ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញចូលរួមជាមួយឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅក្នុងពិធីប្រារព្វទិវាដំឡូងមីលើកទី២ ក្រោមប្រធានបទ “ជំរុញការលើកកម្ពស់ផលិតកម្មដំឡូងមីនៅកម្ពុជា”

ចេញ​ផ្សាយ​ ៧ មីនា ២០១៨ 6158

នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមជាមួយឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅក្នុងពិធីប្រារព្វទិវាដំឡូងមីលើកទី២ ក្រោមប្រធានបទ “ជំរុញការលើកកម្ពស់ផលិតកម្មដំឡូងមីនៅកម្ពុជា” ដែលបានរៀបចំឡើងនៅលើទឹកដីត្បូងពេជ្រខេត្តប៉ៃលិន។ ក្នុងព្រឹត្តិការណ៍នេះក៏មានវត្តមានរបស់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី នាងកញ្ញា បងប្អូនកសិករជាអ្នកដាំដុះដំឡូងមី អ្នកប្រមូលទិញ កែច្នៃនាំចេញ និងសមាជិក សមាជិកានៃអង្គពិធីទាំងមូលដែលបានអញ្ជើញចូលរួមយ៉ាងកុះករផងដែរ។ ទន្ទឹមនឹងនេះដែរ ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអបអរសាទរ និងសូមគាំទ្រដោយស្មោះសរចំពោះក្រសួងពាណិជ្ជកម្ម ដែលបានខិតខំសហការរៀបចំឱ្យមានទិវានេះឡើង ដែលជាចំណែកមួយចូលរួមក្នុងការលើកកម្ពស់គុណតម្លៃ ផលិតភាព តម្លៃទីផ្សារ ផលប្រយោជន៍ចំពោះបងប្អូនកសិករយើងពាក់ព័ន្ធនៅក្នុងខ្សែសង្វាក់តម្លៃ និងនិរន្តរភាពនៃផលិតកម្មដំណាំដំឡូងមីនៅកម្ពុជា។ យោងតាមស្ថិតិរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្ទៃដីដាំដុះដំឡូងមី បានកើនពីប្រមាណ ៣០ ០០០ហិកតា ក្នុងឆ្នាំ ២០០៥ ដល់ ៦៨៤ ០៧០ហិកតាក្នុងឆ្នាំ ២០១៦កន្លងមកនេះ។ ផ្ទៃដីប្រមូលផលក្នុងឆ្នាំ ២០១៦ មានចំនួន ៦៧៥ ១២៦ហិកតា ទទួលបានបរិមាណផលសរុបប្រមាណ១៤,៨លានតោន ទិន្នផលមធ្យមជិត ២២តោន/ហិកតា។ ជាមួយនឹងបរិមាណផលប្រចាំឆ្នាំនេះ បើផ្អែកតាមមជ្ឈមណ្ឌលអន្តរជាតិសម្រាប់កសិកម្មតំបន់ត្រូពិច (CIAT) បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជា ជាប្រទេសផលិតដំណាំដំឡូងមីលំដាប់ទី៨នៅលើពិភពលោក និងលំដាប់ទី៤ នៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍យើងនេះ។ បណ្តាខេត្តដែលមានបរិមាណផលដំឡូងមីលើសពី ១លានតោនក្នុងឆ្នាំ២០១៦ រួមមានដូចតទៅ៖ ខេត្តបាត់ដំបង (ជាង៣,៧លានតោន) ខេត្តបន្ទាយមានជ័យ (ជាង២,២លានតោន) ខេត្តប៉ៃលិន (ជាង១,៤៧លានតោន) ខេត្តក្រចេះ (ជាង១,៤២លានតោន) ខេត្តកំពង់ធំ (ជាង១,១៧លានតោន) ខេត្តត្បូងឃ្មុំ (ជាង១,១៦លានតោន) ខេត្តឧត្តរ-មានជ័យ (ជាង១,១៥លានតោន)។ ទន្ទឹមនឹងនេះ ជាមួយនឹងការខិតខំរបស់ប្រមុខរាជរដ្ឋាភិបាល