ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួប លោក Anthony Mcdonald (Executive Director of Asian Development Bank for Cambodia) និងសហការី ដើម្បីសម្តែងការគួរសមនិងពិភាក្សាការងារ

ចេញ​ផ្សាយ​ ២៨ ឧសភា ២០២២ 4118

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ១០:៣០ នាទីព្រឹកថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួប លោក Anthony Mcdonald (Executive Director of Asian Development Bank for Cambodia) និងសហការី ដើម្បីសម្តែងការគួរសមនិងពិភាក្សាការងារ។ លោកនាយកធនាគារ បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីជ្រាបថាកម្មវត្ថុនៃជំនួបនាពេលនេះគឺ ដើម្បីសិក្សា និងស្វែងយល់បន្ថែមពីតម្រូវការចាំបាច់សម្រាប់គម្រោងអភិវឌ្ឍវិស័យកសិកម្មមួយចំនួន ដែល ADB អាចពិចារណាជួយឧបត្ថម្ភគាំទ្រហិរញ្ញវត្ថុដើម្បីចូលរួមស្តារសេដ្ឋកិច្ចនៅជនបទ ក៏ដូចសេដ្ឋកិច្ចជាតិ បន្ទាប់ពីស្ថានភាពនៃវិបត្តិជំងឺកូវិត១៩ ជាសកល មានលក្ខណ:ល្អប្រសើរឡើងវិញ។ ក្នុងនាមរាជរដ្ឋាភិបាល និងក្រសួង ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ADB ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់គម្រោងអភិវឌ្ឍវិស័យកសិកម្ម។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ជូនភ្ញៀវថា គម្រោងទាំងអស់នោះបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឲ្យប្រសើរឡើង នូវកម្រិតជីវភាព និរន្តរភាពនៃកំណើនសេដ្ឋកិច្ចគ្រួសារ និងបង្កើតឱកាសការងារ តាមរយ:ការប្រើប្រាស់បច្ចេកវិទ្យាសមស្រប ការធ្វើពិពិធកម្មកសិកម្ម ការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ការធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ការគ្រប់គ្រងធនធានធម្មជាតិតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាព ការជួយដល់សហគមន៍នេសាទ សហគ្រាសកែច្នៃធន់តូច និងការដាំព្រៃកោងកាងឡើងវិញ លើកកម្ពស់ទីផ្សារកសិករនៅតាមសហគមន៍ ដែលសកម្មភាពទាំងនោះកំពុងចូលរួមស្តារសេដ្ឋកិច្ចជាតិឡើងវិញបន្ទាប់ពីវិបត្តិកូវីដ-១៩។ នាឱកាសនេះ ភាគីទាំងពីរក៏បានលើកយកប្រធានបទសំខាន់ៗមួយចំនួនមកពិភាក្សាគ្នាផងដែរ ទាក់ទងនឹងវឌ្ឍនភាពនៃការអនុវត្តគម្រោង កម្មវិធីនានាដែលស្ថិតក្រោមជំនួយឧបត្ថម្ភរបស់ ADB ព្រមទាំងបញ្ហាប្រឈម និងគោលដៅអនាគតថាត្រូវធ្វើយ៉ាងណាដើម្បីធ្វើការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ឲ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាគោនយោបាល និងផែនការអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០២២-២០៣០ និងជាពិសេសស្របទៅតាមបរិបទនៃការស្តារសេដ្ឋកិច្ចជាតិឡើងវិញបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវថា ដើម្បីដើរឲ្យទាន់ស្ថានការណ៍វិវឌ្ឍន៍ទាំងផ្នែកសេដ្ឋកិច្ច និងសង្គម ជាពិសេសក្នុងបរិបទនៃការស្តារសេដ្ឋកិច្ចជាតិឡើងវិញ ឯកឧត្តមរដ្ឋមន្ត្រីបានលើកសំណើជូនលោក ធ្វើការពិនិត្យពិចារណានូវលទ្ធភាពដល់ការគាំទ្រលើគម្រោងសំខាន់បីដូចខាងក្រោម ៖ ទី១- ការគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មកសិកម្ម ជាពិសេសការពង្រឹងផលិតភាពផលិតកម្មបន្លែ និងផ្លែឈើហូបផ្លែ ដើម្បីធានាបរិមាណផ្គត់ផ្គង់ គុណភាព សុវត្ថិភាព និងតម្លៃ ដោយធ្វើការចងក្រងជាសហគមន៍ និងបណ្តុំផលិត បណ្តាញទីផ្សារ កន្លែងប្រមូលផ្តុំ រចនាសម្ព័ន្ធទូត្រជាក់ និងប្រព័ន្ធលើកដាក់និងដឹកជញ្ជូន។ ទី២- បន្តធ្វើទំនើបកម្មវិស័យកសិកម្ម ដើម្បីលើកកម្ពស់ខ្សែច្រវាក់តម្លៃបន្ថែម កសាង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធគាំទ្រដែលបម្រើដល់ផលិតកម្មដំណាំកសិ-ឧស្សាហកម្ម ការកែច្នៃ លើកកម្ពស់ការផ្តល់សេវាផ្សព្វផ្សាយបច្ចេកទេសកសិកម្ម ការសិក្សាស្រាវជ្រាវ និងផលិតពូជ សំដៅបង្កើនទិន្នផល ការគ្រប់គ្រង និងការប្រើប្រាស់ជី ថ្នាំកសិកម្ម ព្រមទាំងការកសាង និងពង្រឹងសមត្ថភាពធនធានមនុស្ស និងសមត្ថភាពសហគមន៍ និងវិស័យឯកជន សំដៅលើកកម្ពស់សមត្ថភាពក្នុងការនាំចេញ។ ទី៣- បញ្ហាប្រឈម និងការកំពស់អភិវឌ្ឍអនុវិស័យវារីវប្បកម្ម សំដៅលើកកម្ពស់ផលិតភាពផលិតកម្ម ជាមួយតម្លៃចំណីសមស្រប ដើម្បីបានការផលិតប្រកបដោយនិរន្តរភាព និងប្រគួតប្រជែងជាមួយទីផ្សារជាមួយប្រទេសជិតខាង ។ ជាងនេះទៅទៀត ការកសាង ខ្សែច្រវាក់ផលិតកម្ម តម្លៃបន្ថែម ទីផ្សារ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗនៅតែជាអាទិភាព។ ទី៤- ការពង្រីកទំហំនៃការអភិវឌ្ឍវិស័យកសិកម្ម (Scale Up) និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ព្រមទាំងជំរុញនិងពង្រឹងសមត្ថភាពដល់សហគមន៍កសិកម្ម ឲ្យក្លាយជាសហគ្រិនភាព ជាមួយនឹងការចងបណ្តុំអាជីវកម្មបន្លែ ផ្លែឈើ និងសត្វ ទាំងផ្លូវច្បាប់ បច្ចេកទេស និងឥណទាន ដើម្បីជំរុញផលិតភាពផលិតកម្មរបស់ពួកគាត់ឲ្យកាន់តែល្អប្រសើរថែមទៀតទាំងបរិមាណ គុណភាព សុវត្ថិភាព និងទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។

