ឯកឧត្ដម យ៉ង សាំងកុមារ និងឯកឧត្ដម ឃុន សាវឿន អញ្ជើញ​ជា​អធិបតីភាពក្នុងពិធីបើក និងបិទវគ្គបណ្តុះបណ្តាល ការពង្រឹង​សមត្ថភាព​ដល់មន្រ្តីកសិកម្មឃុំ ស្ដីពី «ការត្រៀមបង្ការគ្រោះ​មហន្ត​រាយ​ក្នុងវិស័យកសិកម្ម» នៅខេត្តសៀមរាប

ចេញ​ផ្សាយ​ ២២ មករា ២០២៦ 1179

នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានរៀបចំវគ្គបណ្ដុះបណ្ដាល «ការពង្រឹងសមត្ថភាព​ដល់​មន្ត្រីកសិកម្មឃុំ ស្តីពី «ការគ្រប់គ្រងគ្រោះមហន្តរាយក្នុង​វិស័យ​កសិកម្ម» នៅក្នុងខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ឯកឧត្ដមរដ្ឋលេខាធិការ ឃុន សាវឿន ទទួលបន្ទុក​ដឹកនាំ​​អភិវឌ្ឍន៍ការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត​សៀមរាប។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណង ពង្រឹង​សមត្ថភាព ដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ លើការងារសំខាន់ៗមាន​ដូច​ជា៖ ការត្រៀមបង្ការ និងតាមដានគ្រោះមហន្តរាយ ការប្រមូល​ទិន្នន័យ និងរាយការណ៍អំពីគ្រោះមហន្តរាយក្នុងឃុំគោលដៅ ការ​កសាង​សមត្ថភាពគាំទ្រកសិករក្នុងការត្រៀមបង្ការ និងបន្ធូរបន្ថយ​ផលប៉ះពាល់ពីគ្រោះមហន្តរាយ។
ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ឯកឧត្ដម ឃុន សាវឿន បានគូស​បញ្ជាក់អំពីកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ជូនអង្គពិធី។ បន្ថែមពីនេះ ឯកឧត្តម​រដ្ឋលេខាធិការ បានណែនាំឱ្យមន្ត្រីកសិកម្មឃុំ យកចិត្ត​ទុកដាក់ស្តាប់បទបង្ហាញរបស់គ្រូឧទ្ទេស ដើម្បីទទួលបាន​ចំណេះ​ដឹងថ្មីៗ និងបទពិសោធន៍ល្អៗ សម្រាប់អភិវឌ្ឍន៍សមត្ថភាព និង​យក​​ទៅបម្រីការងារ ជួយដល់បងប្អូនប្រជាកសិករក្នុងមូលដ្ឋានឱ្យ​កាន់​តែមានប្រសិទ្ធភាព និងចំគោលដៅ។
សម្រាប់ពិធីបិទវគ្គបណ្តុះបណ្តាល ឯកឧត្ដមបណ្ឌិត យ៉ង សាំង​កុមារ បានអញ្ជើញបិទវគ្គបណ្តុះបណ្ដាល និងផ្ដល់មតិណែនាំ​ដល់មន្រ្តីកសិកម្មឃុំ ឱ្យខិតខំចងក្រងទិន្នន័យ បន្តសហការ និង​ធ្វើជា​មន្រ្តីគំរូជួយដល់មូលដ្នាន យកចិត្តទុកដាក់ តាមដានជាប្រចាំ នូវសភាពការណ៍នានា ពាក់ព័ន្ធនឹងគ្រោះមហន្តរាយ រួមមាន៖ ទឹកជំនន់ គ្រោះរាំងស្ងួត ជំងឺសត្វ សត្វល្អិតបំផ្លាញដំណាំ និងតម្លៃ​កសិផល។ ទន្ទឹមនឹងនេះ ឯកឧត្ដមរដ្ឋលេខាធិការ បានសង្កត់ធ្ងន់​លើការ​រាយការណ៍ព័ត៌មានឱ្យបានទាន់ពេលវេលា ដើម្បីឱ្យការអន្ត​រាគមន៍នានា មានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៥ មីនា ២០២៦ 190

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញជាអធិបតីបើកសិក្ខាសាលាប្រចាំឆ្នាំឆ្លុះបញ្ចាំងពីការគម្រោងកែលម្អសន្តិសុខទឹកកម្ពុជានៅខេត្តកែប

នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជាសមាសភាពទី៣ ឯកឧត្តម អឿន ចន្ថា...
ចេញ​ផ្សាយ​ ១៥ មីនា ២០២៦ 171

ឯកឧត្ដមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចុះពិនិត្យការប្រើឧបករណ៍នេសាទក្នុងរដូវបើកនេសាទ ស្ថិតក្នុងខេត្តចំនួនពីរ

នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យ...
ចេញ​ផ្សាយ​ ១៣ មីនា ២០២៦ 297

ឯកឧត្តម គង់ ច័ន្ទវាសនា អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងាររៀបចំទិន្នន័យកសាងផែនការប្រើប្រាស់ដីថ្នាក់ឃុំ-សង្កាត់ជុំវិញ​បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ បានដឹកនាំក្រុមការងារអគ្គនាយកដ្ឋានជលផល និងមន្ទីរកសិកម្ម...
ចេញ​ផ្សាយ​ ១៣ មីនា ២០២៦ 275

ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សា និងតាមដានវឌ្ឍនភាពនៃការភ្ជាប់ប្រព័ន្ធ NRMIS

នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នំា២០២៦ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការទទួលបន្ទុកការងារឌីជីថលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សា...
ចេញ​ផ្សាយ​ ១៣ មីនា ២០២៦ 257

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញជាអធិប​តី​ភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «កសិកម្មវៃឆ្លាតគិតគូរពី​អាហារូប​ត្ថម្ភ និងរបបអាហារសុខភាព» នៅខេត្តកំពង់ធំ

នៅថ្ងៃទី១១-១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ​ជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ១៣ មីនា ២០២៦ 257

ឯកឧត្ដមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចុះពិនិត្យការប្រើឧបករណ៍នេសាទក្នុងរដូវបើកនេសាទ ស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្រ្តី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុម...
ចេញ​ផ្សាយ​ ១៣ មីនា ២០២៦ 353

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំអំពីស្ថានភាពផ្គត់ផ្គង់ជីកសិកម្ម

នៅសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រុមហ៊ុននាំចូល និងចែកចាយជីកសិកម្មក្នុងស្រុក...
ចេញ​ផ្សាយ​ ១២ មីនា ២០២៦ 322

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញជាអធិបតីភាពក្នុងពិធី​សម្ពោធដាក់ឱ្យដំណើរការជណ្តើរត្រីជាផ្លូវការ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញជាអធិបតីភាព ក្នុង​ពិធីសម្ពោធដាក់ឱ្យដំណើរការជណ្តើរត្រីជាផ្លូវការ...
ចេញ​ផ្សាយ​ ១២ មីនា ២០២៦ 365

ឯកឧត្តមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញចូលរួមកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីភារកិច្ចត្រូវអនុវត្ត ក្នុងការរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីភារកិច្ចត្រូវអនុវត្ត...
ចេញ​ផ្សាយ​ ១២ មីនា ២០២៦ 379

សេចក្ដីជូនដំណឹង ស្ដីពី ការថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារ និងវិធានការការពារសុវត្ថិភាព មាន៣ចំណុចសំខាន់ៗ

សេចក្ដីជូនដំណឹង ស្ដីពី ការថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារ និងវិធានការការពារសុវត្ថិភាព មាន៣ចំណុចសំខាន់ៗ។
ចេញ​ផ្សាយ​ ១២ មីនា ២០២៦ 334

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញជួបជាមួយ ឯកឧត្តមឯកអគ្គរដ្ឋទូត Stefan Messerer និងប្រតិភូក្រុមហ៊ុនអាល្លឺម៉ង់ Fuchs Gruppe

នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបជាមួយ ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់...
ចេញ​ផ្សាយ​ ១១ មីនា ២០២៦ 313

ភាពជោគជ័យកើតចេញពីការសហការ 🤝🥭

ភាពជោគជ័យកើតចេញពីការសហការ 🤝🥭 ស្នាមញញឹមរបស់កសិករស្វាយខេត្តកំពង់ស្ពឺ! តាមរយៈការរួមកម្លាំងជាសហគមន៍ និងការដាំដុះតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ ពួកគាត់អាចទទួលបានតម្លៃលក់ល្អប្រសើរ...