កុំ​សាប​រង់ចាំ​ទឹក តែ​ត្រូវធ្វើ​ដី​រង់ចាំ​ទឹក​វិញ

ចេញ​ផ្សាយ​ ១៧ មករា ២០១៨ 5008

ការផ្លាស់ប្តូរ ​ដែល​កំពុង​តែ​ជំ​រុញអោយ​ធ្វើឡើង​នៅ​ទូទាំងប្រទេស​នោះ គឺជា​ឥរិយាបថ​បច្ចេកទេស ​ក្នុង​ការធ្វើ​កសិកម្ម​រប​ស់​កសិករ។ ខណៈ​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​គ្រោះរាំងស្ងួត ពិនិត្យ​ថ្នាលសំណាប រួមទាំង​ការដក​ស្ទូង​ដោយ​ប្រើ​ពូជ​ស្រាល​​ មិន​ប្រកាន់​រដូវ និង​ប្រើ​សំណាប​ខ្ចី​របស់​កសិករ​នៅ ឃុំ​និទាន ស្រុក​បសេដ្ឋ នាពេលថ្មីៗនេះ។

ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ  បាន​ប្រាប់​កសិករ​ជាច្រើន​នាក់ និង​មន្ត្រី​កសិកម្ម ​ដែលមាន​មុខ​នៅ​មន្ទី​កសិកម្ម​ខេត្តតាកែវ កំពត និង​ខេត្ត​កំពង់​ឆ្នាំ ដែលមាន​បទពិសោធ​ន៏ ​ក្នុងការ​ដោះស្រាយ​បញ្ហា​រាំងស្ងួត អំពី​អ្វីដែល​ត្រូវតែ​ផ្លាស់ប្តូ​ចំពោះមុខ ដោយ​មិន​បង្អង់​បាន​តទៅ​ នៅក្នុង​ការងារ​កសិកម្ម ខណៈពេលដែល​រដ្ឋាភិបាល​កំពុង​ខិតខំ​តាមដាន ។

ឯកឧត្តមរដ្ឋមន្ត្រី បាន​បញ្ជាក់ថា ការផ្លាស់ប្តូរ​ឥរិយាបថ និង​បច្ចេកទេស ​ត្រូវតែ​ជំរុញ​ឲ្យ​កា្ល​យ​ជា​សកម្មភាព​ជាក់ស្តែង។ ឯកឧត្តមបន្តថា ភាព​រាំង​ស្ងូ​ត​ គឺជា​ក្តីកង្វល់​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​របស់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល ពិសេស​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ដើម្បី​ដោះស្រាយ​បញ្ហា​ចំពោះមុខ កសិករ​ត្រូវ​ឈប់​សាប​ស្រូវ រង់ចាំ​ទឹក តែ​ត្រូវធ្វើ​ដី​រង់ចាំ​ទឹក​វិញ ដែល​មានន័យថា ធ្វើ​ដី​ដែលមាន​អោយ​ហើយ​ស្រេច ពេល​មានទឹក គឺត្រូវធ្វើ​ភ្លាម ។ ឈប់​ប្រើ​ពូជ​ធ្ងន់ ដោយ​ត្រូវ​ប្រើ​ពូជ​ស្រាល​ មិន​ប្រកាន់​រដូវ​ជំនួស​វិញ​ ជាមួយនឹង​ការអនុវត្ត​ន៏​នូវ ប.វ.ស ។ ភ្លឺស្រែ​ត្រូវតែ​លើក​អោយបានធំៗ ដើម្បី​ទប់ទឹក​ក្នុង​ស្រែ​អោយបាន​គត់មត់ ។ សាប​រួមគ្នា​ដោយ​រក​ទីតាំង​ជិត​ប្រភពទឹក ងាយ​ជួយសង្គ្រោះ​ពេល​ជួប​បញ្ហា​រាំងស្ងួត។

ឯកឧត្តម រដ្ឋមន្ត្រី បន្តទៀតថា ចំពោះ​អ្នក​មានទឹក​ស្ទួ​ង​រួចហើយ កុំ​ប្រញាប់​ដើរចោល​ស្រែ ត្រូវ​ឧស្សាហ៍ ចុះ​ស្រែ​មើល​ទឹក មើល​ភ្លឺ សត្វល្អិត និង​ស្មៅ​ចង្រៃ​ ព្រោះ​មិន​ប្រាកដថា ស្ទូង​ហើយ បានទទួល​ផល​ល្អ​នៅពេល​ច្រូតកាត់​នោះទេ។ ដរាបណា​គ្មាន​ការថែទាំ​បានល្អ។ មន្ទី​កសិកម្ម​អគ្គនាយកដ្ឋាន​កសិករ ត្រូវ​ចុះ​តាមដាន​តំបន់​នោះ​ អោយបាន​ជាប់​ជាប្រចាំ ក្នុងករណី​មានការ​កែប្រែ​យ៉ាងណា​នោះ រាយការណ៍​ជូន​ក្រសួង​ជាបន្ទាន់ ដើម្បី​ក្រសួង​ចុះជួយ​អន្តរា​គម​ន៏​ឲ្យ​ទាន់ពេលវេលា ។

