ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងទិវាជាតិអាហារូបត្ថម្ភលើកទី៤ ក្រោមប្រធានបទស្តីពី “ផលិត និងបរិ-ភោគអាហារចម្រុះសម្បូរជីវជាតិ”

ចេញ​ផ្សាយ​ ៦ មីនា ២០១៨ 4001

នៅសាលសន្និសីទចតុមុខ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ មានប្រារព្ធទិវាជាតិអាហារូបត្ថម្ភលើកទី៤ ក្រោមប្រធានបទស្តីពី “ផលិត និងបរិ-ភោគអាហារចម្រុះសម្បូរជីវជាតិ”។ ក្នុងបរិបទនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមចូលរួមចែករំលែកនូវការចាប់អារម្មណ៍មួយចំនួនពាក់ព័ន្ធនឹងប្រធានបទនាថ្ងៃនេះដូចតទៅ៖

ទី១. ក្នុងទិសដៅគោលនយោបាយយូរអង្វែង គឺត្រូវប្រែក្លាយកសិកម្មកម្ពុជា ជាកសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព ដើម្បីធានាបាននូវសន្តិសុខ និងសុវត្ថិភាពស្បៀង ព្រមទាំងអាហារូបត្ថម្ភ សម្រាប់វិបុលភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជាគ្រប់រូប។ ជាមួយគ្នានេះ យើងត្រូវរួមគ្នាផ្តល់សេវាគាំទ្រមានគុណភាពខ្ពស់ ប្រកបដោយលក្ខណៈវិទ្យាសាស្ត្របច្ចេកទេស មានបទដ្ឋានគតិយុត្តអនុវត្តសមស្រប សម្រាប់បម្រើឱ្យការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាព។ .

ទី២. ក្នុងស្ថានភាពបច្ចុប្បន្ន គឺត្រូវបន្តអនុវត្តកម្មវិធីជាយុទ្ធសាស្ត្រទាំង៥របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពិសេសកម្មវិធី៣ជាសំខាន់គឺ៖

(១) ការបង្កើនផលិតភាព និងពិពិធកម្មកសិកម្ម ដោយត្រូវជំរុញកំណើនផលិតកម្មគ្រប់មុខដំណាំក្នុងរង្វង់១០% ក្នុងមួយឆ្នាំ តាមរយៈការបង្កើនការស្រាវជ្រាវនិងផ្សព្វផ្សាយកសិកម្ម សំដៅបង្កើនទិន្នផលដំណាំ លើកកម្ពស់ផលិតភាព គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម ពង្រឹងសមត្ថភាពសហគមន៍កសិកម្ម និងអង្គការកសិករនានា ដោយផ្សារភ្ជាប់ជាមួយផលិតកម្មកសិកម្មតាមកិច្ចសន្យា និងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងប្រើប្រាស់ដីកសិកម្មប្រកបដោយនិរន្តរភាព។

(២) ជំរុញផលិតកម្មសត្វនិងសុខភាពសត្វ តាមរយៈជំរុញការចិញ្ចឹមសត្វក្នុងអត្រាកំណើន៣% ក្នុងមួយឆ្នាំ ដោយផ្អែកលើប្រសិទ្ធភាពនៃការពិសោធន៍ស្រាវជ្រាវ និងផ្សព្វផ្សាយបច្ចេកទេសចិញ្ចឹមសត្វមានលក្ខណៈប្រកួតប្រជែង បង្កើនសមត្ថភាពបង្ការទប់ស្កាត់ជំងឺឆ្លងសត្វ ធានាការផ្គត់ផ្គង់សត្វ ផលិតផលសត្វ ប្រកបដោយអនាម័យ សុវត្ថិភាព និងនិរន្តរភា

