ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន រួមជាមួយឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមទីប្រឹក្សា ឯកឧត្តមអគ្គលេខាធិការ ឯកឧត្តមជាប្រតិភូរាជរដ្ឋាភិបាលទាំង ៥ ក្រោមឱវាទក្រសួង អញ្ជើញចូលរួមការពារសេចក្តីព្រាងច្បាប់ ស្តីពី "ការការពាររុក្ខជាតិ និងភូតគាមអនាម័យ" ក្នុងសម័យប្រជុំជាមួយក្រុមសមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា តាមប្រព័ន្ធ Zooming ដើម្បីស្នើសុំពិនិត្យ និងអនុម័តដ៏ខ្ពង់ខ្ពស់ សម័យប្រជុំនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា

ចេញ​ផ្សាយ​ ២៦ មីនា ២០២២ 3330

បន្ទាប់ពីត្រូវបានគណៈកម្មការទី៣ និងគណៈកម្មការជំនាញផ្សេងទៀតនៃរដ្ឋសភាអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី "ការការពាររុក្ខជាតិ និងភូតគាមអនាម័យ" កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ រួចមក នៅវេលាម៉ោង ១៥:០០ ថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន រួមជាមួយឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមទីប្រឹក្សា ឯកឧត្តមអគ្គលេខាធិការ ឯកឧត្តមជាប្រតិភូរាជរដ្ឋាភិបាលទាំង ៥ ក្រោមឱវាទក្រសួង អញ្ជើញចូលរួមការពារសេចក្តីព្រាងច្បាប់នេះ នៅក្នុងសម័យប្រជុំជាមួយក្រុមសមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា តាមប្រព័ន្ធ Zooming ដើម្បីស្នើសុំពិនិត្យ និងអនុម័តដ៏ខ្ពង់ខ្ពស់។ សម័យប្រជុំនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ។ ជាបឋម ឯកឧត្តម ឡូយ សុផាត ប្រធានគណ:កម្មការទី៣ នៃរដ្ឋសភាពបានអានសេចក្តីថ្លែងហេតុនៃសេចក្តីព្រាងច្បាប់និងដំណើរការនៃការត្រួតពិនិត្យ កែសម្រួលនៅក្នុងគណ:កម្មការទី៣ និងនៅក្នុងកិច្ចប្រជុំជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយបានអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់នេះ តាមសំណើរបស់រាជរដ្ឋាភិបាល។ បន្ទាប់មក ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងរាជរដ្ឋាភិបាល ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ដែលបានអនុញ្ញាតឱ្យដាក់សេចក្តីព្រាងច្បាប់នេះនៅក្នុងរបៀបវារៈនៃសម័យប្រជុំជាមួយក្រុមសមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភានៃគណបក្សប្រជាជនកម្ពុជានាពេលនេះដើម្បីស្នើសុំពិនិត្យ និងអនុម័តដ៏ខ្ពង់ខ្ពស់។ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនសម្តេចប្រធាន និងសមាជិក សមាជិកានៃកិច្ចប្រជុំអំពីប្រវត្តិនៃដំណើរការរៀបចំសេចក្តីព្រាងច្បាប់នេះយ៉ាងលម្អិត ជាបន្តបន្ទាប់ ពីដំណាក់កាលមួយទៅ ដំណាក់កាលមួយ ស្របទៅតាមនិន្នាការនៃការវិវធ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិទាំងសេដ្ឋកិច្ច និងសង្គម និងជាពិសេសឆ្លើយតបតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យនៃទីផ្សារនាំចេញកសិផល និងការនាំចូលកសិផល និងរុក្ខជាតិមកក្នុងព្រះរាជាណាចក្រកម្ពុជា។ ដោយយល់ច្បាស់ពីសេចក្តីត្រូវការចាំបាច់អំពីឯកសារគតិយុត្តរបស់កម្ពុជា រាជរដ្ឋាភិបាលដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាសេនាធិការ ចាំបាច់ និងជាបន្ទាន់ត្រូវបង្កើតច្បាប់ស្តីពី "ការការពាររុក្ខជាតិ និងភូតគាមអនាម័យ" នេះឡើង។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានរំលេចជូនអង្គប្រជុំបានជ្រាបអំពីគោលបំណង និងអត្ថប្រយោជន៍នៃសេចក្តីព្រាង ច្បាប់នេះយ៉ាងលម្អិតផងដែរ។ សេចក្តីព្រាងច្បាប់ត្រូវបានសមាជិក សមាជិការដ្ឋសភា-ព្រឹទ្ធសភាធ្វើការពិនិត្យ ពិភាក្សា និងលើកជាសំណួរក្នុងន័យស្ថាបនាដែលផ្តល់ធាតុចូលសម្រាប់ជាមូលដ្ឋានគ្រឹះ និងគាំទ្រលើខ្លឹមសារបច្ចេកទេស និងមូលដ្ឋានគតិយុត្តនៃច្បាប់នេះបន្ថែម។ ចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចវិបុលសេនាភក្តី ឯកឧត្តម លោកជំទាវ សមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា ដែលបានចំណាយពេលដ៏មានតម្លៃ ធ្វើការពិនិត្យ និងពិភាក្សា ហើយបានអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ស្តីពី "ការការពាររុក្ខជាតិ និងភូតគាមអនាម័យ" តាមសំណើរបស់រាជរដ្ឋាភិបាល។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៥ ឧសភា ២០២៦ 133

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញទទួលជួបជាមួយ​លោក​ Istvàn BAKOS ក្នុងជំនួបពិភាក្សាការងារ

នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយលោក​ Istvàn BAKOS ភារធារីនៃការិយាល័យតំណាងស្ថានទូតហុងគ្រី...
ចេញ​ផ្សាយ​ ១៥ ឧសភា ២០២៦ 125

ឯកឧត្ដមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុមការងារប្រជុំពិនិត្យវឌ្ឍនភាពការងារ ជំរុញផលិតកម្មដំណាំរដូវ ដំណាំឈូក និងសមត្ថភាពផលិត ផ្គត់ផ្គង់បន្លែក្នុងខេត្តព្រៃវែង

នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារនៅមន្ទីរកសិកម្មខេត្តព្រៃវែងស្ដីពី...
ចេញ​ផ្សាយ​ ១៥ ឧសភា ២០២៦ 159

ឯកឧត្ដមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុមការងារប្រជុំពិនិត្យវឌ្ឍនភាពការងារ ជំរុញផលិតកម្មដំណាំរដូវ ដំណាំឈូក និងសមត្ថភាពផលិត ផ្គត់ផ្គង់បន្លែក្នុងខេត្តព្រៃវែង

នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារនៅមន្ទីរកសិកម្មខេត្តព្រៃវែងស្ដីពី...
ចេញ​ផ្សាយ​ ១៥ ឧសភា ២០២៦ 147

ឯកឧត្ដមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុមការងារប្រជុំពិនិត្យវឌ្ឍនភាពការងារ ជំរុញផលិតកម្មដំណាំរដូវ ដំណាំឈូក និងសមត្ថភាពផលិត ផ្គត់ផ្គង់បន្លែក្នុងខេត្តព្រៃវែង

នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារនៅមន្ទីរកសិកម្មខេត្តព្រៃវែងស្ដីពី...
ចេញ​ផ្សាយ​ ១៥ ឧសភា ២០២៦ 173

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ៣៥០គីឡូក្រាម ឪឡឹកក្រហមចំនួន ៤ ០០០គីឡូក្រាម និងស៊ុតទាចំនួន ១ ៣៥០គ្រាប់ជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងកម្លាំងការពារព្រំដែននៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ

នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ៣៥០គីឡូក្រាម...
ចេញ​ផ្សាយ​ ១៤ ឧសភា ២០២៦ 386

សូមព្រះបរមរាជានុញ្ញាតសម្តែងនូវព្រះពរជ័យ សិរីវឌ្ឍនា បវរមហាប្រសើរថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជវរោកាសជយោភិរម្យ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧៣ ព្រះវស្សា យាងចូល ៧៤ ព្រះវស្សា

សូមព្រះបរមរាជានុញ្ញាតសម្តែងនូវព្រះពរជ័យ សិរីវឌ្ឍនា បវរមហាប្រសើរថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា...
ចេញ​ផ្សាយ​ ១៤ ឧសភា ២០២៦ 369

ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី អញ្ជើញដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធ ចុះពិនិត្យការងារផលិតកម្មសត្វចតុប្បាទធំ ក្នុងខេត្តកំពង់ធំ

នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការ និង​ឯកឧត្តម ឃី វិបុលបុត្រា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អមដោយមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ...
ចេញ​ផ្សាយ​ ១៣ ឧសភា ២០២៦ 511

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តជំរុញវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍វិស័យកសិកម្ម និងពង្រឹងសហគមន៍នៅខេត្តកំពង់ចាម ត្បូងឃ្មុំ និងក្រចេះ

ចាប់ពីថ្ងៃទី ១១ ដល់ ១៣ ខែឧសភា ឆ្នាំ ២០២៦ ក្រុមការងារនៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះបេសកកម្មយ៉ាងសកម្មនៅក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ និងក្រចេះ ដើម្បីពិនិត្យ...
ចេញ​ផ្សាយ​ ១៣ ឧសភា ២០២៦ 498

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលឪឡឹកក្រហមចំនួន ២ ០០០គីឡូក្រាមជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលឪឡឹកក្រហមចំនួន ២ ០០០គីឡូក្រាមជូនដល់ប្រជាពលរដ្ឋ...
ចេញ​ផ្សាយ​ ១៣ ឧសភា ២០២៦ 500

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចុះពិនិត្យការប្រើឧបករណ៍នេសាទ ស្ថិតក្នុងភូមិសាស្រ្តខេត្តចំនួន២

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចុះពិនិត្យការប្រើឧបករណ៍នេសាទ...
ចេញ​ផ្សាយ​ ១២ ឧសភា ២០២៦ 554

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ​ យ៉ង​ សាំង​ កុមារ​ អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនទីបង្ហាញផ្លូវ​ការកាត់បន្ថយមេតាន​ ក្នុងវិស័យដំណាំស្រូវ

នារសៀលថ្ងៃទី១២​ ខែឧសភា​ ឆ្នាំ២០២៦​ ឯកឧត្តម​បណ្ឌិត​ យ៉ង​ សាំង​ កុមារ​ រដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញ​ជាអធិបតីភាពក្នុងសិក្ខាសាលាពិគ្រោះយោបល់...
ចេញ​ផ្សាយ​ ១២ ឧសភា ២០២៦ 556

ឯកឧត្ដមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុមការងារជួបប្រជុំពិនិត្យវឌ្ឍនភាពការងារ ជំរុញ ផលិតកម្មដំណាំរដូវ និងសិក្សាកំណត់សហគមន៍ដែលមានសក្តានុពល និងសមត្ថភាពក្នុងការផលិតនិងផ្គត់ផ្គង់ផលិតផលបន្លែ នៅខេត្តកំពង់ចាម

នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារនៅមន្ទីរកសិកម្ម...