នៅ​ទីនោះ ឯកឧត្តម រដ្ឋមន្ត្រី​ ក៏បាន​ណែនាំ​ផងដែរ​ ដល់​កសិករ​ឲ្យ​ប្តូរ​សំណាប​ចាស់ និង​ជំនួស​វិញ​ដោយ​សំណាប​ថ្មី ពីព្រោះ​សំណាប​ចាស់​អស់​ពេលធ្វើការ​លូតលាស់ បើ​ស្ទួ​ង​ទៅ ក៏​មិន​បែក​គុម្ព​ដែរ ។ ប៉ុន្តែ​បើ​ពុំមាន​ជំរើស​ទេ គឺ​ស្ទូង​ត្រូវ​ដោយ​ចាប់​អោយបាន​ច្រើន​ដើម។ ដោយសារ​ពេលនេះ គឺជា​ចុងរដូវ​ដក​ស្ទួ​ង ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 69

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប៕
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 77

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំទៅតាមមូលដ្ឋានទូទាំងប្រទេស៕

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំទៅតាមមូលដ្ឋានទូទាំងប្រទេស៕
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 75

ការដោះស្រាយបញ្ហាទីផ្សារ និងស្ថិរភាពតម្លៃកសិផល គឺជាអាទិភាពធំបំផុតរបស់យើង

ការដោះស្រាយបញ្ហាទីផ្សារ និងស្ថិរភាពតម្លៃកសិផល គឺជាអាទិភាពធំបំផុតរបស់យើង ក្នុងឆ្នាំ ២០២៥ ក្រសួងកសិកម្ម តាមរយៈធនាគារ ARDB បានបញ្ចេញកញ្ចប់ថវិកាពិសេសចំនួន ៩០ លានដុល្លារអាម៉េរិក...
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 75

ដំណឹងល្អផ្ទួនៗ! កូនផ្សោតកើតថ្មី ១ក្បាល ប្រទះឃើញនៅអន្លង់កោះសន្ទក់ ភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦

នៅខេត្តស្ទឹងត្រែង កូនផ្សោតទើបកើតថ្មីមួយក្បាល បង្ហាញខ្លួនឱ្យក្រុមអ្នកស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះនិងស្ទឹងត្រែង និងអង្គការ WWF នៅវេលាម៉ោង២:០០រសៀល...
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 67

យល់ដឹងពីផលប៉ះពាល់និងរបៀបថែទាំក្រោយភ្លៀងកក់ខែមកលើ«ដំណាំទុរេន»

យល់ដឹងពីផលប៉ះពាល់និងរបៀបថែទាំក្រោយភ្លៀងកក់ខែមកលើ«ដំណាំទុរេន» សូមស្តាប់មន្រ្តីជំនាញមកពីនាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ និងនាយកដ្ឋានការពារដំណាំ អនាម័យ...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 234

ឯកឧត្តមអនុរដ្ឋលេខាធិការ ឈុំ ឆុនលី អញ្ជើញដឹកនាំក្រុមការងារ បាន​ចុះ​ពិនិត្យ​ការងារកសិកម្ម និងវាយតម្លៃដំណាំសក្ដានុពល​នៅខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឈុំ ឆុនលី អនុរដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារ​ជំនាញ ចុះពិនិត្យការងារកសិកម្ម និងវាយតម្លៃសក្ដានុពលមាន​ដូច​ជា៖...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 376

«យល់ដឹងពីផលប៉ះពាល់នៃភ្លៀងកក់ខែមកលើដំណាំស្វាយចន្ទីនិងរបៀបថែទាំ»

«យល់ដឹងពីផលប៉ះពាល់នៃភ្លៀងកក់ខែមកលើដំណាំស្វាយចន្ទីនិងរបៀបថែទាំ» សូមស្តាប់ការពន្យល់ពីមន្រ្តីជំនាញមកពីនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 274

កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់ផ្សោតកាំពី ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦

កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WWF វេលាម៉ោង២:៣០រសៀល នាថ្ងៃទី១៨ ខែមីនា...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 260

ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា អញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើក​ទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ

នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួម ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 264

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យបច្ចុប្បន្នភាព និងលទ្ធផលនៃការអនុវត្តសកម្មភាពរបស់សហភាពអឺរ៉ុប និងអង្គការ People in Need ពាក់ព័ន្ធនឹងជីកាបូន បច្ចេកវិទ្យាបៃតង ការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការប្រើប្រាស់ធនធានឱ្យកាន់តែមានប្រសិទ្ធភាព

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យបច្ចុប្បន្នភាព និងលទ្ធផលនៃការអនុវត្តសកម្មភាពរបស់សហភាពអឺរ៉ុប និងអង្គការ People in Need ពាក់ព័ន្ធនឹងជីកាបូន...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 260

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​ និងទិសដៅអនុវត្តឆ្នាំ២០២៦

នារសៀលថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម​...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 374

ក្រសួងកសិកម្ម​​ បានរៀបចំសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​ និងទិសដៅអនុវត្តឆ្នាំ២០២៦

នាព្រឹកថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០២៦​ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានរៀបចំសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​...