Other News
នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានប្រមូលផលត្រកួនដែលបានដាំដុះ នៅស្ថានីយកសិកម្មកូនក្រៀល ចំនួន៥០០គីឡូក្រាម និងគោសាច់១ក្បាល ដែលជាអំណោយពីសំណាក់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជូនដល់កងកម្លាំងជួរមុខ នៃកងពលតូចថ្មើរជើងលេខ៤២ ប្រចាំការនៅទិសប្រាសាទតាមាន់ សំរាប់ជាស្បៀងបរិភោគ នៅតាមគោលដៅការពារនីមួយៗ៕