ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ និងអនុវត្ដគម្រោងកែលម្អ សន្តិសុខទឹកកម្ពុជា (CWSIP) នៅក្នុងខេត្តមណ្ឌលគិរី

ចេញ​ផ្សាយ​ ២៥ មេសា ២០២៥ 853

នៅថ្ងៃទី២៣ និង២៤ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង CWSIP បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ ដើម្បីចាប់ផ្តើមអនុវត្តគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CWSIP) នៅក្នុងខេត្តមណ្ឌលគិរី។ 
ក្នុងដំណើរនេះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារ បានប្រជុំពិនិត្យស្ថានភាពសេដ្ឋកិច្ច សង្គម ក្នុងតំបន់វិសាលភាព ប្រព័ន្ធស្រោចស្រពស្រែហ៊ុយ ដែលជាគោលដៅអនុវត្ដគម្រោង CWSIP នៅមន្ទីរកសិកម្ម  រុក្ខាប្រមាញ់ និងនេសាទខេត្ដមណ្ឌលគិរី ដោយមានការចូលរួមពីមន្រ្ដីអនុវត្ដគម្រោង ថ្នាក់ជាតិ ថ្នាក់ខេត្ដនៃមន្ទីរកសិកម្ម មន្ទីរធនធានទឹក និងឧតុនិយម មន្រ្ដីកសិកម្មឃុំស្រែហ៊ុយ និងឃុំស្រែសង្គម ស្រុកកោះញែក។ កិច្ចប្រជុំក៏បានពិនិត្យផ្ទៀងផ្ទាត់លើរបាយការណ៍ពីក្រុមហ៊ុន MWS គាំទ្រដោយស្ថានទូតអូស្រ្តាលី ដោយបានសិក្សាលើតំបន់គោលដៅអនុវត្ដគម្រោងនៅក្នុងខេត្ដនាពេលលន្លងមក ដើម្បីឱ្យមានភាពត្រឹមត្រូវ តាមទិសដៅគម្រោង ពិសេសលៃលក បង្កើនផលិតភាពផលិតកម្ម លើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ចនៃការប្រើប្រាស់ទឹក និងនិរន្តរភាពទីផ្សារកសិផល។
បន្ទាប់ពីកិច្ចប្រជុំ ឯកឧត្តមរដ្ឋលេខាធិការ បានដឹកនាំក្រុមការងារចុះជួបពិភាក្សាជាមួយរដ្ឋបាលស្រុកកោះញែក រដ្ឋបាលឃុំដែលពាក់ព័ន្ធ តំណាងសហគមន៍កសិកម្ម ក្រុមផលិត កសិករឆ្នើម សហគមន៍ប្រើប្រាស់ទឹក អ្នកប្រមូលទិញកសិផល ដែលស្ថិតក្នុងតំបន់វិសាលភាពគម្រោង។ កិច្ចពិភាក្សានេះ ធ្វើឡើងនៅសាលាឃុំស្រែហ៊ុយ ដោយផ្ដោតលើទិន្នន័យចាំបាច់ លើការវាយតម្លៃសក្តានុពលដំណាំ ស្ថានភាពសហគមន៍កសិកម្ម និងសហគមន៍កសិករប្រើប្រាស់ទឹក ស្ថានភាពផលិតកម្មបច្ចុប្បន្ន ស្ថានភាពទីផ្សារ ដើម្បីចាត់ចែងការអនុវត្តន៍ឱ្យមានប្រសិទ្ធភាព ក៏ដូចជាប្រៀបធៀបពេលមុនគម្រោងចាប់ផ្តើម និងក្រោយអនុវត្តគម្រោង។ កិច្ចពិភាក្សានេះ បានពិនិត្យលើបញ្ហាសំខាន់ៗពាក់ព័ន្ធ ដែលទាមទារកិច្ចសហការរឹងមាំ និងការចូលរួមជាចាំបាច់ ពីរដ្ឋបាលមូលដ្ឋាន សហគមន៍កសិកម្ម មន្រ្ដីបច្ចេកទេសអនុវត្តគម្រោងថ្នាក់ជាតិ-ខេត្ដ អ្នកប្រមូលចែកចាយកសិផល និងផ្គត់ផ្គង់ធាតុចូល។ 
ជាទីបញ្ចប់ ឯកឧត្ដមរដ្ឋលេខាធិការ និងក្រុមការងារ បានចុះពិនិត្យទំនប់សំណង់អូច្បារ និងពិនិត្យស្ថានភាពផលិតកម្មកសិកម្ម ព្រមទាំងពិនិត្យទីតាំងសាងសង់ផ្ទះសំណាញ់ និងមជ្ឈមណ្ឌលប្រមូលផ្ដុំកសិផល ក្នុងតំបន់វិសាលភាពគម្រោង ដែលស្ថិតក្នុងឃុំស្រែហ៊ុយ និងឃុំស្រែសង្គម ស្រុកកោះញែក ខេត្ដមណ្ឌលគិរី ផងដែរ៕

