ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដំណើរជាមួយដោយឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលជាប្រធានរដ្ឋបាលជលផល និងមន្រ្តីជំនាញមួយចំនួនទៀត បានអញ្ជើញចុះមកសួរសុខទុក្ខក្រុមអន្តរាគមន៍ថ្នាក់ជាតិបង្គ្រាបបទល្មើសជលផល និងពិនិត្យទីតាំងបញ្ជាការដ្ឋានឈរជើងក្រុមអន្តរាគមន៍ជ្រោយស្គី (ខេត្តពោធិ៍សាត់)

ចេញ​ផ្សាយ​ ៣ មេសា ២០២២ 3928

នៅថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំឆ្លូវត្រីស័ក ព. ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដំណើរជាមួយដោយឯកឧត្តមរដ្ឋលេខាធិការ ណៅ ធួក ឯកឧត្តម អ៊ុង សំអាត ឯកឧត្តម ហាស់ សារ៉េត ឯកឧត្តមអនុរដ្ឋលេខាធិការ និងឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលជាប្រធានរដ្ឋបាលជលផល និងមន្រ្តីជំនាញមួយចំនួនទៀត បានអញ្ជើញចុះមកសួរសុខទុក្ខក្រុមអន្តរាគមន៍ថ្នាក់ជាតិបង្គ្រាបបទល្មើសជលផលដែលកំពុងបំពេញបេសកកម្មឈរជើងនៅតាមតំបន់សំខាន់ៗដែលបានកំណត់តាមស្មារតីនៃកិច្ចប្រជុំអន្តរ ក្រសួងកាលពីថ្ងៃទី២៦ ខែមីនាកន្លងមក និងចុះពិនិត្យស្ថានភាពបទល្មើសជលផលជាក់ស្តែង ក្នុងខេត្តពោធិ៍សាត់ និងខេត្តសៀមរាប។ កម្មវិធីទី១ ៖ ធ្វើដំណើរដោយកាណូត ពីកំពង់លួង មកជ្រោយស្តី ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានអញ្ជើញចុះមកពិនិត្យទីតាំងបញ្ហាការដ្ឋានឈរជើងក្រុមអន្តរាគមន៍ជ្រោយស្គី (ខេត្តពោធិ៍សាត់)។ បន្ទាប់ពីបានស្តាប់របាយការណ៍របស់ ឯកឧត្តម ម៉ៅ ពៅ ប្រធានក្រុមអន្តរាគមន៍រួចមក ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីតស៊ូលះបងរបស់សមាជិកក្រុមអន្តរាគមន៍ទាំងអស់ដែលកំពុងបំពេញបេសកកម្មជូនជាតិ និងប្រជាជនក្នុងបុព្វហេតុការពារធនធានធម្មជាតិ (មច្ចជាតិ និងព្រៃលិចទឹក) និងសហការ បង្រ្គាបបទល្មើសជលផលក្នុងបឹង ទន្លេសាប។ សកម្មភាពនេះ បានបង្ហាញពីសុឆន្ទ:ពុះពារ ជំនះរាល់ឧបសគ្គអនុវត្តឲ្យទទួលបានជោគជ័យនូវបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី២៣ ខែមីនាកន្លងមក។ យកពេលជួបសំណេះសំណាល លោកបានផ្តាំផ្ញើឲ្យក្រុមកំលាំងអន្តរាគមន៍ ថែរក្សាឲ្យបាននូវសុខភាព បរិភោគអាហារសុវត្ថិភាព និងទទួលទានទឹកស្អាត ដើម្បីចៀសវាងបញ្ហាប្រឈមនឹងសុខភាព។ គួរដាក់វេនធ្វើការល្បាត ជាប់ជាប្រចាំនៅតាមតំបន់ការពារ និងតំបន់អភិរក្សរបស់រដ្ឋបាលជលផល។ រាល់ឧបករណ៍ដែលអាចយកមកប្រើប្រាស់ធ្វើជាមធ្យោបាយប្រព្រឹត្តបទល្មើស និងឧបករណ៍ល្មើសផ្សេងៗ គួរតែរឹបអូស រួចបំផ្លាញចោល និងជំរុញការផ្សព្វផ្សាយបន្ថែមទៀត។ រដ្ឋបាលជលផល ជួយពិនិត្យលើការផ្គត់ផ្គង់ស្បៀងប្រចាំថ្ងៃឲ្យបានគ្រប់គ្រាន់ រួមទាំងថ្នាំសង្កូវផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើសុំឲ្យគណ:បញ្ជាការកងឯកភាពខេត្តនៃខេត្តគោលដៅទាំង៦ មេត្តាជួយពង្រឹង ការងារបង្គ្រាបបទល្មើសជលផលក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបានទាន់ពេលវេលា និងមាន ប្រសិទ្ធភាព។ លោកបានលើកទឹកចិត្តដល់កងកំលាំងអន្តរាគមន៍ និងមន្រ្តីរដ្ឋបាលជលផលមេត្តាបន្តពង្រឹងកិច្ចសហការឲ្យកាន់តែរឹងមាំទាំងកាយ និងចិត្តដើម្បីសម្រេចឲ្យបាននូវបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ។ ឆ្លៀតយកឱកាសនេះ នៅចំពោះមុខកងកំលាំងអន្តរាគមន៍ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន និង ឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់ ដែលបានផ្តល់កិច្ចសហការគ្រប់បែបយ៉ាងធ្វើឲ្យបេសកកម្មដែលកំពុងតែមានសកម្មភាពយ៉ាងសស្រាក់សស្រាំងនឹងទទួលបានជោគជ័យ។ ក្នុងឱកាសនេះចុះសួរសុខទុក្ខកងកំលាំងអន្តរាគមន៍នេះ ឯកឧត្តមរដ្ឋមន្ត្រីបាននាំយកស្បៀងមួយចំនួនសម្រាប់ដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃមកជូន និងប្រេងចំនួន ១០០០លីត្រ និងថវិកាចំនួន៥ លានរៀលក្នុងមួយគោលដៅ ផងដែរ។

