ឯគឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីគម្រោងវាយតម្លៃផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត ដែលគម្រោងនេះបានទទួលជំនួយបច្ចេកទេសពីធនាគារអភិវឌ្ឍន៍អាស៊ី

ចេញ​ផ្សាយ​ ២១ មិថុនា ២០១៨ 4357

នៅទីស្តីការក្រសួង នាព្រឹកថ្ងៃពុធ ៨កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០១៨ ឯគឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីគម្រោងវាយតម្លៃផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត ដែលគម្រោងនេះបានទទួលជំនួយបច្ចេកទេសពីធនាគារអភិវឌ្ឍន៍អាស៊ី លេខ៨៨៣៤។ សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម យឹម ណុលសន អនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងជាប្រធានក្រុមប្រតិបត្តិលិខិត បទដ្ឋានគិតយុត្តរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមថ្នាក់ដឹកនាំក្រសួង ភ្ញៀវកិត្តិយស និងសិក្ខាកាមដែលជាមន្រ្តីបង្គោល ថ្នាក់ដឹកនាំអង្គភាពថ្នាក់កណ្តាល ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ទាំង២៥ ក្រោមឱវាទក្រសួង សរុបប្រមាណ២០០នាក់។
បន្ទាប់ពី ឯកឧត្តម យឹម ណុលសន បានលើមកបញ្ជាក់ពីគោលបំណងនៃការរៀបចំសិក្ខាសាលា រួចមក ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណជូនចំពោះឯកឧត្តម យឹម ណុលសន និងសហការី ដែលបានផ្តួចផ្តើមនិងផ្តល់ការគាំទ្ររៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះ និងបានថ្លែងអំណរ គុណនិងការគោរពដ៏ខ្ពង់ខ្ពស់ជូនឯកឧត្តមប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលយកចិត្តទុកដាក់ដល់ការបណ្តុះបណ្តាលធនធានមនុស្សរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងក្របខ័ណ្ឌនៃវិធីសាស្ត្រវាយតម្លៃលើផលប៉ះពាល់នៃការអនុវត្តលិខិតបទដ្ឋានគតិយុត្ត។
ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនអង្គពិធីជ្រាបបន្ថែមថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តែងយកចិត្តទុកដាក់ជំរុញការកសាងលិខិតបទដ្ឋានគតិយុត្តលើគ្រប់វិស័យ ពាក់ព័ន្ធនឹងក្របខ័ណ្ឌកំណែទម្រង់វិស័យច្បាប់ សំដៅធ្វើឱ្យសមស្របទៅនឹងបរិបទសេដ្ឋកិច្ចទីផ្សារ ការធ្វើសមាហរណកម្មសេដ្ឋកិច្ចចូលក្នុងតំបន់ និងសាកលលោក ជាពិសេសក្នុងតំបន់អាស៊ាន។ ជាមួយនឹងការរីកចម្រើននេះ ក្រសួងក៏មានសេចក្តីត្រូវការផ្នែកកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តចាំបាច់សម្រាប់គាំទ្រការអភិវឌ្ឍ។ ទាក់ទងនឹងខ្លឹមសារនៃអង្គសិក្ខាសាលានាថ្ងៃនេះ ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើការគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះឆន្ទៈ និងស្មារតីខិតខំយកចិត្តទុកដាក់ក្នុងការរៀបចំលិខិតបទដ្ឋានគតិយុត្តមួយចំនួនដែលពាក់ព័ន្ធនឹងវិស័យកសិកម្ម ក្នុងគោលបំណងជំរុញនិងគាំទ្រយ៉ាងពេញទំហឹងធ្វើយ៉ាងណាឲ្យវិស័យនេះមានការរីកចំរើនប្រកបដោយចីរភាព និងនិរន្តរភាព ស្របពេលដែលប្រទេសជាតិមានការវិវឌ្ឍយ៉ាងឆាប់រហ័ស។
ដើម្បីពង្រឹងនិងពង្រីកប្រសិទ្ធភាពនៃការតាក់តែងច្បាប់ ក៏ដូចជាការអនុវត្តច្បាប់ទាំងឡាយដែលបានចូលជាធរមាន និងបន្តអនុវត្តឱ្យបានគ្រប់ជ្រុងជ្រោយនូវសារាចរលេខ០៣ សរ ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៣ ស្តីពីការអនុវត្តគោលការណ៍ណែនាំអំពីនីតិវិធី និងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ផ្សេងៗទៀត ព្រមទាំងចូលរួមអនុវត្តនូវសេចក្តីសម្រេចលេខ១៣២ សសរ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការបង្កើតក្រុមការងារវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ជូនអង្គសិក្ខាសាលាដែលមានខ្លឹមសារដូចតទៅ៖
១- នាយកដ្ឋាននីតិកម្មកសិកម្ម ត្រូវបង្កើនស្មារតីទទួលខុសត្រូវខ្ពស់ លើការពង្រឹងនិងជំរុញសកម្មភាពការរៀបចំសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដោយសហការជាមួយគ្រប់អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង។ ជាមួយគ្នានេះ ត្រូវពិនិត្យលើខ្លឹមសារច្បាប់ដែលចូលជាធរមាន ដើម្បីជំរុញការកសាងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ទាំងអស់នេះឱ្យមានលក្ខណៈពេញលេញ និងស្របទៅតាមច្បាប់កំណត់។
២- គ្រប់អង្គភាពពាក់ព័ន្ធ ត្រូវសិក្សានិងធ្វើគម្រោងនៃតម្រូវការសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗទៀត ដើម្បីពង្រឹងនិងអភិវឌ្ឍន៍ក្នុងអនុវិស័យរបស់ខ្លួន ដោយត្រូវធ្វើការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋាននីមួយៗឱ្យបានសុក្រឹត ហើយត្រូវធ្វើជាបន្ទាន់ស្របតាមតម្រូវការចាំបាច់នាពេលបច្ចុប្បន្ន។
៣- រដ្ឋបាលព្រៃឈើ រដ្ឋបាលជលផល អគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានកៅស៊ូ អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ នាយកដ្ឋាននីតិកម្មកសិកម្ម និងនាយកដ្ឋានកសិឧស្សាហកម្ម ត្រូវរៀបចំបង្កើតក្រុមការងារបង្គោលសម្រាប់វាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តប្រចាំអង្គភាព ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស កសាងសមត្ថភាព សំដៅពង្រឹងការទទួលខុសត្រូវខ្ពស់ លើកិច្ចការនីតិកម្មរបស់អង្គភាពសាមី។
៤- ក្រុមការងារ ត្រូវសហការជាមួយក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ រៀបចំធ្វើការបណ្តុះ បណ្តាល និងកសាងសមត្ថភាពដល់មន្រ្តីក្រុមការងារបង្គោល សម្រាប់វាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តប្រចាំអង្គភាព និងជួយសម្របសម្រួលលើដំណើរការវាយតម្លៃលើផលប៉ះពាល់ នៃលិខិតបទដ្ឋានគតិយុត្ត របស់ក្រុមការងារបង្គោល សម្រាប់វាយតម្លៃលើផលប៉ះពាល់ នៃលិខិតបទដ្ឋានគតិយុត្តប្រចាំអង្គភាព។

 

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 375

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 580

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 573

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 605

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 601

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 639

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 607

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 600

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 645

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 645

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 643

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 630

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...