Other News
ចេញ​ផ្សាយ​ ១៣ ឧសភា ២០២៥ 15

សារលិខិតថ្វាយព្រះពរ របស់ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការទាំងអស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

សារលិខិតថ្វាយព្រះពរ របស់ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការទាំងអស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមក្រាបបង្គំទូលថ្វាយ...
ចេញ​ផ្សាយ​ ១៣ ឧសភា ២០២៥ 118

សេចក្ដីព្រាងច្បាប់ស្ដីពីជលផល ទទួលបានការឯកភាពពីគណៈកម្មការទី៣ នៃរដ្ឋសភា និងសម្រេចបញ្ជូនបន្តទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យទៅតាមនីតិវិធី

នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញជួបប្រជុំជាមួយគណៈកម្មការទី៣នៃរដ្ឋសភា ដើម្បីពិនិត្យពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្តីពីជលផល។...
ចេញ​ផ្សាយ​ ១៣ ឧសភា ២០២៥ 70

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា​ អញ្ជេីញដឹកនាំកិច្ចប្រជុំពិនិត្យលេីសេចក្តីព្រាងច្បាប់ស្តីពីជលផល

នៅព្រឹកថ្ងៃទី១២​ ខែឧសភា​ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញដឹកនាំកិច្ចប្រជុំពិនិត្យលេីសេចក្តីព្រាងច្បាប់ស្តីពីជលផល​...
ចេញ​ផ្សាយ​ ១៣ ឧសភា ២០២៥ 70

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញចូលរួមប្រារព្ធពិធីបើកការដ្ឋាន ការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ DBST និងលូ នៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការចាត់តាំងពី ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១២ ឧសភា ២០២៥ 274

ឯកឧត្តមអនុរដ្ឋលេខាធិការ ឡឹក សុធារ អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យការអនុវត្តន៍កម្មវិធីផ្តល់អាហារតាមសាលារៀននៅក្នុងស្រុកចំនួនពីរ នៃខេត្តឧត្តរមានជ័យ

នៅថ្ងៃទី ៨-៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារ ដែលមានតំណាងនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម...
ចេញ​ផ្សាយ​ ០៩ ឧសភា ២០២៥ 482

ឯកឧត្តមអនុរដ្ឋលេខាធិការ ឈុំ ឆុនលី អញ្ជើញដឹកនាំវេទិកាសាធារណៈ នៅ​ឃុំព្រះ​នេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឈុំ ឆុនលី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំវេទិកាសាធារណៈ នៅឃុំព្រះ​នេត្រព្រះ ស្រុកព្រះនេត្រព្រះ...
ចេញ​ផ្សាយ​ ០៨ ឧសភា ២០២៥ 759

ឯកឧត្តមអនុរដ្ឋលេខាធិការ ខាត់ សុធី អញ្ជើញជាអធិបតីភាពក្នុង​វគ្គបណ្តុះ​បណ្តាល​ស្តីពី «ការអនុវត្តន៍កសិកម្មវៃឆ្លាត ដើម្បីអាហារូបត្ថម្ភ» ដល់មន្ត្រីកសិកម្មឃុំ ខេត្តកំពង់ធំ

នៅថ្ងៃទី៧-ទី៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម​​រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុង​វគ្គបណ្តុះបណ្តាល​ស្តីពី «ការអនុវត្តន៍កសិកម្មវៃឆ្លាត...
ចេញ​ផ្សាយ​ ០៨ ឧសភា ២០២៥ 532

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី១៦២​ អបអរទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥

នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ០៨ ឧសភា ២០២៥ 525

ឯកឧត្តម​ ឡោ​ រស្មី​ បេីកវគ្គបណ្តុះបណ្តាល អប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករលក់ជី-ថ្នាំកសិកម្មនៅខេត្តកំពង់ធំ

នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករលក់ជី​...
ចេញ​ផ្សាយ​ ០៨ ឧសភា ២០២៥ 511

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចុះសួរសុខទុក្ខ និងជួបសំណេះសំណាល​ក្រុមការងារឈរជើងនៅកន្លែងអភិរក្សជ្រោយស្តី នៅខេត្ដពោធិ៍សាត់

នៅថ្ងៃពុធ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល...
ចេញ​ផ្សាយ​ ០៧ ឧសភា ២០២៥ 566

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំប្រជុំក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) សម្របសម្រួលការអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ

នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសហប្រធាន បានអញ្ជើញដឹកនាំក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ...
ចេញ​ផ្សាយ​ ០៧ ឧសភា ២០២៥ 931

សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីកើតមានជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់ លើសត្វពាហនៈ នៅក្នុងប្រទេសថៃ

សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីកើតមានជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់ លើសត្វពាហនៈ នៅក្នុងប្រទេសថៃ