Other News
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 428

ឯកឧត្ដម ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារចម្រុះ ចុះល្បាត​ពិនិត្យឧបករណ៍នេសាទ និងបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រ​ខេត្តពោធិ៍សាត់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ​ក្រុម​ការងារ​ចម្រុះ ដែលមាន លោក ខូវ គួង...
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 456

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួល​ការអនុវត្ត «គម្រោង EMPOWER» នៅស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីលើកកម្ពស់ជីវភាពកសិករក្រីក្រតាមរយៈការដាំបន្លែផ្ទះសំណាញ់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ​សម្រប​សម្រួលការអនុវត្ត «គម្រោងលើកកម្ពស់ជីវភាពប្រកបដោយ​ប្រសិទ្ធភាព​សេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 861

ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម

នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 926

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម អញ្ជើញចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងពីគម្រោង LASED III ផ្សារភ្ជាប់និងការផ្សព្វផ្សាយលទ្ធផលនៃការអនុវត្តគម្រោង CSLICP

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអនុប្រធានគណៈកម្មការដឹកនាំគម្រោង LASED III រួមជាមួយ ឯកឧត្តម ឃឹម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 1023

ឯកឧត្តមអនុរដ្ឋលេខាធិការ វ៉ា ពិសី អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យកសិកម្ម នៅខេត្តកំពង់ធំ

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារនៃគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 935

យុទ្ធនាការផ្សព្វផ្សាយដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ នៅខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 1027

អបអរសាទរការអនុញ្ញាតការនាំចេញសំបុកត្រចៀកកាំកម្ពុជាជាលើកដំបូងទៅកាន់ទីផ្សារប្រទេសចិន 🇰🇭🤝🇨🇳

កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានផ្ដល់ការអនុញ្ញាតជាផ្លូវការដល់ក្រុមហ៊ុន BEST LIFE PRODUCT Co.,Ltd ដើម្បីធ្វើការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិន។ ការបើកទំព័រថ្មីនៃការនាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារនៃសាធារណរដ្ឋប្រជាមានិតចិន...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 964

កម្ពុជា-ហ្វីលីពីន រៀបចំវេទិកាផ្គូផ្គងធុរកិច្ចជំរុញការនាំចេញផលិតផលកសិកម្ម​កម្ពុជាទៅកាន់ទីផ្សារប្រទេសហ្វីលីពីន 🇰🇭🤝🇵🇭

​នៅថ្ងៃទី២២ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម និងវិស័យឯកជនកម្ពុជាចូលរួមក្នុង “វេទិកាផ្គូផ្គងធុរកិច្ចរវាងកម្ពុជា...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 1024

យុទ្ធនាការផ្សព្វផ្សាយចែកខិតបណ្ណដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) នៅខេត្តសៀមរាប

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងជាប្រធានក្រុមការងារអនុវត្តគម្រោង (EMPOWER) ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាបបានដឹកនាំក្រុមការងារអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២១ កក្កដា ២០២៦ 1334

កម្ពុជា-ហ្វីលីពីន បើកវេទិកាធុរកិច្ចជំរុញការនាំចេញអង្ករ ស្វាយចន្ទី និងផលិតផលបសុសត្វ ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន

នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីន ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងឯកឧត្តម Francisco P.Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន...
ចេញ​ផ្សាយ​ ២១ កក្កដា ២០២៦ 1550

ឯកឧត្តម ស្រី វុឌ្ឍី អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ពិភាក្សា​ដោះស្រាយបញ្ហាប្រឈម និងពន្លឿនការផ្សព្វផ្សាយព័ត៌មាន​គម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងា​រ​អនុវត្ត​គម្រោង EMPOWER ប្រចាំក្រុងសិរីសោភ័ណ...