ជីវភាពកសិករកម្ពុជា។ ចំពោះការចលនាសត្វឆ្លងដែន ឯកឧត្តមរដ្ឋមន្រ្តី បានស្នើឲ្យភាគីវៀតណាមជួយពង្រឹងការបង្ការ និងទប់ស្កាត់ជំងឺឆ្លងរាតត្បាត ដើម្បីបញ្ចៀសនូវហានិភ័យរវាងប្រទេសទាំងពីរ។ ក្រៅពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើដល់ភាគីវៀតណាម ជួយមានវិធានការតឹងរឹងបន្ថែមទៀតពាក់ព័ន្ធដល់ការគ្រប់គ្រងពាណិជ្ជកម្មផល អនុផលព្រៃឈើខុសច្បាប់ និងការនេសាទឆ្លងដែនខុសច្បាប់ ពុំមានការអនុញ្ញាត និងមិនមានរបាយការណ៍ ព្រោះកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលរៀបចំលិខិតបទដ្ឋាននានា ដែលសមស្របទៅនឹងលក្ខខណ្ឌតម្រូវរបស់សហភាពអ៊ឺរ៉ុប។

ជាការឆ្លើយតប ឯកឧត្តម ង្វៀន សួនគឿង សន្យាថានឹងសហការជាមួយវិស័យឯកជនវៀតណាមក្នុងការពិនិត្យមើលនូវលទ្ធភាពក្នុងការប្រមូលទិញកៅស៊ូពីកម្ពុជាក្នុងតម្លៃមួយសមស្រប។ ចំពោះបញ្ហាដំឡូងមី បច្ចុប្បន្នវៀតណាមក៏កំពុងជួបប្រទះនូវបញ្ហាជំងឺឆ្លង ហើយក្រសួងនិងអ្នកជំនាញកំពុងមានវិធានការកំចាត់ចោលនូវប្រភេទជំងឺឆ្លង និងកែលម្អឡើងវិញនូវការខូចខាត និងប្រើប្រាស់ពូជថ្មីដែលមានភាពធន់នឹងជំងឺ ហើយឯកឧត្តម នឹងជំរុញដល់វិស័យឯកជនវៀតណាមបន្តរក្សានូវលំនឹងតម្លៃដំឡូងមីនៅកម្ពុជា។ ចំពោះការនេសាទឆ្លងដែន និងការដឹកជញ្ជូនផល អនុព្រៃឈើឆ្លងដែន ខាងភាគីវៀតណាមកំពុងមានការយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយរដ្ឋាភិបាលវៀតណាមបានជំរុញឲ្យមានការដាំព្រៃឈើឡើងវិញជាលក្ខណៈពាណិជ្ជកម្ម និងជួយដល់បរិស្ថាន។ ក្រៅពីកិច្ចការដទៃទៀត ឯកឧត្តម ស្នើឲ្យភាគីទាំងពីររៀបចំក្រុមការងារកម្រិតជំនាញ ដើម្បីបន្តធ្វើការពិភាក្សា និងដោះស្រាយនូវបញ្ហានានាដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងពង្រីកនូវទំហំពាណិជ្ជកម្មកសិកម្មរវាងប្រទេសទាំងពីរ។

Other News
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 414

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 592

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 586

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 617

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 614

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 644

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 612

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 612

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 653

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 653

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 654

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 637

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...