Other News
ចេញ​ផ្សាយ​ ២៥ មីនា ២០២៦ 201

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យនិងវាយតម្លៃប្រភេទពូជពោតអ៊ីប៊្រីដថ្មី

នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារគណៈកម្មាធិការបញ្ចេញពូជដំណាំ ចុះពិនិត្យ...
ចេញ​ផ្សាយ​ ២៥ មីនា ២០២៦ 196

យល់ដឹងពីការវាយតម្លៃគុណភាពនិងការកំណត់ថ្លៃនៅក្នុងការអនុវត្តកិច្ចសន្យាផលិតកម្មស្រូវសែនក្រអូប០១

យល់ដឹងពីការវាយតម្លៃគុណភាពនិងការកំណត់ថ្លៃនៅក្នុងការអនុវត្តកិច្ចសន្យាផលិតកម្មស្រូវសែនក្រអូប០១៖ បទពិសោធសហគមន៍កសិកម្មទំនើបអភិវឌ្ឍដំណាំស្រូវកំពង់ធំ ជាមួយក្រ...
ចេញ​ផ្សាយ​ ២៥ មីនា ២០២៦ 167

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញជាអធិបតីភាព ក្នុងពិធី «បើកកម្មវិធីជុំវិញទន្លេមេគង្គ (Mekong Discovery Days) ក្នុង​ឱកាស​មហោស្រពភាពយន្តអន្តរជាតិ កម្ពុជាលើកទី១៥»

នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខា​ធិការ តំណាងខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាព...
ចេញ​ផ្សាយ​ ២៥ មីនា ២០២៦ 206

ឯកឧត្តមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញចូលរួមមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៥ ឆ្នាំ២០២៦

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៥ ឆ្នាំ២០២៦...
ចេញ​ផ្សាយ​ ២៥ មីនា ២០២៦ 263

ឯកឧត្ដមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញដឹកនាំក្រុម​ការងារ​ ប្រជុំពិភាក្សាពីការរៀបចំពិព័រណ៍​ផលិត​ផលកសិកម្ម ក្នុងព្រះ​រាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ២០២៦ នៅ​ខេត្តព្រៃវែង

នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម ឱម គឹមស៊ា រដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញ​ដឹកនាំក្រុមការងារក្រសួងកសិកម្ម ប្រជុំពិភាក្សាការងាររៀបចំ​ពិធីតាំ​ងពិព័រណ៍ផលិតផលកសិកម្ម...
ចេញ​ផ្សាយ​ ២៤ មីនា ២០២៦ 266

កិច្ចប្រជុំផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងប្រយុទ្ធនឹងជំងឺអេដស៍​ ប្រចាំត្រីមាសទី១​ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា ប្រធានក្រុមការងារផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ប្រចាំក្រសួង​កសិកម្ម​...
ចេញ​ផ្សាយ​ ២៤ មីនា ២០២៦ 246

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំអនុក្រុមការងារស្តីពីកិច្ចសហប្រតិបត្តិការ នៃគណៈកម្មាធិការរួមកម្ពុជា-សហភាពអឺរ៉ុប

នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី១៣ អនុក្រុមការងារ ស្តីពីកិច្ចសហប្រតិបត្តិការ...
ចេញ​ផ្សាយ​ ២៤ មីនា ២០២៦ 258

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ១ ០០០គីឡូក្រាម ស៊ុតទាចំនួន ១ ៥០០គ្រាប់ និងត្រីអណ្តែងចំនួន ៧០គីឡូក្រាមជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងទ័ពជួរមុខប្រចាំការនៅខេត្តឧត្តរមានជ័យ

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ១ ០០០គីឡូក្រាម ស៊ុតទាចំនួន ១ ៥០០គ្រាប់...
ចេញ​ផ្សាយ​ ២៤ មីនា ២០២៦ 421

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ សុវុឌ្ឍ អញ្ជើញទទួលជួបក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ក្នុងកម្មវិធីរដ្ឋាភិបាលប្រទេសជប៉ុន

នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញទទួលជួបក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ក្នុងកម្មវិធីរដ្ឋាភិបាលប្រទេសជប៉ុន...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 403

ការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា គឺជួយការពារកសិករពីហានិភ័យបម្រែបម្រួលទីផ្សារ

ការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា គឺជួយការពារកសិករពីហានិភ័យបម្រែបម្រួលទីផ្សារ។ ជាក់ស្តែង សម្រាប់សហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍ដំណាំស្រូវកំពង់ធំ ទោះបីជាតម្លៃត្រូវបានកំណត់ផ្អែកលើចំណាត់ថ្នាក់គុណភាពក៏ដោយ...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 775

ឯកឧត្តមអគ្គលេខាធិការ សរ ចិត្រា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអង្គការដៃគូអភិរក្សសត្វព្រៃ

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សរ ចិត្រា អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញចូលរួមក្នុងកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 680

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប៕