(៣) ជំរុញការអភិវឌ្ឍវារីវប្បកម្មក្នុងកំណើន១៥% រៀងរាល់ឆ្នាំ ព្រមទាំងកែលម្អគុណភាពនិងសុវត្ថិភាពផល ផលិតផលជលផល សម្រាប់ការប្រើប្រាស់ក្នុងស្រុកនិងនំាចេញ។ ជាពិសេស ការអភិរក្សធនធានធម្មជាតិព្រមទាំងប្រភេទមច្ឆជាតិជិតផុតពូជនិងកាត់បន្ថយការនាំចូល។ ទី៣. បន្តខិតខំជំរុញការអនុវត្តគោលការណ៍គ្រឹះនៃ “ប្រព័ន្ធកសិកម្មចម្រុះ” នៅកម្រិតសហគមន៍ មូលដ្ឋានជនបទ សាលារៀន និងគ្រួសារកសិករ ដើម្បីបង្កើនការផ្គត់ផ្គង់បន្លែ ផ្លែឈើ ត្រី សាច់ និងស៊ុត សម្រាប់ធានាបានអាហារូបត្ថម្ភ សុវត្ថិភាពចំណីអាហារ រួមចំណែកដល់កំណើនសេដ្ឋកិច្ចគ្រួសារ និងជីវភាពរុងរឿងរបស់ប្រជាជន។ ម្យ៉ាងទៀតចំពោះបងប្អូនដែលរស់នៅពឹងអាស្រ័យទៅលើផល អនុផលព្រៃឈើ ក៏ត្រូវងាកមកធ្វើកសិកម្មចម្រុះទៅតាមសក្តានុពលនៃភូមិសាស្ត្រដីស្រែចម្ការរបស់ខ្លួនឱ្យអស់លទ្ធភាពនិងកាត់បន្ថយការធ្វើចំណាកស្រុក។

ទី៤. ក្នុងបរិបទនៃអាហារូបត្ថម្ភ ក្រសួងនឹងបន្តខិតខំជំរុញការងារពិសោធន៍ស្រាវជ្រាវពូជដំណាំស្បៀង ពូជសត្វ ត្រី ដែលផ្តល់សារធាតុចិញ្ចឹមខ្ពស់ សម្រាប់បង្កើនអាហារូបត្ថម្ភកម្រិតជាតិ និងសហគមន៍មូលដ្ឋាន ដោយត្រូវបង្កើនការវិនិយោគលើផ្នែកនេះឱ្យបានសមស្រមនិងមានប្រសិទ្ធភាពខ្ពស់។ ទី៥. អាហារូបត្ថម្ភត្រូវផ្សារភ្ជាប់នឹងសុវត្ថិភាពចំណីអាហារ។ ក្នុងន័យនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងខិតខំបន្តនូវសកម្មភាពអាទិភាពនិងគោលការណ៍គ្រឹះនៃ “ការអនុវត្តផលិតកម្មកសិកម្មល្អ ការអនុវត្តការចិញ្ចឹមសត្វល្អ និងការអនុវត្តវារីវប្បកម្មល្អ ” ។ ជាមួយគ្នានេះ ក្រសួងនឹងខិតខំពុះពារជំរុញការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រផលិតកម្មកសិកម្ម ដោយបំពាក់បច្ចេកវិទ្យាទំនើបក្នុងការផ្គត់ផ្គង់ទឹក មានលក្ខណៈសន្សំសំចៃ សម្រាប់បម្រើដល់ការដាំដុះដំណាំរួមផ្សំ សាកវប្បកម្ម ដំណាំបន្លែ និងចិញ្ចឹមសត្វ នៅតាមសហគមន៍/សហករណ៍កសិកម្ម ជាពិសេសនៅលើតំបន់កសិករក្រីក្រ និងមានដីតិច។ លើសពីនេះទៀតនោះ គឺត្រូវបន្តជំរុញការអភិវឌ្ឍវារីវប្បកម្ម នៅតាមតំបន់ដែលមានប្រភពទឹកគ្រប់គ្រាន់ និងបង្កើនការការ-ពារនិងអភិរក្សធនធានជលផល ដើម្បីធានាឲ្យបាននូវនិរន្តភាពធនធានជលផល ព្រមទាំងកែលម្អគុណភាព និងសុវត្ថិភាពផល ផលិតផលជលផល សម្រាប់ការហូបចុកប្រកបដោយសុវត្ថិភាពខ្ពស់។

