Other News
នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានបន្ដចុះប្រមូលផលត្រកួនដែលបានដាំដុះនៅស្ថានីយកសិកម្មកូនក្រៀល ចំនួន៥០០គីឡូក្រាម ស៊ុតទាចិញ្ចឹមចំនួន៣០០គ្រាប់ និងគោសាច់ចំនួន១ក្បាល ដែលជាអំណោយពីសំណាក់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជូនដល់កងកម្លាំងជួរមុខ ប្រចាំការនៅខេត្តឧត្តរមានជ័យ សម្រាប់ជាស្បៀងបរិភោគ នៅតាមគោលដៅការពារនីមួយៗ។
សូមបញ្ជាក់ជូនដែរថា នេះជាអំណោយលើកទី៦ ពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ផ្ដល់ជូនដល់កងទ័ពជួរមុខ ដែលក្នុងនោះរួមមាន៖ ស្ពៃក្រញ៉ាញ់ចំនួន ៧ ០០០គីឡូក្រាម ត្រកួន ២ ៨០០គីឡូក្រាម ស៊ុតទាចំនួន៣០០គ្រាប់ និងគោសាច់សរុបចំនួន៣ក្បាល៕