គឺបានពង្រីកការនាំចេញផលិតផលដំឡូងមីទៅកាន់ទីផ្សារអន្តរជាតិពីមួយឆ្នាំទៅមួយឆ្នាំបានកើនឡើងជាលំដាប់ ជាក់ស្តែងនៅឆ្នាំ២០១៤ ត្រូវបាននាំចេញទៅកាន់០៤ប្រទេស គឺ ចិន បារាំង ថៃ និងវៀតណាម ហើយបានកើនឡើងដល់ចំនួន១៦ប្រទេសក្នុងឆ្នាំ២០១៦ គឺ កាណាដា ចិន អង់គ្លេស ហ្វាំងឡង់ ឥណ្ឌា អ៊ីតាលី កូរ៉េ លីទុយអានី ម៉ាឡេស៊ី មីយ៉ានម៉ា ហូឡង់ នូស៊ៀលែន កោះតៃវ៉ាន់ ថៃ អាមេរិក និងវៀតណាម។ រីឯការនាំចេញផលិតផលដំឡូងមីក្នុងរយៈពេល៩ខែដើមឆ្នាំ ២០១៧នេះគឺសម្រេចបានជាង៣,១៨លានតោន។ក្នុងនោះ ការនាំចេញផលិតផលដំឡូងមី រួមមាន៖ ចំណិតដំឡូងមីក្រៀម ដំឡូងមីស្រស់ ម្ស៉ៅដំឡូងមី និងកាកសំណល់ដំឡូងមី បានស្ថិតក្នុងនិន្នាការកើនឡើងជាលំដាប់ផងដែរ គឺបានកើនពីជាង ០,២២លានតោនក្នុងឆ្នាំ ២០១២ ដល់ជាង ៣,៦លានតោន ក្នុងឆ្នាំ ២០១៦។ ជាមួយនឹងវឌ្ឍនភាពដូចបានរៀបរាប់ខាងលើ យើងក៏ជួបប្រទះបញ្ហាប្រឈមមួយចំនួនក្នុងការបង្កើនផលិតភាព និងពាណិជ្ជូបនីយកម្មដំឡូងមីកន្លងមក ដែលយើងត្រូវយកចិត្តទុកដាក់ទៅលើ៖១- អាកាសធាតុមានការប្រែប្រួល (ភ្លៀងធ្លាក់មិនទៀងទាត់ ជួបប្រទះភាពរាំងស្ងួតស្ទើរជារៀងរាល់ឆ្នាំ)។ ២- ដីកសិកម្មថយចុះគុណភាព (សឹករិចរិល ដីខ្សោះជីជាតិ)ការដាំដុះលើដីដដែលរៀងរាល់ឆ្នាំ។ ៣- ខ្វះពូជដំឡូងមីដែលមានសក្តានុពលទិន្ន-ផលខ្ពស់ ពូជគ្មានប្រភពច្បាស់លាស់និងការដាំពូជដដែលៗ ឬពូជដឹកពីកន្លែងមួយទៅកន្លែងមួយគ្មានការគ្រប់គ្រង។ ៤- ទិន្នផលដំឡូងមីមានការធ្លាក់ចុះជារៀងរាល់ឆ្នាំ កសិករសម្រុកដាំពេលវេលាតែមួយ ហើយការប្រមូលផលក្នុងពេលតែមួយ ដែលធ្វើឱ្យតម្លៃធ្លាក់ចុះ។ ៥- ការចំណាយផលិតកម្មដំណាំមានកម្រិតខ្ពស់។ ៦- ចំណេះដឹងកសិករពីបច្ចេកទេសដាំដុះដំណាំដំឡូងមីនៅមានកម្រិត ការប្រើប្រាស់ជី-ថ្នាំកសិកម្មខុសបច្ចេកទេស គុណភាពដំឡូងនៅមិនទាន់សមស្របតាមស្តង់ដារ ការទុកដាក់ក្រោយពេលប្រមូលផលមិនបានត្រឹមត្រូវតាមបច្ចេកទេស។ ៧- មានកត្តាចង្រៃខ្លះដូចជា សត្វល្អិត ចៃម្សៅ ជំងឺផ្សិតមួយចំនួនតែងតែកើតមានលើដំណាំដំឡូងមី។ ៨- ខ្វះឡសម្ងួត ទីលានហាលសម្ងួត និងរោងចក្រកែច្នៃ កសិ-ឧស្សាហកម្ម នៅមានកម្រិតតិចតួច។ ៩- ចម្ការកសិករឆ្ងាយពីផ្លូវគមនាគមន៍(ឈ្មួញកណ្តាលទម្លាក់តម្លៃកសិផលដែលទិញពីចម្ការ) ពុំទាន់មានក្រុមហ៊ុនឬរោងចក្រកែច្នៃដំឡូងមី ក៏ដូចជាការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាផងដែរ។ ១០- ការបង្កើតជាសមាគមដំណាំដំឡូងមី និងកិច្ចសន្យាកសិករពុំទាន់មានដំណើរការល្អ។ ១១- ប្រពន្ឋ័ចរាចរទីផ្សារទាំងក្នុងនិងក្រៅស្រុកពុំមានស្ថិរភាពដោយពឹងផ្អែកលើទីផ្សារប្រទេសជិតខាង។ ១២-តម្លៃក្បាលឡានដឹកជញ្ជូនដំឡូងមីចេញចូលតាមច្រកខ្មែរ ថៃមានតម្លៃខ្ពស់។ ១៣- ឈ្មួញទិញដំឡូងមីមានច្រើនរូបភាព (ឈ្មួញធំ កណ្តាល រាយរង )ដែលធ្វើឱ្យមានការទម្លាក់ថ្លៃច្រើនសា ដោយសារឈ្មួញកណ្តាលមុននឹងចូលទៅដល់ឈ្មួញថៃ ឬឈ្មួញខ្មែរធំៗ។ យោងតាមលទ្ធផលខាងលើ មានការងារជាច្រើនដែលត្រូវអនុវត្តដើម្បីឲ្យផលិតកម្មនិងការប្រើប្រាស់ដំណាំដំឡូងមីមាននិរន្តរភាព និងបានចូលរួមជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាប្រកបដោយនិរន្តភាព ដែលក្នុងនេះរួមមានជាអាទិ៍៖ ទី១. ត្រូវរៀបចំឲ្យមានគោលនយោបាយនិងផែនការមេស៊ីជម្រៅសម្រាប់អភិវឌ្ឍដំណាំដំឡូងមីនៅកម្ពុជាឲ្យមាននិរន្តរភាពដោយឈរលើមូលដ្ឋាននៃការអភិវឌ្ឍកាន់តែបៃតងដោយធានាឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដូចជាគ្រឹះស្ថានអប់រំសិក្សាកសិកម្ម អង្គការក្រៅរដ្ឋាភិបាល និងផ្នែកឯកជន ដោយសំដៅ (១).ចងក្រងកសិករដាំដំឡូងមីឲ្យទៅជាសមាគមកសិករឬសហគមន៍អភិវឌ្ឍកសិកម្ម ដើម្បីងាយស្រួលក្នុងការស្វែងរកទីផ្សារ និងការទទួលនូវបច្ចេកទេសផ្សេងៗដូចជាអនុវត្តប្រព័ន្ធ “ផលិតកម្មកសិកម្មតាមកិច្ចសន្យា” ដើម្បីការពារផលប្រយោជន៍ជូនប្រជាកសិករ និងសមាគមដាំដំឡូងមី (២).កំណត់តំបន់និងផ្ទៃដីដាំដំឡូងមីឲ្យបានស្របតាមតម្រូវការទីផ្សារក្នុងស្រុក និងក្រៅស្រុក ដោយរក្សាឲ្យបាននូវតម្លៃនិងនិរន្តរភាពផលិតកម្មទាំងទិន្នផលទាំងគុណភាពដី ជៀសវាងការកាប់បំផ្លាញព្រៃឈើដោយអនាធិបតេយ្យដោយយកលេសដាំដំឡូងមី និង(៣).ផ្សារភ្ជាប់កសិករឬសមាគមដំឡូងមីជាមួយអ្នកស្រាវជ្រាវ ជាមួយអ្នកវិនិយោគដើម្បីជួយគ្នាទៅវិញទៅមក ជាងនេះទៅទៀតក៏ត្រូវសម្របសម្រួលពីរបាំងបច្ចេកទេសដល់ការនាំចេញផលិតផលដំឡូងមីទៅទីផ្សារពិភពលោក (ដោយបង្កើនទំនាក់ទំនង អនាម័យ និងភូតគាមអនាម័យ ទ្វេភាគី ឬត្រីភាគីជាមួយបណ្តាប្រទេសនៅក្នុងតំបន់ និងពិភពលោក)។ ទី២. ជំរុញការស្រាវជ្រាវ អភិវឌ្ឍបច្ចេកវិទ្យាថ្មីៗដែលមានលក្ខណៈសមស្របសម្រាប់លក្ខខណ្ឌប្រទេស អ្នកវិនិយោគកសិកម្ម និងកសិករកម្ពុជា ជាពិសេសក្នុងបរិបទនៃការធានានូវសន្តិសុខស្បៀង ការប្រកួតប្រជែងទីផ្សារដំឡូងមីក្នុងពេលបច្ចុប្បន្ននិងទៅអនាគត។ ការស្រាវជ្រាវទាំងនេះត្រូវផ្តោតឲ្យបានខ្លាំងទៅលើប្រធានបទសំខាន់ៗមានដូចជា៖ (១)បង្កើតពូជដំឡូងមីដែលផ្តល់មើមនិងជាតិម្សៅខ្ពស់ព្រមទាំងមានភាពធន់នឹងសត្វល្អិត និងជំងឺ។ ការស្រាវជ្រាវបង្កើតពូជថ្មីត្រូវផ្តោតលើគោលការណ៍នៃតម្រូវការសម្រាប់ផលិតម្ហូបអាហារ ចំណីសត្វ និងសម្រាប់កែច្នៃធ្វើអេតាណុល។ ម្យ៉ាងទៀតក៏ត្រូវផ្តោតការយកចិត្តទុកដាក់លើការអភិរក្សពូជដំណាំដំឡូងមីក្នុងស្រុកផងដែរ (២) ការគ្រប់គ្រងជីជាតិដី និងសារធាតុចិញ្ចឹមរបស់ដំណាំប្រកបដោយនិរន្តរភាព រួមទាំងដំណាំឆ្លាស់សម្រាប់ប្រព័ន្ធក្សេត្របរិស្ថានដំណាំដំឡូងមីដែលមានប្រភេទដីខុសៗគ្នា ដោយធ្វើយ៉ាងណាឲ្យដីមានគុណភាពល្អក្នុងរយៈពេលវែង ហើយត្រូវឲ្យមានតុល្យភាពរវាងការផ្គត់ផ្គង់សារធាតុចិញ្ចឹម និងតម្រូវការរបស់ដំណាំជៀសវាងនូវឱនភាពដី វិធានការកែលម្អ ការអភិរក្សគ្រប់គ្រង និងការប្រើប្រាស់ដីឲ្យបានសមស្របតាមបទដ្ឋានបច្ចេកទសសំដៅឲ្យផលិតកម្មដំឡូងមីមាននិរន្តរ-ភាព និង(៣)សិក្សាលើបច្ចេកទេសដាំដុះ ថែទាំ ប្រមូលផល ហាលសម្ងួត និងទុកដាក់ឲ្យបានសមស្របសំដៅជួយដល់កសិករដែលផលិតដំឡូងមីបង្កើនផលិតភាពដំណាំ ប្រសិទ្ធភាពសេដ្ឋកិច្ចនៃជាតិម្សៅនិងចំណិតដំឡូងទៅតាមតំបន់ដាំដុះសំខាន់ៗក្នុងប្រទេស។ ទី៣. ក្នុងបរិការណ៍ បច្ចុប្បន្ន ដែលមានលំហូរទំនិញសេរីដោយពុំមានរបាំងពន្ធគយ ការអនុវត្តវិធានអនាម័យ និងភូតគាមអនាម័យស្របតាមស្តង់ដារអន្តរជាតិ មានតួនាទីជាអាយុជីវិតក្នុងការកំណត់ឧត្តមភាពប្រកួតប្រជែងនៃការនាំចេញផលិតផលកសិកម្មរបស់ប្រទេសនីមួយៗ។ ម្យ៉ាងទៀត ការចូលរួមពីវិស័យឯកជនប្រកបដោយសមធម៌ គឺជាយន្តការមួយមិនអាចខ្វះបាន ដូចបានរៀបរាប់ពីខាងដើម។ ប្រាកដណាស់ថា ការអនុវត្តវិធានការតាមវិស័យដោយប្រទាក់ក្រឡាគ្នាជាអន្តរវិស័យ ទើបយើងអាចសម្រេចបានសមិទ្ធផលដ៏ថ្លៃថ្លាជូនជាតិ ដូចបានបញ្ជាក់ជូនពីខាងដើមនេះ។ ម្យ៉ាងទៀត ខ្ញុំយល់ថា ការជំរុញកំណើននាំចេញទំនិញជាផលិតផលកសិកម្ម ពិតជាជួបនឹងបញ្ហាប្រឈម ប្រសិនបើគ្មានការចូលរួមពីសមត្ថកិច្ចជំនាញអនាម័យ និងភូតគាមអនាម័យរបស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 258

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 576

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 566

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 597

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 594

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 633

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 602

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 594

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 637

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 640

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 639

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 626

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...