Other News
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 438

ឯកឧត្ដម ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារចម្រុះ ចុះល្បាត​ពិនិត្យឧបករណ៍នេសាទ និងបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រ​ខេត្តពោធិ៍សាត់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ​ក្រុម​ការងារ​ចម្រុះ ដែលមាន លោក ខូវ គួង...
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 463

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួល​ការអនុវត្ត «គម្រោង EMPOWER» នៅស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីលើកកម្ពស់ជីវភាពកសិករក្រីក្រតាមរយៈការដាំបន្លែផ្ទះសំណាញ់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ​សម្រប​សម្រួលការអនុវត្ត «គម្រោងលើកកម្ពស់ជីវភាពប្រកបដោយ​ប្រសិទ្ធភាព​សេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 868

ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម

នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 936

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម អញ្ជើញចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងពីគម្រោង LASED III ផ្សារភ្ជាប់និងការផ្សព្វផ្សាយលទ្ធផលនៃការអនុវត្តគម្រោង CSLICP

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអនុប្រធានគណៈកម្មការដឹកនាំគម្រោង LASED III រួមជាមួយ ឯកឧត្តម ឃឹម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 1030

ឯកឧត្តមអនុរដ្ឋលេខាធិការ វ៉ា ពិសី អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យកសិកម្ម នៅខេត្តកំពង់ធំ

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារនៃគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 943

យុទ្ធនាការផ្សព្វផ្សាយដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ នៅខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 1033

អបអរសាទរការអនុញ្ញាតការនាំចេញសំបុកត្រចៀកកាំកម្ពុជាជាលើកដំបូងទៅកាន់ទីផ្សារប្រទេសចិន 🇰🇭🤝🇨🇳

កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានផ្ដល់ការអនុញ្ញាតជាផ្លូវការដល់ក្រុមហ៊ុន BEST LIFE PRODUCT Co.,Ltd ដើម្បីធ្វើការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិន។ ការបើកទំព័រថ្មីនៃការនាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារនៃសាធារណរដ្ឋប្រជាមានិតចិន...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 972

កម្ពុជា-ហ្វីលីពីន រៀបចំវេទិកាផ្គូផ្គងធុរកិច្ចជំរុញការនាំចេញផលិតផលកសិកម្ម​កម្ពុជាទៅកាន់ទីផ្សារប្រទេសហ្វីលីពីន 🇰🇭🤝🇵🇭

​នៅថ្ងៃទី២២ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម និងវិស័យឯកជនកម្ពុជាចូលរួមក្នុង “វេទិកាផ្គូផ្គងធុរកិច្ចរវាងកម្ពុជា...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 1028

យុទ្ធនាការផ្សព្វផ្សាយចែកខិតបណ្ណដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) នៅខេត្តសៀមរាប

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងជាប្រធានក្រុមការងារអនុវត្តគម្រោង (EMPOWER) ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាបបានដឹកនាំក្រុមការងារអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២១ កក្កដា ២០២៦ 1346

កម្ពុជា-ហ្វីលីពីន បើកវេទិកាធុរកិច្ចជំរុញការនាំចេញអង្ករ ស្វាយចន្ទី និងផលិតផលបសុសត្វ ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន

នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីន ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងឯកឧត្តម Francisco P.Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន...
ចេញ​ផ្សាយ​ ២១ កក្កដា ២០២៦ 1570

ឯកឧត្តម ស្រី វុឌ្ឍី អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ពិភាក្សា​ដោះស្រាយបញ្ហាប្រឈម និងពន្លឿនការផ្សព្វផ្សាយព័ត៌មាន​គម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងា​រ​អនុវត្ត​គម្រោង EMPOWER ប្រចាំក្រុងសិរីសោភ័ណ...