Other News
នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងគណៈប្រតិភូអមដំណេីរ បានអញ្ជើញចុះប្រមូលផលបន្លែដេីម្បីផ្គត់ផ្គង់ដល់កងទ័ពជួរមុខ នៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្នុងដំណេីរបេសកកម្មនេះ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានត្រួតពិនិត្យទាំងគុណភាព និងចូលរួមប្រមូលផលដំណាំបន្លែប្រេីប្រាស់រយៈពេលដូចជាដំណាំត្រកួន សំដៅផ្គត់ផ្គង់ឱ្យទាន់សភាពការណ៍កងទ័ពជួរមុខ។ បន្ថែមពីនេះឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារពិនិត្យលទ្ធភាពពង្រីកផ្ទៃដីដាំដុះបន្ថែមទៀត ដើម្បីបង្កើនបរិមាណផលិតកម្មផ្គត់ផ្គង់៕