នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា លោក ឡោ ប៊ុណ្ណា អញ្ជើញជា​គណៈអធិបតី​បើកវគ្គបណ្តុះបណ្តាលស្តីពី«បច្ចេកទេសផលិតកម្មគ្រាប់ពូជស្រូវ»

ចេញ​ផ្សាយ​ ២៦ មីនា ២០២៥ 2290

នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ លោក ឡោ ប៊ុណ្ណា នាយកវិទ្យាស្ថានស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្មកម្ពុជា (CARDI) បានអញ្ជើញជាគណៈអធិបតីបើកវគ្គបណ្តុះ​បណ្តាល​ស្តីពី«បច្ចេកទេសផលិតកម្មគ្រាប់ពូជស្រូវ» នៅវិទ្យាស្ថានស្រាវជ្រាវ និង​អភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI)។

វគ្គបណ្តុះបណ្តាលធ្វើឡើងក្នុងគោលបំណង ផ្តល់ទ្រឹស្តីផ្សាភ្ជាប់ការអនុវត្តន៍​ទៅលើ​លក្ខណៈដើមស្រូវ កំណត់វិធីសាស្រ្តក្នុងការដាំដុះស្រូវ ចាត់តាំងពីការជ្រើសរើសពូជ ការ​សាបព្រោះ ការរៀបចំដី ការគ្រប់គ្រងទឹក សត្វល្អិត សារធាតុចិញ្ចឹម និងការ​រក្សា​ទុកក្រោយការប្រមូលផល។

បន្ថែមពីនេះទៀត វគ្គបណ្តុះបណ្តាលបានផ្តល់នូវជំនាញចាំបាច់ ដល់សិក្ខាកាម​ចូលរួម​ក្នុងការផលិតពូជស្រូវ ជាពិសេសការរួមចំណែកអនុវត្តផែនការ​យុទ្ធសាស្រ្ត​របស់​ក្រសួង ស្តីពីការប្រើប្រាស់ពូជសុទ្ធ មានគុណភាពល្អ និងសុវត្ថិភាពសម្រាប់​បណ្តាញ​ប្រើប្រាស់​គ្រាប់ពូជសុទ្ធ។

ថ្លែងក្នុងអង្គសិក្ខាសាលា លោក ឡោ ប៊ុណ្ណា បានគូសបញ្ជាក់ថា សម្រាប់លទ្ធផល​រំពឹងទុកនៃវគ្គបណ្តុះបណ្តាលនេះ គឺសិក្ខាកាមចូលរួមអាចទទួលចំណេះដឹង ពីការ​ជ្រើស​​រើសពូជដែលសមស្របនឹងការប្រែប្រួលអាកាសធាតុ យល់ដឹងពី​វិធីសាស្រ្ត​ល្អៗ​ក្នុងការដាំដុះ និងគ្រប់គ្រងដំណាំស្រូវ និងដំណើរការផលិតគ្រាប់ពូជជាជំហានៗ។

គួរបញ្ជាក់ជូនថា វិទ្យាស្ថាន CARDI មានកិច្ចព្រមព្រៀងជាមួយវិទ្យាស្ថានអន្តរជាតិ​ស្រាវជ្រាវដំណាំស្រូវ (IRRI) ដែលតម្រូវឱ្យវិទ្យាស្ថានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «មូលដ្ឋានគ្រឹះនៃផលិតកម្មគ្រាប់ពូជស្រូវ» ដែលមានការសម្របសម្រួលពីអ្នកជំនាញ (IRRI) និងមានការគាំទ្រពីប្រទេសជប៉ុន ក្រោមគម្រោង «កម្មវិធីកសាងសមត្ថភាព នៃមូលនិធិសមាហរណកម្មជប៉ុន-អាស៊ាន សម្រាប់បណ្តាញដំណាំស្រូវអាស៊ាន»៕

Other News
ចេញ​ផ្សាយ​ ១៨ មករា ២០២៦ 86

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញចូលរួមក្នុងពិធីដាំបន្លែសម្រាប់ផ្គត់ផ្គង់ជូនវីរកងទ័ពប្រចាំការ នៅភូមិភាគទី៤ ខេត្តសៀមរាប

នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងពិធីដាំបន្លែសម្រាប់ផ្គត់ផ្គង់ជូនកងកម្លាំង...
ចេញ​ផ្សាយ​ ១៨ មករា ២០២៦ 97

ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង អញ្ជើញចូលរួមប្រមូលផលបន្លែ និងស៊ុតដើម្បីផ្គត់ផ្គង់ជូនដល់ប្រជាពលរដ្ឋភៀសសឹកនៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ

នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ ឯកឧត្តមអនុរដ្ឋលេខាធិការ...
ចេញ​ផ្សាយ​ ១៨ មករា ២០២៦ 96

ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជេីញចុះសួរសុខទុក្ខ និងនាំយកស្បៀងជូនពុកម៉ែបងប្អូនភៀសសឹកនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ

នាព្រឹកថ្ងៃទី១៧​ ខែមករា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ១៧ មករា ២០២៦ 242

ឯកឧត្ដមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍នេសាទ និងពិនិត្យការប្រើឧបករណ៍នេសាទក្នុងរដូវបើកនេសាទ នៅខេត្តកំពង់ធំ

ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្រ្តី ឌិត ទីណា រួមជាមួយមន្រ្តីជំនាញ...
ចេញ​ផ្សាយ​ ១៧ មករា ២០២៦ 320

ឯកឧត្តម​រដ្ឋមន្ត្រី​ ឌិត​ ទីណា​​ អញ្ជេីញជាអធិបតីភាពក្នុងពិធីសម្ពោធស្ថានីយភ្ញាស់កូនមាន់របស់ក្រុមហ៊ុន BDH TMH នៅខេត្តកំពង់ឆ្នាំង

នាព្រឹកថ្ងៃទី១៦​ ខែមករា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញជាអធិបតីភាពក្នុងពិធីសម្ពោធស្ថានីយភ្ញាស់កូនមាន់របស់ក្រុមហ៊ុន...
ចេញ​ផ្សាយ​ ១៦ មករា ២០២៦ 283

ឯកឧត្តមរដ្ឋលេខាធិការ​ប្រចាំការ​ អ៊ឹម​ ស៊ីថុល អញ្ជើញទទួលអំណោយសប្បុរសធម៌សម្រាប់ផ្គត់ផ្គង់​ និងរៀបចំស្បៀងអាហារជូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តបន្ទាយមានជ័យ

នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម​ អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ១៦ មករា ២០២៦ 299

ឯកឧត្តមបណ្ឌិតអគ្គលេខាធិការ សរ ចិត្រា ទទួលអំណោយសប្បុរសធម៌ពី​ អង្គការតុកកែញញឹមកម្ពុជា​ (Smiling Gecko)​ សម្រាប់ផ្គត់ផ្គង់ជូនប្រជាជនភៀសសឹក នៅខេត្តបន្ទាយមានជ័យ

នាព្រឹកថ្ងៃទី១៦​ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សរ ចិត្រា អគ្គលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ១៦ មករា ២០២៦ 327

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ ពិភាក្សាពីផលប៉ះពាល់លើវិស័យកសិកម្ម និងវាយតម្លៃពីស្ថានភាពតម្លៃនិងទីផ្សារស្វាយកែវរមៀត និងមៀនប៉ៃលិន ក្នុងរដូវប្រមូលផលធំ នៅក្នុងខេត្តចំនួនពីរ

នៅថ្ងៃទី១៤-១៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរដោយឯកឧត្តម សុខ វិសាល ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការ...
ចេញ​ផ្សាយ​ ១៦ មករា ២០២៦ 335

ឯកឧត្តរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ ការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដរតនគិរី

នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការទទួលបន្ទុកការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ដរតនគិរី បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៥...
ចេញ​ផ្សាយ​ ១៦ មករា ២០២៦ 324

ឯកឧត្ដម មាស ពិសិដ្ឋ និងឯកឧត្តម ចាន់ សុវត្ថិភាព បានដឹកនាំក្រុមការងារលេខាធិការដ្ឋានកម្មវិធី ASPIRE-AT ពិនិត្យវឌ្ឍនភាព និងលទ្ធភាពបន្ថែមទីតាំងផលិតស្បៀងអាហារជូនជនភៀសសឹក និងកងទ័ពនៅសមរភូមិមុខ ព្រមទាំងរួមចំណែកដោះស្រាយបញ្ហារបស់ប្រជាជន ដែលរងគ្រោះដោយសារសង្គ្រាម

ពីថ្ងៃទី ១៣ ដល់ ១៥ ខែមករា ឆ្នាំ ២០២៦ ឯកឧត្ដម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម...
ចេញ​ផ្សាយ​ ១៥ មករា ២០២៦ 427

ឯកឧត្តម ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុមការងារគម្រោង LASED III ចុះពិនិត្យតាំងដីសម្បទានសង្គមកិច្ច នៅខេត្ដស្ទឹងត្រែង

នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មការដឹកនាំគម្រោងបែងចែកដីដើម្បីសង្គមកិច្ច...